ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ យោធា​សន្តិសុខ​ឆ្នាំ​២០១៨ ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ការងារ​យោធា​សន្តិសុខ​ឆ្នាំ​២០១៨

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ «​កងទ័ព​មាន​តួនាទី​ការពារ​ជាតិ ត្រូវ​ទប់ស្កាត់​រាល់​សកម្មភាព​បង្កើត​ជា​បដិវត្តន៍​ពណ៌ ដែល​បង្ក​ទៅ​ជា​សង្គ្រាម​នៅ​កម្ពុជា ព្រោះ​ធ្លាប់​រង​គ្រោះ​រាប់រយ​ឆ្នាំ​មក​ហើយ ទើបតែ​ទទួល​បាន​សុខ​សន្តិភាព​ពេញលេញ​ប្រមាណ​២០​ឆ្នាំ​មកនេះ​តែ​ប៉ុណ្ណោះ ដូច្នេះ​នេះ​ជា​ភារកិច្ច​ក្នុង​ការ​អនុវត្ត ការពារ​រាល់​អំពើ​ណា​ដែល​បង្ក​អសន្តិសុខ​ដល់​សង្គម ឲ្យ​ប្រជាជន​រង​គ្រោះ…

ខេត្តបាត់ដំបង ៖ «​កងទ័ព​មាន​តួនាទី​ការពារ​ជាតិ ត្រូវ​ទប់ស្កាត់​រាល់​សកម្មភាព​បង្កើត​ជា​បដិវត្តន៍​ពណ៌ ដែល​បង្ក​ទៅ​ជា​សង្គ្រាម​នៅ​កម្ពុជា ព្រោះ​ធ្លាប់​រង​គ្រោះ​រាប់រយ​ឆ្នាំ​មក​ហើយ ទើបតែ​ទទួល​បាន​សុខ​សន្តិភាព​ពេញលេញ​ប្រមាណ​២០​ឆ្នាំ​មកនេះ​តែ​ប៉ុណ្ណោះ ដូច្នេះ​នេះ​ជា​ភារកិច្ច​ក្នុង​ការ​អនុវត្ត ការពារ​រាល់​អំពើ​ណា​ដែល​បង្ក​អសន្តិសុខ​ដល់​សង្គម ឲ្យ​ប្រជាជន​រង​គ្រោះ និង​លុប​បំបាត់​គ្រប់​សកម្មភាព​ដែល​ល្មើសច្បាប់​ក្នុង​ប្រទេស​កម្ពុជា​មិន​ឲ្យ​មានការ​រីក​រាលដាល​ឡើយ​» ។

នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​រង នាយសេនាធិការ​យោ​ភូមិភាគ​ទី​៥ ក្នុង​ការ​ប្រជុំ​បូក​សរុប​ការងារ​យោធា​សន្តិសុខ​សម្រាប់​ឆ្នាំ​២០១៨ និង​ទិស​ដៅ​ការងារ​យោធា​សន្តិសុខ​ឆ្នាំ​២០១៩ កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្នុង​ទីបញ្ជាការ​តំបន់​ប្រ​តិ​បត្ត​ការ​សឹក​រង​បន្ទាយ​មាន​ជ័យ ដោយ​មានការ​ចូលរួម​ពី​លោក លី សារី អភិបាលរង​ខេត្ត​បន្តា​យ​មាន​ជ័យ ហើយ​មានការ​ចូលរួម​ពី លោក​ឧត្តមសេនីយ៍​ប្រធាន​តំបន់​១ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ច​ន្ថា មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ ព្រមទាំង​មេបញ្ជាការ មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយ​មាន​ជ័យ ស្នងការ​រង​នគរបាល​ខេត្ត​កងរាជអាវុធហត្ថ​ខេត្ត អាជ្ញាធរ​ក្រុង ស្ថាប័ន​ពាក់ព័ន្ធ និង​នាយទាហាន ថ្នាក់ ការិយាល័យ​យោធភូមិ​ភាគ ការិយាល័យ​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយ​មាន​ជ័យ​ជា​ច្រើន​រូប​ផង​ដែរ​។

ក្នុង​មតិ​ស្វាគមន៍ លោក​ឧត្តមសេនីយ៍ទោ ភ្ល​ន់ តារា មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយ​មាន​ជ័យ បាន​លើក​ឡើង ពី​គោលបំណង​ការ​ប្រជុំ​បូក​សរុប ដោយ​បាន​បញ្ជាក់​ថា នូវ​ភារកិច្ច​ចម្បង​របស់​កង​យោធពលខេមរភូមិន្ទ ដែល​ត្រូវ​បំពេញ ការងារ ជា​ប្រវត្តិសាស្ត្រ​លើ កិច្ចការ សហការ នឹង​ការ​ទទួលខុសត្រូវ​ទាំង​ផ្ទៃក្នុង ភូមិសាស្ត្រ​ក៏​ដូច​ជា​នៅ​តាម​ខ្សែបន្ទាត់ ព្រំដែន​បាន​ល្អ​ប្រសើរ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ