ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ​! បង្គា និង​មឹក​ជាង​៣០​គីឡូក្រាម​សុទ្ធតែ​មាន​…​សូម​បងប្អូន​ប្រយ័ត្ន​ផង

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្ទឹងត្រែង​សហការ​ជាមួយ​កម្លាំង​ចម្រុះ​បាន​ដកហូត​បង្គា និង​មឹក​ស្រស់​ជាង​៣០​គីឡូក្រាម នាំ​ទៅ​កម្ទេច​ចោល កាលពី​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២​កុម្ភៈ ២០១៩ គ្រា​ចុះ​ពិនិត្យ​ចំណីអាហារ​អាជីវករ​ដាក់​តាំង​លក់ ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី…

ខេត្តស្ទឹងត្រែង ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្ទឹងត្រែង​សហការ​ជាមួយ​កម្លាំង​ចម្រុះ​បាន​ដកហូត​បង្គា និង​មឹក​ស្រស់​ជាង​៣០​គីឡូក្រាម នាំ​ទៅ​កម្ទេច​ចោល កាលពី​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២​កុម្ភៈ ២០១៩ គ្រា​ចុះ​ពិនិត្យ​ចំណីអាហារ​អាជីវករ​ដាក់​តាំង​លក់ ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី ខេត្តស្ទឹងត្រែង ក្រោយ​រក​ឃើញ​មាន​ផ្ទុក​សារធាតុ (​ហ្វ​ក​ម៉ា​លី​ន​) នៅ​ក្នុង​សាច់ ។

ក្នុង​សកម្មភាព​ចុះ​ពិ​ត្យ​ចំណីអាហារ​នៅ​ខេត្តស្ទឹងត្រែង នា​ល្ងាច​ថ្ងៃ​ទី​០២ កុម្ភៈ ២០១៩ លោក គឹ​ម ប្រុស ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​បញ្ជាក់​ថា នេះ​ជា​សារ​មួយ​អាច​ផ្តល់​ការ​ប្រុង​ប្រ័យ​ត្ន​ចំពោះ​ចំណីអាហារ ហើយ​បង្គា មឹក​នេះ មាន​បងប្អូន​អាជីវករ​នៅ​បន្ត​លក់ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​ផាកពិន័យ​តាម​ច្បាប់ ហើយ​បងប្អូន​ប្រជាពលរដ្ឋ​ក៏​ត្រូវ​គិត​ពី​សុខភាព​ផង​ដែរ ចំពោះ​ការ​បរិភោគ​ចំណីអាហារ​ពិសេស​គ្រឿង​សមុទ្រ​នាំ​ចូល​នេះ​តែ​ម្តង ។

លោក​ថា ការ​ដកហូត​នេះ​ជា​ការ​លើកកម្ពស់​សុខភាព​ដល់​អ្នក​បរិភោគ និង​ចៀសវាង​កុំ​ឲ្យ​ភ្ញៀវ​ទេសចរណ៍ ឬ​ប្រ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត ឬ​ទី​ជនបទ​បរិភោគ​បង្ក​ផល​ប៉ះពាល់​ផ្នែក​សុខភាព​ជា​ពិសេស​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​តាំង​ពិ​ពណ៌​ផលិតផល​អាជីវកម្ម និង​ចំណីអាហារ​ពេល​ដែល​បងប្អូន​អាជីវករ​យក​មក​តាំង​លក់​ក្នុង​ពិធី​លក់ទំនិញ​នេះ ។

លោក​ម៉ូ សុខ​គា មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាន​បញ្ជាក់​ថា នេះ​ជា​លើក​ទី​៤​ហើយ ដែល​មន្ត្រី​ជំនាញ​បាន​យក​ចំណីអាហារ​ធ្វើការ​ពិសោធន៍​រកសារ​ធាតុគីមី​ដូច​ជា ប្រហិត​ត្រី ប្រហិត​សាច់​គោ បង្គា ប្រហិត​ក្តាម និង​មឹក​ដែល​បងប្អូន​អាជីវករ​នាំ​មក​លក់ ក្នុង​នោះ​យើង​រក​ឃើញ​អាហារ​មួយ​ចំនួន​មានគុណ​ភាពល្អ​ហើយ ខ្លះ​ទៀត​មាន​សារជាតិ (​ហ្វ​ក​ម៉ា​លី​ន​) ច្រើន​អាច​បង្ក​ផល​ប៉ះពាល់​ដល់​អ្នក​បរិភោគ ។

លោក ជន ភាព អាជីវករ​លក់​គ្រឿង​សមុទ្រ និង​ប្រហិត​គ្រប់មុខ​ក្នុង​ពិធី​តាំង​ពិ​ពរ​ណ៌​នេះ​បាន​សាទរ​ជាមួយ និង​សកម្មភាព​ចុះ​ពិនិត្យ និង​ពន្យល់​ណែនាំ​ពី​មន្ត្រី​សាខា​ព្រោះថា កាលណា​យើង​បាន​ត្រួតពិនិត្យ​ហាក់ដូចជា បាន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​លើកកម្ពស់​ថែរក្សា​សុខភាព​ព្រោះ​ពួក​គាត់​ក៏​បរិភោគ​ចំណីអាហារ​ទាំងនេះ​ដែរ ។

លោក​អះអាង​ថា កន្លង​មក​គាត់​ធ្លាប់​ទិញ​ទំនិញ​ខ្វះ​ការ​ត្រួតពិនិត្យ​ធ្វើ​ឲ្យ​ទំនិញ​នោះ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ពិបាក​លក់ ហើយ​ចំពោះ​គ្រឿង​សមុទ្រ​នេះ​បងប្អូន​អាជីវករ​មិន​មាន​ឧបករណ៍​ធ្វើ​ពិសោធន៍​ទេ​ជឿជាក់​លើ​តែ​អ្នក​នាំ​ចូល ដូចនេះ​សំណូមពរ​មន្ត្រី​ជំនាញ​នៅ​តាម​ព្រំដែន​ជួយ​មើល​ៗ​ផង ។

សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទី​៤ ហើយ​ដែល​សាខា​កាំ​កុង​ក្រូ​ល​បាន​ធ្វើ​សកម្មភាព​ទៅ​លើ​ការ​ដាក់​តាំង​ចំណីអាហារ​លក់​ចល័ត​របស់​បងប្អូន​អាជីវករ​ខ្មែ ថៃ ដែល​ជា​កត្តា​មួយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​ក្នុង​ការ​លើកកម្ពស់​សុខភាព​ទាំងអស់​គ្នា នៅ​តាម​ទីប្រជុំជន និង​ទី​ជនបទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ