ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លែ​មួយ​ចំនួន​នេះ ទទួលទាន​ស្រក​ក្បាល​ពោះ

5 ឆ្នាំ មុន

បន្លែ​ដែល​នារី​គួរតែ​ពិសា ទើប​អាច​បាត់​ក្បាលពោះ​បាន ។ តើ​មាន​អ្វី​ខ្លះទៅ ? 1.​អ្នក​អាច​ពិសា​ត្រឡាច​បាន ព្រោះ​ក្នុង​នោះ​សម្បូរ​ទៅ​ដោយ​វីតាមីន ប្រូតេអ៊ីន និង​សារធាតុ​ជា​ច្រើន​ទៀត ដែល​អាច​ធ្វើ​ឲ្យ​អ្នក​អាច​ស្គម​បាន…

បន្លែ​ដែល​នារី​គួរតែ​ពិសា ទើប​អាច​បាត់​ក្បាលពោះ​បាន ។ តើ​មាន​អ្វី​ខ្លះទៅ ?

1.​អ្នក​អាច​ពិសា​ត្រឡាច​បាន ព្រោះ​ក្នុង​នោះ​សម្បូរ​ទៅ​ដោយ​វីតាមីន ប្រូតេអ៊ីន និង​សារធាតុ​ជា​ច្រើន​ទៀត ដែល​អាច​ធ្វើ​ឲ្យ​អ្នក​អាច​ស្គម​បាន ព្រោះ​អាច​បញ្ចុះ​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ​របស់​អ្នក ។

2.​ផ្លែ​ត្រប់​ក៏​អ្នក​គួរតែ​បរិភោគ​ដែរ ព្រោះ​ក្នុង​នោះ​មាន​ផ្ទុក​វីតាមីន​E ដោយ​អាច​ជួយ​ពន្យារ​ភាព​ចាស់​របស់​អ្នក ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​គ្មាន​ក្បាលពោះ​ទៀត​ផង ។

3.​ស្ពៃបូកគោ​ក៏​អ្នក​គួរតែ​បរិភោគ​ដែរ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​ងាយស្រួល​បត់ជើងធំ ។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​គ្មាន​ក្បាលពោះ​នោះ​ទេ​។

4.​ការ៉ុត​វិញ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ភ្នែក​អ្នក​ភ្លឺ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ពោះវៀន និង​ក្រពះ​អ្នក​ដំណើរការ​ល្អ ។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​គ្មាន​ក្បាលពោះ​ឡើយ​ពេល​ដែល​ញ៉ាំ​ច្រើន ។

5.​ត្រសក់​វិញ ក៏​ធ្វើ​ឲ្យ​អ្នក​ងាយស្រួល​បត់ជើងធំ​ផង​ដែរ ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​ធាត់​ទាំង​ខ្លួន និង​ក្បាលពោះ​ផង​ដែរ ។

6.​ចំណែក​ផ្សិតចំបើង​វិញ អាច​ជួយ​ធ្វើ​ឲ្យ​ក្រពះ ពោះវៀន​អ្នក​ដំណើរការ​ល្អ ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​ទល់លាមក ។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ក្បាលពោះ មិន​ងាយ​កើត​មាន​លើ​រាង​កាយ​អ្នក​ឡើយ​។ ដូចនេះ អ្នក​អាច​ពិសា​បន្លែ​ទាំងនោះ ដើម្បី​រូបរាង​ដ៏​ស្អាត​របស់​អ្នក (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ