ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមិទ្ធផល​ថ្មី​មួយទៀត នៅ​ក្រុងព្រះសីហនុ​គ្រោង​នឹង​បើក​ការ​ស្ថាបនា​នា​ខែ​ខាង​មុខ​នេះ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សមិទ្ធផល​ថ្មី​មួយទៀត​ជា​ប្រភេទ​ស្ពាន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​០៤ ត្រង់​ចំនុច​មុខ​រោងចក្រ​ញូ​ស្តា ស្ថិត​ក្នុងភូមិ​០១ សង្កាត់​លេខ​០១ ក្រុងព្រះសីហនុ គ្រោង​នឹង​បើក​ការដ្ឋាន​ស្ថាបនា នា​ខែ​មិ​នា​ខាង​មុខ​នេះ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ សមិទ្ធផល​ថ្មី​មួយទៀត​ជា​ប្រភេទ​ស្ពាន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​០៤ ត្រង់​ចំនុច​មុខ​រោងចក្រ​ញូ​ស្តា ស្ថិត​ក្នុងភូមិ​០១ សង្កាត់​លេខ​០១ ក្រុងព្រះសីហនុ គ្រោង​នឹង​បើក​ការដ្ឋាន​ស្ថាបនា នា​ខែ​មិ​នា​ខាង​មុខ​នេះ ។ បើ​យោង​តាម​ការ​បញ្ជាក់​ពី​ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ថ្លែង​បញ្ចា​ក់​ប្រាប់​បណ្តាញ​ព័ត៌មាន ក្នុង​ឪ​កាស​ចុះ​ពិនិត្យ​ទីតាំង​ស្ថាបនា​ស្ពាន កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ ។

ថ្លែង​ក្នុង​ឪ​កាស​ចុះ​កំណត់​ទីតាំង​ស្ពាន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​០៤ នេះ​ផង​ដែរ​ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ​គូសបញ្ជាក់​ថា ដោយ​មើលឃើញ​ការ​អំពី​ហានិភ័យ កើតឡើង ជាយថាហេតុ ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដល់​កូន​ៗ​ក្មួយ​ៗ​បងប្អូន​ជា​កម្មករ​ក​ម្មា​រិ​នី ក៏​ដូច​ជា ប្រជាពលរដ្ឋ​នៅ​តំបន់ ជា​ពិសេស ដើម្បី​កាត់​បន្ថយ​នូវ​ការ​កកស្ទះ​ចរាចរណ៍ ដល់​កូន​ៗ​ក្មួយ​ៗ​បងប្អូន​ជា​កម្មករ​ក​ម្មា​រិ​នី​ចូល និង​ចេញពី​ធ្វើការ​ទើប​រដ្ឋបាល​ខេត្ត​បាន​សម្រេច​លើកយក​គម្រោង​សាងសង់​ស្ពាន​ឆ្លងផ្លូវ​ជាតិ​លេខ​០៤ ត្រង់​ចំនុច​មុខ​រោងចក្រ​ញ៉ូ​ស្តា មក​សិក្សា​នឹង​សម្រេចការ​ចាប់ផ្តើម​បើក​ការដ្ឋាន​នៅ​ខែ​មិ​នា​ខាង​មុខ​នេះ ប្រសិនបើ​ពុំ​មាន​ករណី​ចាំបាច់ និង​អនុវត្តន៍​តាម​ការ​គ្រោងទុក ។

តាម​រយៈ​ការ​ស្ថាបនា​ស្ពាន​នេះ​ផង​ដែរ​នឹង​អាច​ជួយ​សម្រួល​ដល់​ក្មួយ​ៗ​បងប្អូន​ជា​កម្មករ ក​ម្មា​រិ​នី និង​បងប្អូន​ប្រជាពលរដ្ឋ​បាន​មួយ​កម្រិត​ផង​ដែរ​ជុំវិញ​ការ​កកស្ទះ​ចរាចរណ៍ និង ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​តែងតែ​កើត​បានជា​ញឹក​ញ៉ាប់ ។

ដោយឡែក​លោក ណុ​ប ហេង ប្រធាន​មន្ទីរ​សាធារណៈ​ការណ៍ និង​ដឹក​ជញ្ជូន​ខេត្ត​ព្រះ​សីហ​នុ បានអោយ​ដឹង​ថា តាម​គម្រោង​នៃ​ការ​ស្ថាបនា​ស្ពាន​ឆ្លងកាត់​ផ្លូវ​នេះ​នឹង​ចាប់ផ្តើម​នៅ​ខែ​ក្រោយ ។ ស្ពាន​មួយ​នេះ​មាន​កម្ពស់​០៥​ម៉ែត្រ ប្រវែង​២៥​ម៉ែត្រ ទទឹង​០៣​ម៉ែត្រ​គ្រោង​ចំណាយ​ថវិកា ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដែល​ថវិកា​នៃ​ការ​សាងសង់​នេះ​មួយ​ភាគ​ធំ ជា​បន្ទុក​របស់​រដ្ឋបាល​ខេត្ត និង​មួយ​ចំនួន​ទៀត​បាន​មក​ពី​សប្បុរសជន​នានា​ជុំវិញ​ខេត្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ