ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ហិ.ង្សា​កណ្ដាលអធ្រាត្រ​ចាក់​ស្លា.ប់​២​នាក់​ប៉ូលិស​ចាប់ខ្លួន​បាន​៥​នាក់

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់ បាន ស្លា.ប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម ដោយសារ​អំពើ​ហិ.ង្សា​វាយ​កា.ប់​ចាក់​គ្នា​មួយ ដែល​បាន​កើតឡើង​នៅ​ចំណុច​ផ្លូវ​បេតុង​មុខ គ្លីនិក​ចរិយា ស្ថិត​ក្នុងភូមិ​ឫស្សី សង្កាត់​ស្ទឹង មាន​ជ័យ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី យប់ ថ្ងៃ​ទី​១០ កុម្ភៈ ឆ្នាំ​២០១០ ។យុវជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​នេះ ១-​ឈ្មោះ​ហង្ស វិបុល អាយុ​២៥​ឆ្នាំ មាន ទីលំនៅ​ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌ មាន​ជ័យ ២-​ឈ្មោះ​សឿ​ន ផ​ល្លី

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់ បាន ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម ដោយសារ​អំពើ​ហិង្សា​វាយ​កាប់​ចាក់​គ្នា​មួយ ដែល​បាន​កើតឡើង​នៅ​ចំណុច​ផ្លូវ​បេតុង​មុខ គ្លីនិក​ចរិយា ស្ថិត​ក្នុងភូមិ​ឫស្សី សង្កាត់​ស្ទឹង មាន​ជ័យ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី យប់ ថ្ងៃ​ទី​១០ កុម្ភៈ ឆ្នាំ​២០១០ ។យុវជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​នេះ ១-​ឈ្មោះ​ហង្ស វិបុល អាយុ​២៥​ឆ្នាំ មាន ទីលំនៅ​ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌ មាន​ជ័យ ២-​ឈ្មោះ​សឿ​ន ផ​ល្លី អាយុ​២៥​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៥៣២ ភូមិ​ត្នោត​ជ្រុំ សង្កាត់ បឹង​ទំពុន ដូច​គ្នា ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា មុន ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ចេញពី​ពិធី​ខួប កំណើត​កូន​មិត្ដភក្ដិ លុះដល់​ចំណុច​កើតហេតុ ខាងលើ​ក៏​បាន​ជួប​ប្រទះ​ជន​មួយ​ក្រុម​មាន​គ្នា​៥​នាក់ កំពុង​ឈរ​រេរា​តាម​ផ្លូវ​ទាំង​យប់ អធ្រាត្រ និង​បាន​ប៉ះទង្គិច​ជា​ពាក្យ​សំដី​នឹង​គ្នា រហូត​ផ្ទុះ​អំពើ​ហិង្សា​ចាក់​សំលាប់​ជន​រង​គ្រោះ​ទាំង​២​នាក់​ជាមួយនឹង​ឧបករណ៍​ដែកឆាប​និង រណារ បណ្ដាល​ឱ្យ​ស្លាប់​ក្រោយ​ពេល​បញ្ជូន ទៅ​ដល់​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​-​សូ​វៀត ។

ក្រោយ​ពេល​កើតហេតុ អាជ្ញាធរ​សង្កាត់ ស្ទឹង​មាន​ជ័យ​ដឹកនាំ​ដោយ​លោក​សេង សាញ់ ចៅសង្កាត់​ស្ទឹង​មាន​ជ័យ បាន​ដឹកនាំ​ប្រជា​ការ ពារ​សង្កាត់​និង​ភូមិ សហការ​ជាមួយ​នគរបាល ប៉ុស្ដិ៍​ស្ទឹង​មាន​ជ័យ​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ​សុត សុ​ភី​ម ភេទ ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​ក្បែរ​កន្លែង​កើត ហេតុ ។ បន្ទាប់​ពី​ចាប់ខ្លួន​ឈ្មោះ​សុត សុ​ភី​ម នៅ​ព្រឹក​ថ្ងៃ​ទី​១១ កុម្ភៈ  កំលាំង​ចំរុះ​ខណ្ឌ​មាន ជ័យ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ទៀត នាំ​យក​ទៅ​សាកសួរ​នៅ​ទីស្នាក់ការ​ប៉ុស្ដិ៍ ស្ទឹង​មាន​ជ័យ ហើយ​មុខសញា​ជន​ដៃដល់ ដែល​បាន​ចាក់​សម្លាប់​ឈ្មោះ​ហង្ស វិបុល និង ឈ្មោះ​សឿ​ន ផ​ល្លី ត្រូវ​បាន​កំណត់​រួច​ហើយ ។ សូម​បញ្ជាក់​ថា ជន​រង​គ្រោះ​ឈ្មោះ​ហង្ស វិបុល ត្រូវ​ក្រុម​ជន​ដៃដល់​ចាក់​ត្រូវ​ចំ​ក្រោម ឃ្លៀ​ក​ខាងឆ្វេង រីឯ​ឈ្មោះ​សឿ​ន ផ​ល្លី ត្រូវ ក្រុម​ជន​ដៃដល់​ចាក់​ត្រូវ​ចំពោះ​ខាងក្រោម ផ្ចិត​បន្ដិច បណ្ដាល​ឱ្យ​ស្លាប់​ទាំង​២​នាក់ ក្រោយ ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ។

ប្រភព​ព័ត៌មាន​ផ្សេង​ទៀត​បាន​និយាយ ទាក់ទិន​នឹង​ការ​ចាក់​សម្លាប់​ខាងលើ​នេះ​ថា រវាង​អ្នក​ស្លាប់ និង​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន គឺ ធ្លាប់​មាន​ទំនាស់​ជាមួយ​គ្នា​ម្ដង​រួច​មក​ហើយ ទើប​ពួក​គេ​ឃើញ​មុខ​គ្នា​ពុំ​បាន ក៏​ផ្ទុះ​អំពើ ហិង្សា​ឈាន​ដល់​ការ​ចាក់​សំលាប់​គ្នា​បែប​នេះ តែ​ម្ដង ។ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​សាស្ដ្រ​ខាង លើ បាន​សំណូមពរ​ទៅ​សមត្ថកិច្ច​នគរបាល ខណ្ឌមានជ័យ ក៏​ដូច​ជា​កំលាំង​កង​រាជ​អាវុធ ហត្ថ​ខណ្ឌមានជ័យ នគរបាល​ប៉ុស្ដិ៍​បឹង​ទំពុន និង​នគរបាល​ប៉ុស្ដិ៍​ស្ទឹង​មាន​ជ័យ គួរ​សហការ គ្នា​បង្កើត​ប៉ុស្ដិ៍​យាម​ប្រចាំការ​២៤​ម៉ោង​លើ ២៤​ម៉ោង​នៅ​ក្នុងភូមិ​សាស្ដ្រ​ខាងលើ​នេះ​ឱ្យ បាន​ជាប់​ជា​ប្រចាំ បើ​ពុំ​ដូច្នោះ​ទេ​បទល្មើស​នៅ តែ​កើត​មាន​ជា​បន្ដបន្ទាប់​ទៀត ពីព្រោះ​ទី នោះ​នៅ​ឆ្ងាយ​ពី​សមត្ថកិច្ច ហើយ​សមត្ថកិច្ច ច្រើន​ភ្លេច​ទៅ​ល្បាត​នៅ​ក្នុងភូមិ​សាស្ដ្រ​ខាង លើ​ទៀត​ផង ។