ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូ​បុរស​ម្នាក់​រេ​ចង្កូត​បុក​ដើមឈើ​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោ​គ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ដំណាក់​ចង្អើរ​បានអោយ​ដឹង​ថា បុរស​ម្នាក់​បាន​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​រួច​ទៅ​បុក​ដើមឈើ បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩…

ខេត្ត​កែប ៖ ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោ​គ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ដំណាក់​ចង្អើរ​បានអោយ​ដឹង​ថា បុរស​ម្នាក់​បាន​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​រួច​ទៅ​បុក​ដើមឈើ បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​កោង​ខាងត្បូង​បង្គោលគីឡូម៉ែត្រ​លេខ​៦​ចំងាយ​១៥០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​អំពេ​ង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។

លោក តូ​វ សុវណ្ណ អធិការ​នគរបាល​ស្រុក​ដំណាក់​ចង្អើរ បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ រស់ កក្កដា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពត ១D-៨៣៧៧ ។

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​បើកបរ​ម៉ូតូ​មួយ​គ្រឿង ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ រួច​ទៅ​បុក​ដើមឈើ បណ្ដាល​អោយ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​រក​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​ខ្លួនឯង​ប្រាកដ​មែន ហើយ​បាន​ប្រគល់​ម៉ូតូ និង​សព​ជន​រង​គ្រោះ​អោយទៅ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ