ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​ស្ទូច​ផង រវល់​លេង​ហ្វេ​ស​ប៊ុ​ក​ផង ​មានអី​ពន្លះ​ខ្ទេច​ពន្លះ​ខ្ទី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកបើកបរ​រថយន្ត​ស្ទូច​មួយ​គ្រឿង​សង្ស័យ​រវល់​ចុច​ទូរស័ព្ទ​លេង​ហ្វេ​ស​ប៊ុ​ក ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​កំពុង​បើក​ឆ្លងកាត់​ផ្លូវ បណ្តាល​ឲ្យ​ស្ត្រី​២​នាក់ រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ហើយ​រថយន្ត​បាន​រេ​ចង្កូត​ទៅ​បុក​កៀរ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឱ្យ​ប៉ើង​អស់​៣​កង់​ទៀត ។…

រាជធានី​ភ្នំពេញ ៖ អ្នកបើកបរ​រថយន្ត​ស្ទូច​មួយ​គ្រឿង​សង្ស័យ​រវល់​ចុច​ទូរស័ព្ទ​លេង​ហ្វេ​ស​ប៊ុ​ក ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​កំពុង​បើក​ឆ្លងកាត់​ផ្លូវ បណ្តាល​ឲ្យ​ស្ត្រី​២​នាក់ រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ហើយ​រថយន្ត​បាន​រេ​ចង្កូត​ទៅ​បុក​កៀរ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឱ្យ​ប៉ើង​អស់​៣​កង់​ទៀត ។

ហេតុការណ៍​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ច្រកចូល​ផែស្ងួត​អូ​លែរ ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។

រថយន្ត​ខាងលើ​ជា​ប្រភេទ​រថយន្ត​ស្ទូច ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ តាកែវ ៣A-២១៨៣ មាន​ដឹក​សន្លឹក​បេតុង ។ ចំណែក​ភាគ​ខាង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហ្សូ៊មមើ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១FV-១៥៩៤ បើកបរ​ដោយ​ស្ត្រី​ម្នាក់ ចំណែក​ស្ត្រី​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ ។

តាម​ប្រភព​នៅ​កន្លែង​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញពី​ផ្លូវ​ផែស្ងួត​អូ​លែ ឆ្លងផ្លូវ​ជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​ស្ទូច​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ដោយសារ​អ្នកបើកបរ​រវល់​តែ​ចុច​ទូរស័ព្ទ​លេង​ហ្វេ​ស​ប៊ុ​ក ទើប​ជ្រុល​ទៅ​បុក​ម៉ូតូម៉ាក​ហ្សូ៊មមើ បណ្តាល​ឱ្យ​ស្ត្រី​២​នាក់​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ហើយ​រថយន្ត​ស្ទូច​បាន​រេ​ចង្កូត​ទៅ​បុក​កៀរ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឱ្យ​ប៉ើង​អស់​៣​កង់​ទៀត ទើប​រថយន្ត​ទៅ​មុខ​លែង​រួច ។

ក្រោយ​កើតហេតុ ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែកឯ​អ្នកបើកបរ​រថយន្ត​ស្ទូច និង​ម៉ូតូ ត្រូវ​បាន​ប្រគល់​ឱ្យទៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក ស្នងការ​ក្រុងភ្នំពេញ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ