ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាត់បង់​ជីវិត​តាម​ផ្លូវ ខណៈ​សមត្ថកិច្ច​ប្រកាស​រក​សាច់ញាតិ

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​រវាង​រថយន្ត​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿងក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ មក​រា ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៨ ចន្លោះ​បង្គោល​លេខ​៥-៦…

ខេត្តកោះកុង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​រវាង​រថយន្ត​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿងក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ មក​រា ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៨ ចន្លោះ​បង្គោល​លេខ​៥-៦ ស្ថិត​ក្នុងភូមិ​ទឹក​ប៉ោង ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ។

តាម​សមត្ថកិច្ច​អោយ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ​ប្លាយ ។ ជន​រង​គ្រោះ​ស្លៀកខោ​ខូ​វ​បូ​យ ពាក់អាវ​រងា​ពណ៌​ខៀវ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ហុងដា ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ គ្មាន​ស្លាក​លេខ ។

ចំណែក​ភាគី​ខាង​រថយន្តម៉ាក​យូ​ឌី (UD) ពណ៌​សលាយ​ទឹកប្រាក់ ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ PP-១០៨៧ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ប្រភព​ដែល​បានឱ្យ​ដឹង​ថា មូលហេតុ​ត្រូវ​បាន​គេ​សង្ស័យ​ថា អ្នកបើកបរ​ម៉ូតូ​ងងុយដេក​ក៏​រេ​ចង្កូត ចូល​ទៅ​ខាងស្តាំ​ដៃ​ដែល​ជា​ចំណែក​ផ្លូវ​នៃ​រថយន្ត ទើប​បណ្តាល​ឱ្យ​រថយន្ត​បុក​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ។ បន្ទាប់​ពី​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សា​ម៉ុ​យ​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រែអំបិល ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រែអំបិល​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​ដែរ សមត្ថកិច្ច​ក៏​សូម​ប្រកាស​រក​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ជន​រង​គ្រោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ