ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ឈូឆរ​! ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ស្លា.ប់​ជាមួយនឹង​ម៉ូតូ​នៅ​ក្រោម​ផ្លូវ​អភិវឌ្ឍន៍​ថ្មី

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លាប់​ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង​យ៉ាង​អាណោចអាធ័ម​នៅ​ក្រោម​ផ្លូវ​អភិវឌ្ឍន៍​ថ្មី ស្ថិត​ក្នុងភូមិ​ទី​១ សង្កាត់​ខ្សា​ម ក្រុង​កំពុងឆ្នាំង​បង្ក​ឱ្យ​មាន​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ ២០១៩​។…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លាប់​ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង​យ៉ាង​អាណោចអាធ័ម​នៅ​ក្រោម​ផ្លូវ​អភិវឌ្ឍន៍​ថ្មី ស្ថិត​ក្នុងភូមិ​ទី​១ សង្កាត់​ខ្សា​ម ក្រុង​កំពុងឆ្នាំង​បង្ក​ឱ្យ​មាន​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ ២០១៩​។

បុរស​រង​គ្រោះ​ខាងលើ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ភ្លាម​ៗ​ទេ ដោយ​សមត្ថកិច្ច​ដែល​បាន​ចុះ​ធ្វើការ​វាស់វែង និង​ពិនិត្យ​កន្លែង​កើតហេតុ​បាន​សន្និដ្ឋាន​ថា បុរស​រង​គ្រោះ​រូប​នេះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​កន្លែង​កើតហេតុ​ជា​ផ្លូវ​កោង​បត់​ស្តាំ តែ​ដោយសារ​បត់​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​បង្គោល​ចំណាំងផ្លាត រួច​ធ្លាក់​ចូល​ស្នាមភ្លោះ បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង ។ ហើយ​ពេល​កើតហេតុ​នោះ​អាច​ចន្លោះ​ពី​ម៉ោង​៧​ទៅ​៨​យប់ ថ្ងៃ​ទី​១ កុម្ភៈ ព្រោះ​នៅ​ពេល​ប្រទះ​ឃើញ​សព​នៅ​ម៉ោងជាង​៧​ព្រឹក ថ្ងៃ​ទី​២ ខែកុម្ភៈ សព​ជន​រង​គ្រោះ​បាន​រឹង​ទៅ​ហើយ ។

ក្រោយ​ពេលធ្វើការ​វាស់វែង សមត្ថកិច្ច​បាន​យក​សព​ជន​រង​គ្រោះ​ទៅ​តម្កល់​ទុក​នៅ​វត្ត​ខ្សា​ម​ដើម្បី​រង់ចាំ​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ សមត្ថកិច្ច​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​អាច​នឹង​ស្រវឹង​បើក​ម៉ូតូ​លឿន លុះ​មក​ដល់​ផ្លូវ​កោង និង​មាន​ចំណោត​ខ្ពស់​បត់​ម៉ូតូ​មិន​ទាន់ ក៏​ជ្រុល​បុក​បង្គោល​ចំណាំងផ្លាត ធ្លាក់​ចូល​ប្រឡាយ​ស្លាប់​បែប​នេះ​។

លុះ​ព័ត៌មាន​ចុង​ក្រោយ​បានឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ខាងលើ ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ គឺ​មាន​ឈ្មោះ ឡាយ ឡេ​ង អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ គគីរ​ស្រុក​បរិបូរណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ