ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​បេក្ខជន​ឆ្នើម​ខេ​ម​បូ​ឌា​អាយ​ឌ​ល​ចែ​ម ស្រី​លក្ខណ៍ ផ្តើម​បង្ហាញ​ភាព​ស្និត​ជាមួយ​តារា​ប្រុស​ម្នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គេ​កំពុង​តែ​តាមដាន​រឿង​ថ្មី​មួយទៀត​ហើយ​ដែល​រឿងរ៉ាវ​តារា​ស្នេហា​គ្នា​ក្រៅ​ឆាក​កំពុង​តែ​ដុះ​ឡើងជា​បន្តបន្ទាប់​បង្ក​ការ​ចាប់អារម្មណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។ ជា​ថ្មី​ម្តងទៀត​គេ​ស្រាប់តែ​ឃើញ ចែ​ម ស្រី​លក្ខណ៍ និង​លោក ជ័យ សុ​វ៉ា​ត តារាចម្រៀង​ទាំង​២​កំពុង​តែ​លេចធ្លោ​ស្រាប់តែ​បង្កើន​ការ​នៅ​ជិតដិត​គ្នា​ស្និត​ស្នាល…

រាជធានី​ភ្នំពេញ ៖ គេ​កំពុង​តែ​តាមដាន​រឿង​ថ្មី​មួយទៀត​ហើយ​ដែល​រឿងរ៉ាវ​តារា​ស្នេហា​គ្នា​ក្រៅ​ឆាក​កំពុង​តែ​ដុះ​ឡើងជា​បន្តបន្ទាប់​បង្ក​ការ​ចាប់អារម្មណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។ ជា​ថ្មី​ម្តងទៀត​គេ​ស្រាប់តែ​ឃើញ ចែ​ម ស្រី​លក្ខណ៍ និង​លោក ជ័យ សុ​វ៉ា​ត តារាចម្រៀង​ទាំង​២​កំពុង​តែ​លេចធ្លោ​ស្រាប់តែ​បង្កើន​ការ​នៅ​ជិតដិត​គ្នា​ស្និត​ស្នាល ហើយ​និយាយ​អូន​បង​ថតរូប​បង្ហោះ​ផ្អើល​អ្នកគាំទ្រ​។

គេ​ស្គាល់ ចែ​ម ស្រី​លក្ខណ៍ នៅ​ពេល​ដែល​នាង​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក ខេ​ម​បូ​ឌា​អាយ​ដល​រដូវ​កាល​ទី​៣ ចូល​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​បាន​ធ្វើ​ឱ្យ​បេក្ខជន​ដទៃ​ទៀត​ឲ្យ​ខ្ទាត​ចេញ​ជា​បន្តបន្ទាប់​។ ចំណែកឯ​លោក ជ័យ សុ​វ៉ា​ត ជា​អតីត​បេក្ខជន​ឆ្នើម​នៃ​ការ​ប្រឡង​ចម្រៀង​១​នា​ទូរទស្សន៍​អប្សរា ហើយ​បច្ចុប្បន្ន ជ័យ សុ​វ៉ា​ត ជា​តារាចម្រៀង​លេចធ្លោ​ប្រចាំ​ផលិតកម្ម​សាន់​ដេ ទើបតែ​ចូល​តែ​ទីផ្សារ​ចម្រៀង​ហក់​លឿន​គេ​ស្គាល់​ណាស់​។

មានការ​ទម្លាយ​ថា ស្រី​ក្ខ​ណ៍ និង​សុ​វ៉ា​ត គឺ​ជិតដិត​គ្នា​ខ្លាំង​តាំងពី​នៅ​អប្សរា​លេខ​១១ ព្រោះ​គេ​ទាំង​២​ប្រឡង​ចម្រៀង​ដូច​គ្នា មាន​ចំណាត់​កំពូល ហើយ​សុ​វ៉ា​ត​ជា​រៀមច្បង​។ បែក​គ្នា​យូរ​ឆ្នាំ​ស្រាប់តែ​ប៉ះ​គ្នា​ឡើង​វិញ ផ្តើម​ចេញពី​ការ​ច្រៀង​អប់រំ​សុខភាព​ជូន​កម្មករ​រោងចក្រ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ពេល​នោះ​ផ្ទុះ​ឡើង​សារ​ជា​ថ្មី​ទៅ​ណា​មក​ណា​ជា​គូ​ត្រសង​។

អ្វី​ដែល​ពិសេស​មួយគូ​នេះ រឹតតែ​ធ្វើ​ឲ្យ​គេ​ឆ្ងល់​រាល់​ការ​ថតរូប​បង្ហោះ ហើយ​មិត្ត​ជិតដិត​ខ្លះ​ថា​ជ័យ សុ​វ៉ា​ត អាច​ដល់​ចិត្តជា​ស្រី​លក្ខណ៍ ដោយសារ​យល់ចិត្ត​គ្នា​តាំងពី​នៅ​ក្មេង​ៗ ហើយ​ស្រី​លក្ខណ៍​វិញ ក៏​ទោរ​ចិត្ត​មក​រក​ខាង​ប្រុស​រហូត​ទៅ​ណា​ជា​គូ​។ យ៉ាងណា​គេ​មិន​ទាន់​ដឹង​ថា នោះ​ជា​មិត្តភាព ឬ​ស្នេហា តែបើ​មើល​រូបថត​វិញ​បង្កប់​អារម្មណ៍​ជ្រៅ​ទំនងជា​រឿង​ស្នេហ៍​ច្រើន​ជាង​។​បើ​មែនពិត​ជា​សម​គ្នា ព្រោះ​ម្នាក់​ៗ​នៅ​ក្មេង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ