ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលប្រយោជន៍​នៃ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា

5 ឆ្នាំ មុន

មុន​នឹង​សម្តែងធម៌​ទេសនា ព្រះ​ធម្មកថិក​បាន​ប្រកា​សnនូវគុណ​នៃ​ព្រះពុទ្ធ​សាសនា​ដើម្បី​ឲ្យ​ពួក​បរិស័ទ​កើត​សទ្ធា​ជ្រះថ្លា​យល់​ឃើញ​ជា​មុន​ថា សាសនា​របស់​ព្រះពុទ្ធ សូ​ម្បី​ព្រះ​អង្គ​បរិនិព្វាន​ទៅ​យូរអង្វែង​ឆ្នាំ​ហើយ​ក៏​ដោយ ក៏​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​អង្គ​នៅ​ស្ថិតស្ថេរ​ជា​ប្រាកដ​ដល់​សព្វ​ថ្ងៃនេះ មិន​បាត់បង់​ទៅ​ណា​ឡើយ ។ តែ​ប្រសិនបើ​ព្រះពុទ្ធ​សាសនា​គ្មាន​ផលប្រយោជន៍​ដល់​អ្នក​កាន់​ប្រតិបត្តិ​តាម​ទេ​នោះ ម្ល៉េះ​សម​ព្រះពុទ្ធ​សាសនា​អន្ដរធាន​សាបសូន្យ​បាត់បង់​ទៅ​ជា​យូរយារ​ណាស់​មក​ហើយ មិន​អាច​គង់វង្ស​នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ទេ…

មុន​នឹង​សម្តែងធម៌​ទេសនា ព្រះ​ធម្មកថិក​បាន​ប្រកា​សnនូវគុណ​នៃ​ព្រះពុទ្ធ​សាសនា​ដើម្បី​ឲ្យ​ពួក​បរិស័ទ​កើត​សទ្ធា​ជ្រះថ្លា​យល់​ឃើញ​ជា​មុន​ថា សាសនា​របស់​ព្រះពុទ្ធ សូ​ម្បី​ព្រះ​អង្គ​បរិនិព្វាន​ទៅ​យូរអង្វែង​ឆ្នាំ​ហើយ​ក៏​ដោយ ក៏​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​អង្គ​នៅ​ស្ថិតស្ថេរ​ជា​ប្រាកដ​ដល់​សព្វ​ថ្ងៃនេះ មិន​បាត់បង់​ទៅ​ណា​ឡើយ ។

តែ​ប្រសិនបើ​ព្រះពុទ្ធ​សាសនា​គ្មាន​ផលប្រយោជន៍​ដល់​អ្នក​កាន់​ប្រតិបត្តិ​តាម​ទេ​នោះ ម្ល៉េះ​សម​ព្រះពុទ្ធ​សាសនា​អន្ដរធាន​សាបសូន្យ​បាត់បង់​ទៅ​ជា​យូរយារ​ណាស់​មក​ហើយ មិន​អាច​គង់វង្ស​នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ទេ ហើយ​បច្ឆាជន​ក្រោយ​ៗ​មុខជា​នឹង​ខាន​បានឃើញ​ពុទ្ធសាសនា ព្រោះ​គ្មាន​អ្នក​ថែរក្សា​តម​ក ។

ប៉ុន្តែ​បានជា​សាសនា​មួយ​នេះ​មិន​បាត់បង់​ទៅ​ណា ក៏​ព្រោះ​ពុទ្ធោវាទ​ឲ្យ​ផលប្រយោជន៍​ដល់​អ្នក​ប្រតិបត្តិ​តាម​គ្រប់​សម័យកាល ធ្វើ​ឲ្យ​អ្នក​ប្រតិបត្តិ​សម្រេច​ផលប្រយោជន៍​តាម​សមគួរ​ដល់​សេចក្ដី​ជ្រះថ្លា​របស់​ខ្លួន ហេតុនេះ​បានជា​បរិស័ទ​នាំ​គ្នា​ប្រកាន់​ត​ៗ មក​តាម​លំដាប់​រហូត​ដល់​សព្វ​ថ្ងៃនេះ ។

កាលបើ​ពួក​ពុទ្ធបរិស័ទ​យល់​ឃើញ​យ៉ាងនេះ​ហើយ មុខជា​នឹង​តាំងចិត្ត​ថា គួរតែ​អាត្មាអញ​ប្រកាន់​រាប់អាន​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​តទៅ​ទៀត ដើម្បី​បានជា​ប្រយោជន៍​ដល់​បច្ឆាជន​គ្រប់​ជំនាន់ ។