ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្តាប់​កំប៉ោយ​ចៅ​តា និយាយ​អ្វីខ្លះ​ទៀត​​ជុំវិញ​ជីវិត​ក្រោយ​ធ្លាក់ខ្លួន​មាន​ជំងឺ​ខ្សោយតម្រងនោម​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ អាកា​រៈ​ជំងឺ​ខ្សោយតម្រងនោម និង​ក្រលៀន​របស់​តារា​កំប្លែង​កំប៉ោយ​ចៅ​តា បាន​ស្ថិត​នៅ​ក្រៅ​មន្ទីរពេទ្យ​ដោយ​ពេទ្យ​ជំនាញ​បាន​អនុញ្ញាតិ​ទៅ​សម្រាក​ព្យាបាល​នៅផ្ទះ​វិញ​។ ជា​សំណាង​មួយ​ផ្នែក​តារា​កំប្លែង​ក្មេងខ្ចី​រូប​នេះ មានការ​ផ្តល់​ជំនួយ​ពី​សម្បុរ​សជន​នានា​ទប់​ការ​ចំណាយ ហើយ​អាច​ធូរស្រាល​ជាង​មុន​។ យ៉ាងណា​ការ​ប្រើប្រាស់​ថ្នាំ…

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ អាកា​រៈ​ជំងឺ​ខ្សោយតម្រងនោម និង​ក្រលៀន​របស់​តារា​កំប្លែង​កំប៉ោយ​ចៅ​តា បាន​ស្ថិត​នៅ​ក្រៅ​មន្ទីរពេទ្យ​ដោយ​ពេទ្យ​ជំនាញ​បាន​អនុញ្ញាតិ​ទៅ​សម្រាក​ព្យាបាល​នៅផ្ទះ​វិញ​។ ជា​សំណាង​មួយ​ផ្នែក​តារា​កំប្លែង​ក្មេងខ្ចី​រូប​នេះ មានការ​ផ្តល់​ជំនួយ​ពី​សម្បុរ​សជន​នានា​ទប់​ការ​ចំណាយ ហើយ​អាច​ធូរស្រាល​ជាង​មុន​។ យ៉ាងណា​ការ​ប្រើប្រាស់​ថ្នាំ និង​ប្រាក់​ព្យាបាល​នៅ​តែ​មាន​បន្ត ដ្បិត​សភាព​ជំងឺ​មិន​ទាន់​ជា​ដាច់​។

តារា​កំប្លែង​ដែល​នៅ​បន្ត​ស្តាប់​តាម​បញ្ជា​ពេទ្យ​អនុវត្តន៍​ក្បួន​ព្យាបាល ព្រោះ​មិន​ទាន់​ធូរ​ខ្លាំង​កំប៉ោយ​ចៅ​តា បាន​ឲ្យ​អ្នក​សារព័ត៌មាន​កោះសន្តិភាព​ជួប​សម្ភាសន៍​កាលពី​ពេល​កន្លង​ទៅ​ថា លោក​ឈឺ​ធ្ងន់​រយៈពេល​៣​ខែ តែ​ឈឺ​តិច​ៗ​លោក​ចេះ​តែ​គិត​ថា ក្រពះ ពោះវៀន តែ​ការ​ពិត​គឺ​ខ្សោយតម្រងនោម​។ អាកា​រៈ​យើង​បាន​ប្រសើរ ពេទ្យ​ឲ្យ​ទៅ​ផ្ទះ ហើយ​យើង​ក៏​នៅ​ប្រើ​ថ្នាំ​លាង​ជាតិពុល​មួយ​អាទិត្យ​២​ដង​ចំ ណាយ​ជាង​១០០​ដុល្លារ ដោយ​ប្រាក់​ដែល​ប្រើ​នោះ​បាន​មក​ពី​ក្រុម​គ្រួសារ​។ សរុប​ការ​ចំណាយ​ព្យាបាល​រយៈពេល​៣​ខែ ប្រាក់​ជំនួយ​បាន​ជាង​២​ពាន់​ដុល្លារ ក្រៅពី​នោះ​លុយ​ផ្ទាល់ខ្លួន​។

ចំណោម​ប្រាក់​ជំនួយ គឺ​បាន​ខាង​បងប្រុស ខេមរៈ សិរីមន្ត ជួយ​ច្រើន​ជាងគេ​បាន​២​លាន​រៀល​។ ការ​សម្រាក​​ព្យាបាល​ត្រូវ​ប្រើ​ពេល​ជាង​១​ខែ​ទៀត ទើប​អាច​សម្តែង​បាន​ដោយសារ​មុខ​នៅ​ហើយ​មិន​ទាន់​ស្រក​។ នៅ​ពេល​ដែល​នាយ​ធ្លាក់ខ្លួន​ឈឺ​មិន​ភ្លេច​អរគុណ​អ្នក​ជួយ ជា​ពិសេស​បងស្រី ខាត់ សុ​ឃី​ម គាត់​ខ្នះខ្នែង​ខំ​អំពាវនាវ​ច្រើន​ដូច​ជា បង្ហោះ​ឲ្យ​គេ​ដឹង​ជាដើម​។

ក្រោយ​ឈឺ​លោក​ខកខាន​ចិញ្ចឹម​ក្រុម​គ្រួសារ​ច្រើន ខាង​ប្រាក់​ចិញ្ចឹម​គ្រួសារ​ខ្លាំង ដោយសារ​មិន​ទាន់​ឈឺ​លោក​​ដើរ​ច្រៀង​ខន​សឺត ច្រៀង​ភ្លេង​ការ​ច្រើន​រោង ដោយ​ហោច​ណាស់​១​ខែ​រកបាន​៣០០​ទៅ​៤០០​ដុល្លារ យក​បង់ថ្លៃ​ផ្ទះ​ជួល​ផង ឲ្យ​ម្តាយ​នៅ​ខេត្ត​ផង​។ ទោះ​យ៉ាងណា​លោក​សង្ឃឹម​សភាព​ជំងឺ​នឹង​ឆាប់​ស្បើយ​លឿន​ៗ ដើម្បី​ប្រញាប់​ចេញ​ទៅ​រក​លុយ​ជួយ​ក្រុម​គ្រួសារ​វិញ​ព្រោះ​ទ័លច្រក​បណ្តើរ​ៗ​ហើយ ដោយសារ​អ្នក​ម្តាយ​ចេញ​លុយ​មើលជំងឺ​ចង់​អស់ពី​ផ្ទះ​ដែល​សន្សំ​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ