ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​! អ្នក​ឃើញ​មិនដឹង​ថា​ស្លុតចិត្ត​ប៉ុណ្ណា​ទេ​បើ​មនុស្ស​ចូល​ក្រោម​រថយន្ត​បែប​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​គ្នា​ត្រូវ​រថយន្ដ​មិន​ស្គាល់​ម៉ាក​បើក​កៀរ​បណ្ដាល​អោយ​ដួល​ធ្លាក់​អ្នក​អង្គុយ​ពីក្រោយ​ចូល​ក្រោម​កង់​រថយន្ដ​កិន​ស្លាប់​ភ្លាម​ៗ និង​ម្នាក់​ទៀត​រង​របួសស្រាល ចំណែក​រថយន្ដ​បង្ក​ក្រោយ​ពី​បង្កហេតុ​បន្ថែម​ល្បឿន​បើក​គេចខ្លួន​បាត់ ។ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​០២ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​គ្នា​ត្រូវ​រថយន្ដ​មិន​ស្គាល់​ម៉ាក​បើក​កៀរ​បណ្ដាល​អោយ​ដួល​ធ្លាក់​អ្នក​អង្គុយ​ពីក្រោយ​ចូល​ក្រោម​កង់​រថយន្ដ​កិន​ស្លាប់​ភ្លាម​ៗ និង​ម្នាក់​ទៀត​រង​របួសស្រាល ចំណែក​រថយន្ដ​បង្ក​ក្រោយ​ពី​បង្កហេតុ​បន្ថែម​ល្បឿន​បើក​គេចខ្លួន​បាត់ ។

ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​វ៉េ​ង​ស្រេង ត្រង់​ចំនុច​ស្ដុ​ប​លូ​ប្រាំ ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

សព​ជន​រង​គ្រោះ​មានឈ្មោះ ឡា​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅ​ម្ដុំ​ទួល​ពង្រ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​ភូមិ​គ្រាំ​ង​ដៃ ឃុំ​ធ្លក ស្រុក​ទ្រាំង ខេត្តតាកែវ ។

បើ​តាម​ប្រភព​ពី​ជន​រង​គ្រោះ​ម្នាក់​ជា​អ្នក​ឌុ​ប​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួក​គាត់​ទាំង​២​នាក់​បាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់ ស៊េរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​ភ្នំពេញ 1M-0483 ចេញពី​ផឹកស៊ី នៅ​ម្ដុំ​ទួល​ពង្រ​ហើយ​គិត​ថា ទៅ​ដើរ​លេង​នៅ​កោះ​ពេ​ជ្យ តែ​ពេល​ជិះ​ម៉ូតូឌុប​គ្នា​មក​ដល់​ស្តុ​ប​លូ​ប្រាំ ក៏​នាំ​គ្នា​បត់​ត្រឡប់​ក្រោយ​វិញ ព្រោះ​គិត​ថា ខ្លាច​យប់​ជ្រៅ​ពេក​ធ្វើការ​មិនកើត ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​ដែល​បត់​ត្រឡប់​ក្រោយ​បាន​ប្រហែល​២០​ទៅ​៣០​ម៉ែ​ត ក៏​ត្រូវ​រថយន្ដ​ធន់​ធំ​មិន​ចាំ​ម៉ាក​មួយ​គ្រឿង បើក​មក​កៀរ​បណ្ដាល​ឲ្យ​ដួល និង​ធ្វើ​អោយ​អ្នក​អង្គុយ​ខាងក្រោយ​ធ្លាក់​ចូល​ក្រោម​កង់​រថយន្ដ​កិន​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង ។

ក្រោយ​ពី​ត​ហេតុ​ជន​រង​គ្រោះ​ដែល​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ រីឯ​សព​ជន​រង​គ្រោះ​ម្នាក់​ទៀត​សមត្ថកិច្ច​ធ្វើការ​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​អោយមក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ។ ចំណែក​ម៉ូតូ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​៣ រង់ចាំ​យក​ឯកសារ​គ្រប់គ្រាន់​មក​ផ្ទៀង​ផ្ទាល់​ទើប​ប្រគល់​អោយ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ