ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និយាយ​ច្រើន​ជាមួយ​ទារក ធ្វើ​ឱ្យ​គេ​ឆ្លាត​ខ្លាំង​ឬ?

5 ឆ្នាំ មុន

ប្រសិនជា​អ្នក​តែងតែ​និយាយ​ច្រើន​ជាមួយនឹង​កូន​តូច​របស់​អ្នក នោះ​កូន​នឹង​អាច​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន ។ 1.​នៅ​ពេល​ដែល​អ្នក​តែងតែ​និយាយ​ដាក់​កូន​តាំងពី​តូច កូន​នឹង​ឆាប់​ចេះ​និយាយ​ខ្លាំង​ណាស់ ព្រោះ​គេ​ស្តាប់​សម្តី​របស់​អ្នកជា​រៀងរាល់ថ្ងៃ​។ ដូច នេះ​វា​នឹង​ជួយ​កូន​ឲ្យ​ឆាប់​ចេញ​បញ្ចេញ​សំឡេង​បាន ។ 2.​ប្រសិនជា​កូន​អាច​ស្តាប់​អ្នក​និយាយ​ច្រើន​ជាមួយ​គេ…

ប្រសិនជា​អ្នក​តែងតែ​និយាយ​ច្រើន​ជាមួយនឹង​កូន​តូច​របស់​អ្នក នោះ​កូន​នឹង​អាច​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន ។

1.​នៅ​ពេល​ដែល​អ្នក​តែងតែ​និយាយ​ដាក់​កូន​តាំងពី​តូច កូន​នឹង​ឆាប់​ចេះ​និយាយ​ខ្លាំង​ណាស់ ព្រោះ​គេ​ស្តាប់​សម្តី​របស់​អ្នកជា​រៀងរាល់ថ្ងៃ​។ ដូច នេះ​វា​នឹង​ជួយ​កូន​ឲ្យ​ឆាប់​ចេញ​បញ្ចេញ​សំឡេង​បាន ។

2.​ប្រសិនជា​កូន​អាច​ស្តាប់​អ្នក​និយាយ​ច្រើន​ជាមួយ​គេ នោះ​ខួរក្បាល​គេ​នឹង​លូតលាស់​ល្អ​ណាស់ ព្រោះ​គេ​អាច​ចាប់ផ្តើម​បែងចែក​ពាក្យ​សម្តី​របស់​អ្នក ។ ម្យ៉ាងទៀត​កូន​នឹង​អាច​ស្គាល់​របស់​ដែល​នៅ​ជុំវិញ​ខ្លួន ព្រោះ​អ្នក​តែងតែ​បង្ហាញ​ប្រាប់​គេ ។ ដូចនេះ គេ​នឹង​អាច​ចាប់ផ្តើម​ប្រើ​ខួរក្បាល ដោយ​ធ្វើ​ឲ្យ​គេ​អាច​ឆ្លាត​ខ្លាំង​ក្រោយ​ពេល​ដែល​ធំ​ឡើង ។

3.​ការ​និយាយ​ដាក់​កូន​ច្រើន នឹង​អាច​ជួយ​បង្កើន​សមត្ថភាព​ចំណាំ​របស់​គេ ។ ដូចនេះ កូន​នឹង​អាច​រៀន​ពូកែ នៅ​ពេល​ដែល​គេ​ចូល​សាលារៀន មិន​អន់​ជាង​ក្មេង​ដទៃ​ឡើយ ។

4.​ក្នុង​ខណៈ​ពេល​ដែល​អ្នក​និយាយ​ជាមួយ​កូន​ច្រើន នោះ​នឹង​អាច​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​សុវត្ថិភាព ព្រោះ​កូន​អាច​លឺ​សំឡេង​អ្នក​គ្រប់ពេល ដោយ​មិន​ធ្វើ​ឲ្យ​គេ​ខ្លាច​ឡើយ ។ ដូចនេះ​កូន​នឹង​អាច​ក្លាហាន​នៅ​ពេល​ដែល​ធំ​ឡើយ ។ អ្នក​គួរតែ​និយាយ​ជាមួយ​កូន​ឲ្យ​ច្រើន ទើប​កូន​អាច​ទទួល​បាន​ប្រយោជន៍​ទាំងនោះ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ