ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រពះ​ជា​អណ្តូង​ដ៏​សែន​ជ្រៅ

5 ឆ្នាំ មុន

ក្រពះ​យើង​ហ្នឹងហើយ​ជា​អណ្តូង​ដ៏​សែន​ជ្រៅ ព្រោះ​ទម្លាក់​អាហារ​ទៅ​ច្រើន​សន្ធឹក​យ៉ាងណា​ក៏​នៅ​តែ​មិន​ចេះ​ពេញ គឺ​នៅ​តែ​ខ្វះ នៅ​តែ​ស្រែ​កថា​ឃ្លាន​ជា​និច្ច​។ ព្រោះហេតុនោះ​ទើប​ព្រះ​បរម​សាស្តា​ត្រាស់​សម្តែង​ថា ការ​ស្វែងរក​អាហារ​មក​ចិញ្ចឹមជីវិត​ជា​ទុក្ខ​ធំ ។ កុំ​ឲ្យ​ទុក្ខ​ត្រួត​លើ​ទុក្ខ​នោះ បុគ្គល​គួរ​ស្វែងរក​អាហារ​តាម​ផ្លូវ​សុចរិត​ទៀងត្រង់​ទៅ​បាន​ហើយ ចូរ​ជា​អ្នក​កុំ​ស្វែងរក​តាម​ផ្លូវ​ទុច្ចរិត…

ក្រពះ​យើង​ហ្នឹងហើយ​ជា​អណ្តូង​ដ៏​សែន​ជ្រៅ ព្រោះ​ទម្លាក់​អាហារ​ទៅ​ច្រើន​សន្ធឹក​យ៉ាងណា​ក៏​នៅ​តែ​មិន​ចេះ​ពេញ គឺ​នៅ​តែ​ខ្វះ នៅ​តែ​ស្រែ​កថា​ឃ្លាន​ជា​និច្ច​។ ព្រោះហេតុនោះ​ទើប​ព្រះ​បរម​សាស្តា​ត្រាស់​សម្តែង​ថា ការ​ស្វែងរក​អាហារ​មក​ចិញ្ចឹមជីវិត​ជា​ទុក្ខ​ធំ ។

កុំ​ឲ្យ​ទុក្ខ​ត្រួត​លើ​ទុក្ខ​នោះ បុគ្គល​គួរ​ស្វែងរក​អាហារ​តាម​ផ្លូវ​សុចរិត​ទៀងត្រង់​ទៅ​បាន​ហើយ ចូរ​ជា​អ្នក​កុំ​ស្វែងរក​តាម​ផ្លូវ​ទុច្ចរិត ព្រោះ​អំពើអាក្រក់​នឹង​នាំ​ឱ្យ​កើតទុក្ខ​ទាំង​ការ​ស្វែងរក​ផង និង​ទុក្ខ​ព្រោះ​បានទ្រព្យ​ដោយសារ​តែ​ទុច្ចរិត​កម្ម​នោះ​ផង ពោល​គឹ​ទុក្ខ​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​បន្ត​រហូត​ដល់​បរលោក​ទៀត ។

ត្រូវ​ដឹង​ថា ជីវិត​យើង​នេះ មិនមែន​កើតមក​គ្រាន់តែ​ដើម្បី​ស្លាប់​ទេ គឺ​កើតមក​ដើម្បី​រស់​ផង​ដែរ និង​រស់​ដើម្បី​ប្រព្រឹត្ត​នូវ​សេចក្ដី​ល្អ មិនមែន​ដើម្បី​មើលងាយមើលថោក​អ្នក​ដទៃ ច្រណែនឈ្នានីស​គេ ចងអាឃាត ព្យាបាទ ចង​គំនុំគំកួន​អ្នក​ដទៃ​ទេ គឺ​រស់​ដើម្បី​ស្វែងរក​ទីពឹង​សម្រាប់​ខ្លួនឯង កុំ​បោះបង់​ខ្លួនឯង​ចោល​ឲ្យ​សោះ កុំ​ធ្វើ​ខ្លួនឯង​ឱ្យ​ដូច​ជា​ឈើ​ស្អុយ ព្រោះ​អំពើ​ទាំងនេះ​គ្មាន​ន័យ​ខ្លឹមសារ​អ្វី​សម្រាប់​ជីវិត​ឡើយ ។