ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​គាត់​ណាស់ ! ស្ត្រី​ម្នាក់​កិន​ជាប់​ក្រោម​រថយន្ត

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ចាត់​ទុក​ថា សំណាង​ណាស់​ទៅ​ហើយ​ដែល​ស្ត្រី​ម្នាក់​គ្រាន់តែ​រង​របួសស្រាល​មិន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស ដែល​ហេតុការណ៍​រថយន្ត​បុក​ម៉ូតូ ហើយ​កិន​ជាប់​ក្រោម​រថយន្ត​នេះ កើតឡើង​នា​រសៀល​នៅ​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៩ លើ​ផ្លូវជាតិ​លេខ​៤…

ខេត្តកំពង់ស្ពឺ ៖ ចាត់​ទុក​ថា សំណាង​ណាស់​ទៅ​ហើយ​ដែល​ស្ត្រី​ម្នាក់​គ្រាន់តែ​រង​របួសស្រាល​មិន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស ដែល​ហេតុការណ៍​រថយន្ត​បុក​ម៉ូតូ ហើយ​កិន​ជាប់​ក្រោម​រថយន្ត​នេះ កើតឡើង​នា​រសៀល​នៅ​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៩ លើ​ផ្លូវជាតិ​លេខ​៤ គីឡូម៉ែត្រ​៥៥-៥៦ ចំណុច​ភូមិ​វល្លិ​ប្រេង ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ​។

ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​រថយន្ត​១​គ្រឿង​ម៉ាក ហ៊ី​យ៉ិ​ន​ដាយ ពណ៌​ខៀវ​ឆ្នូត​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣B-៨១២៤ អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ និង​ទីលំនៅ​(​ចុះ​រត់គេច​ខ្លួន​បាត់​) បើកបរ​ពី​លិចទៅ​កើតមក​ដល់​ចំណុច​ខាងលើ​បាន​បុក​រថយន្ត​ម៉ាក​ហាន់​ដេ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២X-២៩១៧ បើកបរ​ដោយ​ឈ្មោះ ប្រាក់ គណៈ​មុនី ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ផ្ទះ​E១២ ផ្លូវ​៥៩៨ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ​ភ្នំពេញ​ចំ​ពីក្រោយ​រថយន្ត​យ៉ាង​ពេញទំហឹង​ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា ។

ស្រប​ពេល​នោះ​ដែរ ថ​យន្ត​ម៉ាក​ហាន់​ដេ​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ អ្នកបើកបរ​ឈ្មោះ ហេង ខែ​ម​រិ​ន ភេទ​ស្រី អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ព្រំ​លលក ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កំពុង​បើកបរ​ពី​កើត​ទៅ​លិច បណ្តាល​អោយ​អ្នក​បើក​ម៉ូតូ​រង​របួស​មធ្យម ហើយ​ម៉ូតូ​កៀប​ជាប់​ក្រោម​រថយន្ត​តែ​ម្តង ។

ក្រោយ​កើតហេតុ​អ្នក​រង​របួស​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ព្យាបាល​របួស​នៅ​ពេទ្យ​ភ្លាម​ៗ​ផង​ដែរ ។ ចំពោះ​វត្ថុ​តាង​ខូច​រថយន្ត​ចំនួន​០២​គ្រឿង​កម្រិត​ស្រាល និង​ម៉ូតូ​ខូច​កម្រិត​ស្រាល​ចំពោះ​វត្ថុ​តាង​ទាំង​០៣​គ្រឿង​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង រង់ចាំ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​បង្ក​ទី​១ អោយ​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ