ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ស៊ី សិច​ស៊ី​ទាន់​នៅ​ក្មេង​គេ​ចង់​មើល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​ទើបតែ​ចាប់ផ្តើម​លេចធ្លោ​កញ្ញា​ស៊ី​ស៊ី មាន​ភាព​ក្លាហាន​បញ្ចេញ​ភាព​សិច​សុ​ី​ហាក់​មិន​ខ្លាច​នឹង​ការ​រិះគន់​ឡើយ ។ ជាក់ស្តែង ថ្មី​ៗ​ ស៊ី​ស៊ី ​បាន​ហៅ​ជាង​ថតរូប ជំនាញ​ៗ​រៀបចំ​ប្លង់​ជូន​នាង​ថត​បែប​សិច​ស៊ី ។…

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​ទើបតែ​ចាប់ផ្តើម​លេចធ្លោ​កញ្ញា​ស៊ី​ស៊ី មាន​ភាព​ក្លាហាន​បញ្ចេញ​ភាព​សិច​សុ​ី​ហាក់​មិន​ខ្លាច​នឹង​ការ​រិះគន់​ឡើយ ។ ជាក់ស្តែង ថ្មី​ៗ​ ស៊ី​ស៊ី ​បាន​ហៅ​ជាង​ថតរូប ជំនាញ​ៗ​រៀបចំ​ប្លង់​ជូន​នាង​ថត​បែប​សិច​ស៊ី ។

កញ្ញា​ ស៊ី​ស៊ី មាន​អាជីព​ក្រៅ​សិល្បៈ​ជានា​រី​បម្រើ​ការងារ​នៅ​លើ​យន្តហោះ​ដោយ​ចាប់​អាជីព​នេះ​ប្រមាណ​៤​ទៅ​៥​ឆ្នាំ​មក​ហើយ ។ ស្រី​ស្អាត​រាង​តូច​ច្រឡឹង​រូប​នេះ​មាន​សមត្ថភាព​និយាយ​ភាសា​មួយ​ចំនួន ក្នុង​នោះ​ភាសា​អង់គ្លេស​បាន​កម្រិត​ល្អ​គួរសម ក្រៅពី​នេះ​ភាសា​ចិន ថៃ និង​វៀតណាម ។ នៅ​លើ​យន្តហោះ​នាង​មាន​ភាពស៊ាំ​នឹង​ការងារ​ជានា​រី​អាកាសចរណ៍ តែ​ដក់ចិត្ត​បំពេញ​តួនាទី​សិល្បៈ​ដែរ ។ ជា​ញឹកញាប់​ ស៊ី​ស៊ី ​ច្រើន​ឆ្លង​វេហាស៍​ទៅ​មក​ក្នុង​តំបន់​អា​ស៊ី ។​ជានា​រី​អាកាសចរណ៍​ពិតជា​ធ្វើ​ឲ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​សរសើរ ដោយសារ​តែ​នាង​មាន​រូបសម្បត្តិ​ស្រស់​សោភា រាង​តូច​ច្រឡឹង​សមជា​នារី​ខ្មែរ​។

ក្នុង​ជំនួប​ផ្ទាល់​ជាមួយ​អ្នក​សារព័ត៌មាន​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​កញ្ញា​ ស៊ី​ស៊ី ​ដែល​គ្រង​បាន​តួអង្គ​សំខាន់​ម្នាក់​ដែរ​ក្នុង​រឿង​«​ម៉ា​ដាម​អាប​»​បាន​ឲ្យ​ដឹង​ថា​ឆ្នាំ​២០១៩​នេះ​នាង​មាន​គម្រោង​ថតរូប​ជាមួយ​សិល្បៈ​លក្ខណៈ ប្លែក​ៗ​លក្ខណៈ​សិច​ស៊ី​បង្ហាញ​ពី​រូបរាង​ដ៏​ស្រស់​ស្អាត​នៃ​ដងខ្លួន​របស់​នាង ។ ស៊ី​ស៊ី ​អះអាង​ថា​«​មិន​ខ្លាច​ការ​រិះគន់​នោះ​ទេ​ព្រោះថា​ទាន់​យើង​នៅ​ស្អាត​នៅ​ល្អ​ទើប​ចង់​បង្ហាញ​ដោយ​ភាព​ជឿជាក់​ក្នុង​កម្រិត​ណាមួយ ។ ព្រោះ​បើ​យើង​ជ្រេ​ទៅ​ពិតជា​អស់​ឱកាស​បង្ហាញ គ្មាន​អ្នក​ណា​ទៅ​ចាប់​អារម្មណ៍​ទៀត​ឡើយ​»​។

អតីត​កញ្ញាឯក​លេខ​១​នៃ​ដងខ្លួន​ស្អាត​គ្រង​ពានរង្វាន់​នៅ​ប្រទេស​ម៉ា​ឡេ​កាលពី​ឆ្នាំ​២០១៧​រូប​នេះ​និយាយ​ថា​នាង​ចូល​ចិត្ត​សិល្បៈ​សម្តែង​តាម​រយៈ​រឿង​ណា​ជា​តួ​កាច​ឆ្នាស សិច​ស៊ី​ព្រោះ​មុខមាត់​នាង​សក្តិ​សម​បែប​នេះ ។ ប្រឡូក​សិល្បៈ​មួយ​រយៈ​ចុង​ក្រោយ​នាង​ថត​បាន​២​រឿង គឺ​រឿង​«​ស្នូរ​ជើង​អ្នក​ណា​» និង​រឿង​«​ម៉ា​ដាម​អាប​»​។ នៅ​មានរឿង ថ្មី​ៗ និង​ស្នាដៃ​មួយ​ចំនួន​ទៀត​ដែល​ស៊ី​ស៊ី​កំពុង​តែ​ខិតខំ​សម្រិតសម្រាំង​ឲ្យ​កាន់តែ​លេចធ្លោ​ក្នុងឆ្នាំនេះ ។

ចំពោះ​រឿង​ស្នេហា​លេចឮ​ថា​ស៊ី​ស៊ី សាង​ស្នេហ៍​ជាមួយ​ឌី​ជេ ម្នាក់ ។ រឿង​នេះ ស៊ី​ស៊ី ​នៅ​មិន​ទាន់​បញ្ជាក់​ឲ្យ​ច្បាស់​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ