ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិច​និក​ទិញ​លំនៅ​ឋាន​ស្នាក់​នៅ និង​ប្រកប​អាជីវកម្ម

5 ឆ្នាំ មុន

ការ​ទិញ​លំនៅ​ឋាន ឬ​ជ្រើសរើស​កន្លែង​ស្នាក់​នៅ មាន​កត្តា​សំខាន់​ច្រើន​យ៉ាង​ដែល​ត្រូវ​ពិចារណា​មុន​នឹង​សម្រេចចិត្ត​ទិញ ។ ជា​ទូទៅ មនុស្ស​ភាគច្រើន​ទិញ​លំនៅ​ឋាន​អាស្រ័យ​លើ​ការ​ស្គាល់ ដូច​ជា ធ្លាប់​ធ្វើការ ឬ​ធ្វើ​អាជីវកម្ម​នៅ​ក្បែរ​ៗ​នោះ ឬ​ក៏​លំនៅ​ឋាន​នោះ​សាងសង់​នៅ​ជិត​ផ្ទះ​សាច់ញាតិ…

ការ​ទិញ​លំនៅ​ឋាន ឬ​ជ្រើសរើស​កន្លែង​ស្នាក់​នៅ មាន​កត្តា​សំខាន់​ច្រើន​យ៉ាង​ដែល​ត្រូវ​ពិចារណា​មុន​នឹង​សម្រេចចិត្ត​ទិញ ។ ជា​ទូទៅ មនុស្ស​ភាគច្រើន​ទិញ​លំនៅ​ឋាន​អាស្រ័យ​លើ​ការ​ស្គាល់ ដូច​ជា ធ្លាប់​ធ្វើការ ឬ​ធ្វើ​អាជីវកម្ម​នៅ​ក្បែរ​ៗ​នោះ ឬ​ក៏​លំនៅ​ឋាន​នោះ​សាងសង់​នៅ​ជិត​ផ្ទះ​សាច់ញាតិ បងប្អូន មិត្តភក្តិ ឬ​អ្នក​ស្គាល់គ្នា​ជាដើម ។ ការ​ជ្រើសរើស​ទីតាំង​ក្នុង​ការ​ទិញ​លំនៅ​ឋាន​ដោយ​វិធី​នេះ វា​មិនមែន​ជា​វិធី​ដែល​ត្រឹមត្រូវ​នោះ​ទេ ព្រមទាំង​ធ្វើ​ឱ្យ​បាត់បង់​ឱកាស​ផង​ដែរ ។

ការ​ជ្រើសរើស​ទិញ​លំនៅ​ឋាន​ឱ្យ​ស្រប​តាម​ចំណង់​ចំណូលចិត្ត គឺ​អាច​ធ្វើ​បាន​ដោយ​មិន​លំបាក ទាំង​ក្នុង​ករណី​ទិញ​សម្រាប់​ស្នាក់​នៅ និង​ទិញ​ដើម្បី​រក​ប្រាក់​ចំណេញ ។ តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដែល​មានការ​ទទួលស្គាល់​ច្រើន គឺ​ការ​ប្រៀបធៀប​ទីតាំង ដោយ​ពិចារណា​លើ​កត្តា​ផ្សេង​ៗ​ដូច​ខាងក្រោម​នេះ ៖
១-​សិក្សា​លើ​ទីតាំង ៖ ក្រុម​វិនិយោគិន និង​អ្នកទិញ​លំនៅ​ឋាន​សម្រាប់​ស្នាក់​នៅ គួរតែ​សិក្សា និង​ពិចារណា​ឱ្យ​បាន​លម្អិត​អំពី​ទីតាំង​ជា​មុន​សិន ដោយ​ផ្តោត​ទៅ​លើ​ព័ត៌មាន​ឱ្យ​បាន​ច្រើន​បំផុត​ដូច​ជា បរិយាកាស​ទូទៅ មនុស្ស​ដែល​រស់នៅ​ក្នុង​ទីតាំង​នោះ ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ និង​កន្លែង​រដ្ឋ (​សាលារៀន មន្ទីរពេទ្យ ធនាគារ តំបន់​ពាណិជ្ជកម្ម …) ។

២-​ប្រៀបធៀប​ព័ត៌មាន ៖ នៅ​ពេល​សិក្សា​បាន​លម្អិត និង​ទទួល​បាន​ព័ត៌មាន​ពី​ទីតាំង​ហើយ​នោះ យើង​អាច​យក​ព័ត៌មាន​ទាំងនោះ​ទៅ​ប្រៀបធៀប​គ្នា ដើម្បី​ពិចារណា​ថា ទីតាំង​ណាមួយ​ដែល​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ច្រើន​ជាង ដោយ​វិនិច្ឆ័យ​ពី​តម្រូវការ គោលដៅ និង​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន​ផ្ទាល់ (​អ្នកទិញ​) គឺជា​រឿង​សំខាន់ ។ ៣-​វិភាគ​មុន​សម្រេចចិត្ត​ទិញ ៖ នៅ​ពេល​ទទួល​បាន​ព័ត៌មាន​ផ្សេង​ៗ​ពី​ការ​ប្រៀបធៀប​ទីតាំង​នៃ​លំនៅ​ឋាន និង​ដី​ហើយ​នោះ វិនិយោគិន​ឬ​អ្នក​ដែល​ចាប់អារម្មណ៍​ទិញ​លំនៅ​ឋាន​ត្រូវ​តែ​ពិនិត្យ​មើល​ព័ត៌មាន ហើយ​វិភាគ​ឱ្យ​បាន​គ្រប់​ចំណុច​ទាំងអស់​ជា​ថ្មី​ឡើង​វិញ ដូច​ជា ៖ ក​-​គិត​ទៅ​លើ​ទីតាំង​ដោយ​ខ្លួនឯង ទាក់ទង​នឹង​បរិយាកាស​រស់នៅ និង​កត្តា​អំណោយផល​ផ្សេង​ៗ ។ វិធី​នេះ​នឹង​ធ្វើ​ឱ្យ​យើង​អាច​ដឹង​ពី​ព័ត៌មាន​បាន​ល្អ​ជាង​ការ​សាកសួរ​អ្នក ដទៃ ។

ខ​-​គិត​អំពី​ភាព​ងាយស្រួល​នៃ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​លំនៅ​ឋាន​នោះ ជា​ធម្មតា ទីតាំង​ដែល​នៅ​ឆ្ងាយ គឺ​គ្មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ឡើយ ហើយ​ក៏​មាន​ផល​ប៉ះពាល់​ច្រើន​ផង​ដែរ​ដូច​ជា ចំណាយ​លើ​ថ្លៃ​ធ្វើ​ដំណើរ ខាតបង់​ពេលវេលា និង​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​កិច្ចការ​ផ្សេង​ៗ ។ គ​-​ប្រភេទ​ទីតាំង និង​លំនៅ​ឋាន​នៅ​ក្នុង​បរិវេណ​នោះ​ដូច​ជា អគារ​ពាណិជ្ជកម្ម Townhouse ខុន​ដូ ឬ​អា​ផាត​មិន គឺ​បង្ហាញ​ពី​គុណភាព​ជីវិត​សម្រាប់​អ្នក​រស់នៅ​ផង​ដែរ ។ សរុប​មក វិធី​ក្នុង​ការ​ជ្រើសរើស​ទិញ​លំនៅ​ឋាន​ដែល​មាន​ទីតាំង​ល្អ និង​ស្រប​នឹង​ចំណូលចិត្ត​របស់​អ្នកទិញ កត្តា​សំខាន់ គឺ​ការ​ស្វែង​យល់​ពី​ព័ត៌មាន​នៃ​ទីតាំង​បាន​ល្អ​ជាង​អ្នក​ដទៃ ដើម្បី​បង្កើន​ឱកាស​ក្នុង​ការ​ស្វែងរក​លំនៅ​ឋាន​ដែល​សមរម្យ គឺ​អាច​ស្នាក់​នៅ​បាន និង​ប្រកប​អាជីវកម្ម​បាន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ