ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹក​ភ្លៀង​លិច​ស្រូវ​វស្សា​ជិត​៣,០០០ហិកតា​នៅ​ស្រុក​សំរោង​ និង​ស្រុក​បាទី

13 ឆ្នាំ មុន

ខេត្ត​តាកែវ ៖ ស្រូវ​វស្សា​របស់​ប្រជា​ពល​រដ្ឋ​ចំនួន​២​ស្រុក បាន​រង​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ពី​ជំនន់​ទឹក​ភ្លៀង​ដែល​​ជន់​លិច​តាំង​ ពី​ថ្ងៃ​ទី​១១ តុលា កន្លង​មក។ ជួប​ជា​មួយ​កោះ​សន្តិ​ភាព​តាម​ទូរស័ព្ទ​លោក​ញ៉ែម ស្រស់ អភិ​បាល​ស្រុក​សំរោង បាន​ឱ្យ​ដឹង​ថា ក្រោម​ការ​ណែ​នាំ​​ដោយ​ផ្ទាល់​ពី​លោក​ស្រី​បេន អភិ​បាល​ខេត្ត​ លោក​បាន​ដឹក​នាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ទៅ​ពិនិត្យ​ និង​ទប់​​ទំនប់​ដែល​បាន​​បាក់​ដោយ​ជំនន់​ទឹក​​ភ្លៀង។ លោក​ឱ្យ​ដឹង​ទៀត​ថា ​សំរាប់​ស្រុក​​សំរោង​ស្រូវ​វស្សា

ខេត្ត​តាកែវ ៖ ស្រូវ​វស្សា​របស់​ប្រជា​ពល​រដ្ឋ​ចំនួន​២​ស្រុក បាន​រង​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ពី​ជំនន់​ទឹក​ភ្លៀង​ដែល​​ជន់​លិច​តាំង​ពី​ថ្ងៃ​ទី​១១ តុលា កន្លង​មក។ ជួប​ជា​មួយ​កោះ​សន្តិ​ភាព​តាម​ទូរស័ព្ទ​លោក​ញ៉ែម ស្រស់ អភិ​បាល​ស្រុក​សំរោង បាន​ឱ្យ​ដឹង​ថា ក្រោម​ការ​ណែ​នាំ​​ដោយ​ផ្ទាល់​ពី​លោក​ស្រី​បេន អភិ​បាល​ខេត្ត​ លោក​បាន​ដឹក​នាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ទៅ​ពិនិត្យ​ និង​ទប់​​ទំនប់​ដែល​បាន​​បាក់​ដោយ​ជំនន់​ទឹក​​ភ្លៀង។ លោក​ឱ្យ​ដឹង​ទៀត​ថា ​សំរាប់​ស្រុក​​សំរោង​ស្រូវ​វស្សា​របស់​ប្រជា​ពល​​រដ្ឋ​ដែល​ទទួល​រង​ផល​ប៉ះ​ពាល់​ពី​ទឹក​ជំនន់​នោះ​សរុប​​មាន​ចំនួន​៧៦៥​ហិកតា ស្មើ​​នឹង​៧​ឃុំ លើ​១១​ឃុំ ទូទាំង​ស្រុក។ ទន្ទឹម​នឹង​ផល​ប៉ះ​ពាល់​ស្រូវ​ប្រជា​ពល​រដ្ឋ​ ផ្លូវ​លំ​ចំនួន​៤​កន្លែង​​ត្រូវបាន​កាត់​ផ្តាច់​​ក្នុង​នោះ​មាន​ផ្លូវ​លំ​ស្ថិត​នៅ​​ឃុំ​រវៀង, ជំរះ​ពេន, ខ្វាវ ហើយ​សន្ទះ​​ទ្វារ​ទឹក​ចំនួន​២​កន្លែង​ក៏​បាន​កាត់​ផ្តាច់​ផង​ដែរ ​នៅ​ទំនប់​បត់​រកា អង្គ​​ចង្អេរ ឃុំ​ជើង​គួន តែ​មក​ដល់​ថ្ងៃ​នេះ​ទឹក​បាន​​ស្រក​បន្តិច​វិញ​ហើយ។ លោក​អភិ​បាល​ស្រុក​បាន​បន្ត​ទៀត​ថា កាល​ពី​ថ្ងៃ​ទី​១៦ តុលា លោក​រួម​ជា​មួយ​ប្រធាន​មន្ទីរ​ធន​ធាន​​ទឹក​​ និង​ឧតុ​និយម​ខេត្ត​បាន​ចុះ​ទៅ​ទប់​ទំនប់​អង្គ​ចង្អេរ ដែល​ត្រូវ​ទឹក​ហូរ​ច្រោះ​ប្រវែង​៤​ម៉ែត្រ និង​បាន​ទប់​រួច​រាល់​ហើយ។

ដោយ​ឡែក​នៅ​​ស្រុក​បាទី លោក​ឡាយ សុខា អភិ​បាល​ស្រុក​ក៏​​បាន​ប្រាប់​​កោះ​សន្តិ​ភាព​តាម​​ទូរស័ព្ទ​​ដែរថា ចាប់​តាំង​​​ពី​ជំនន់​ទឹក​​ភ្លៀង​ជន់​លិច​កាល​ពី​ថ្ងៃ​ទី​១១ តុលា រហូត​មក​ដល់​ថ្ងៃ​នេះ​ កំណាត់​ផ្លូវ​ជាតិ​​លេខ​២ ចន្លោះ​គីឡូ​ម៉ែត្រ​​លេខ​៣២ និង​៣៣ ដែល​​ត្រូវ​ជន់​លិច​នោះ​បាន​ស្រក​អស់​ទាំង​ស្រុង ហើយ​និង​អាច​ឱ្យ​រថយន្ត​​ធុន​ស្រាល​គ្រប់​ប្រភេទ​ធ្វើ​ចរា​ចរណ៍​​ទៅ​មក​បាន​ជា​ធម្ម​តា​។ តែ​មន្ទីរ​ជំនាញ និង​អាជ្ញា​​ធរ​ស្រុក​មិន​អនុ​ញ្ញាត​ឱ្យ​រថយន្ត​ធុន​ធ្ងន់​ ឬ​រថយន្ត​​ដឹក​ទំនិញ​ធ្វើ​ចរា​ចរ​​ណ៍​នៅ​ឡើយ​ទេ​ ព្រោះ​ផ្លូវ​នៅ​​សើម។ លោក​ឡាយ សុខា បាន​បន្ត​ទៀត​ថា សំរាប់​ស្រូវ​វស្សា​ដែល​ទទួល​រង​ផល​ប៉ះ​ពាល់​ដោយ​ទឹក​ជំនន់​នៅ​ទូទាំង​​ស្រុក​មាន​​ចំនួន​ជាង​២.០០០​ហិក​តា​​ ហើយ​នេះ​ជា​​ចំនួន​ផល​ប៉ះ​ពាល់​ប៉ុណ្ណោះ តែ​ចំនួន​​នៃ​ការ​ខូច​ខាត​​ស្រូវ​វិញ នៅ​ពេល​ទឹក​ស្រក​​​​ទើប​យើង​អាច​កំណត់​បាន​ ព្រោះ​ជំនន់​ទឹក​ភ្លៀង​វា​ឆាប់​ស្រក​ជាង​​ទឹក​ជំនន់​ដែល​ជន់​​ឡើង​ដោយ​ឯក​ឯង៕