ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​ដល់​ចូល​ឆ្នាំ​ចិន​-​វៀតណាម ជ្រូក​សម្រុក​ចេញពី​យួន​ចូល​ខ្មែរ​ច្រើន

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖​ មុន​ពេល​ចូល​ឆ្នាំ​ជនជាតិ​ចិន-​វៀតណាម​មក​ដល់​ឈ្មួញ​សម្រុក​នាំ​ជ្រូក​វៀត​ណាម​​ឆ្លង​ដែន​ចូល​មក​រដ្ឋបាល​ខេត្តស្វាយរៀង​យ៉ាងគំហុកតាម​ច្រក​ទ្វា​តំបន់​ព្រំដែន ​និង​ច្រករបៀង​​ក្នុង​មួយ​យប់​ៗ​ចាប់ពី​១​ពាន់​ក្បាល​ទៅ​១២០០​ក្បាល​សង្ស័យ​ពុំ​មានការ​ត្រួតពិនិត្យ​សុខភាព​​សត្វ​ពី​មន្ត្រី​ពេទ្យសត្វ​ទេ​មើលទៅ​ដោយ​ឈ្មួញ​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​នៅ​ពេល​យប់​កណ្តាល​អា​ធ្រា​ត្រ​ ។ ​ប្រជាពលរដ្ឋ​មានការ​ព្រួយ​បារ​ម្ម​ណ៍​អំពី​សុវត្ថិភាព​ម្ហូបអាហារ​ជា​ពិសេស​ការ​នាំ​ជ្រូក​ពី​ប្រទេស​វៀតណាម​តាម​ច្រករបៀង​មក​ចែកចាយ ​និង​ពិឃាត​យក​សាច់​លក់​នៅ​លើ​ទីផ្សារ​ខ្វះ​ការ​ត្រួតពិនិត្យ​សុខភាព​សត្វ​ឲ្យ​បាន​ត្រឹមត្រូវ​ ​ដោយ​មាន​លិចឮ​មិន​ច្បាស់ការ​ថា​ បច្ចុប្បន្ន​ជ្រូក​វៀតណាម​មាន​កើត​ជម្ងឺ​ជ្រូក​ទើប​មានការ​បារ​ម្ម​ណ៍​បើ​គ្មាន​ការ​ត្រួតពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​នោះ​ ។…

ខេត្តស្វាយរៀង ​៖​ មុន​ពេល​ចូល​ឆ្នាំ​ជនជាតិ​ចិន-​វៀតណាម​មក​ដល់​ឈ្មួញ​សម្រុក​នាំ​ជ្រូក​វៀត​ណាម​​ឆ្លង​ដែន​ចូល​មក​រដ្ឋបាល​ខេត្តស្វាយរៀង​យ៉ាងគំហុកតាម​ច្រក​ទ្វា​តំបន់​ព្រំដែន ​និង​ច្រករបៀង​​ក្នុង​មួយ​យប់​ៗ​ចាប់ពី​១​ពាន់​ក្បាល​ទៅ​១២០០​ក្បាល​សង្ស័យ​ពុំ​មានការ​ត្រួតពិនិត្យ​សុខភាព​​សត្វ​ពី​មន្ត្រី​ពេទ្យសត្វ​ទេ​មើលទៅ​ដោយ​ឈ្មួញ​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​នៅ​ពេល​យប់​កណ្តាល​អា​ធ្រា​ត្រ​ ។

​ប្រជាពលរដ្ឋ​មានការ​ព្រួយ​បារ​ម្ម​ណ៍​អំពី​សុវត្ថិភាព​ម្ហូបអាហារ​ជា​ពិសេស​ការ​នាំ​ជ្រូក​ពី​ប្រទេស​វៀតណាម​តាម​ច្រករបៀង​មក​ចែកចាយ ​និង​ពិឃាត​យក​សាច់​លក់​នៅ​លើ​ទីផ្សារ​ខ្វះ​ការ​ត្រួតពិនិត្យ​សុខភាព​សត្វ​ឲ្យ​បាន​ត្រឹមត្រូវ​ ​ដោយ​មាន​លិចឮ​មិន​ច្បាស់ការ​ថា​ បច្ចុប្បន្ន​ជ្រូក​វៀតណាម​មាន​កើត​ជម្ងឺ​ជ្រូក​ទើប​មានការ​បារ​ម្ម​ណ៍​បើ​គ្មាន​ការ​ត្រួតពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​នោះ​ ។

បើ​តាម​ឈ្មោះ ​ឈ​ន មេការ​ក្រុមហ៊ុន​ដា​នី​ដេ​ង​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ដា​នី​ដែង​មានច្បាប់​អនុ​ញ្ញាត​ពី​ក្រសួងកសិកម្ម​ រុក្ខា​ប្រ​មា​ញ់​ និង​នេសាទ​ ឲ្យ​នាំ​ជ្រូក​វៀតណាម​ពី​ប្រទេស​វៀតណាម​ចូល​តាម​ច្រក​ទ្វា​ទ្វេភាគី​បុស្ស​មន ឃុំ​បុស​មន​ស្រុក​រំដួល​ក្នុង​១​ថ្ងៃ​៦០០​ក្បាល ជាក់ស្តែង​គឺ​នាំ​ចូល​តាម​ច្រក​ទ្វា​តំបន់​ព្រំដែន​ព្រៃ​តា​អី​ស្រុក​ស្វាយ​ទាប​ ។

​ប្រភព​ដដែល​បន្ត​ទៀត​ថា ច្បាប់​អនុញ្ញាត​គឺ​៦០០​ក្បាល​ក្នុង​មួយ​ថ្ងៃ​ក៏​ប៉ុន្តែ​ជាក់ស្តែង​គឺ​តាម​ការ​នាំ​ចូល​របស់​ឈ្មួញ​វៀតណាម​ថ្ងៃ​ខ្លះ​៣៣០​ក្បាល​ថ្ងៃ​ខ្លះ​៤០០​ក្បាល ​និង​ថ្ងៃ​ខ្លះ​៦០០​ក្បាល ​ហើយ​ជ្រូករ​ស់ទាំង​អស់នេះ​គឺ​ដឹក​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ​។

​បើ​តាម​លោក ​ប៉ែន​ ច​ន្ធី​ ប្រធាន​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ខេត្ត​បាន​មាន​ប្រាស​ន៍​ថា ជ្រូក​រស់​ដែល​ក្រុមហ៊ុន​ទាំង​ពី​នាំ​ចូល​ពី​ប្រទេស​វៀតណាម​នោះ​គឺ​មានច្បាប់​អនុញ្ញាត ហើយ​ក៏​មាន​មន្ត្រី​ពេទ្យសត្វ​បាន​ចុះ​ទៅ​ពិនិត្យ​សុខភាព​សត្វ​តាម​វិញ្ញាបនបត្រ​អនាម​យ័​សត្វ​ចេញ​ដោយ​នាយកដ្ឋាន​អភិវឌ្ឍន៍​បសុសត្វ​នៃ​ប្រទេស​វៀតណាម​និង​ពិនិត្យ​មើល​សុខភាព​ជ្រូក​រួច​រាប់​ចំនួន​ក្បាល​ទើប​ចេញ​លិខិត​កាត់​ស្តុក​ឲ្យ​ ។

​រីឯ​លោក ​ខៀវ ​សា​រឿ​ន ​ប្រ​ធា​សាខា​គយ​ និង​រដ្ឋាករ​ខេត្តស្វាយរៀង​បាន​មាន​ប្រសាសន៍​ថា ជ្រូក​ដែល​ក្រុមហ៊ុន​អង្គរ​សុខ​សា​រិ​ទ្ធ​មាន​ជ័យ និង​ក្រុមហ៊ុន​ដា​នី​ដែង​នាំ​ចូល​គឺ​មានច្បាប់​ និង​បង់ពន្ធ​ចូល​រដ្ឋ​ត្រឹមត្រូវ​ ។​

​មហាជន​បាន​បង្ហើប​ទៀត​ថា កាលពី​វេលាម៉ោង​២​យប់​ទៀប​ភ្លឺ​ថ្ងៃ​ទី​២ ​កុម្ភៈ​ គេ​ឃើញ​មាន​រថយន្ត​យី​ឌុ​ប​ដឹក​ជ្រូក​ចេញពី​ច្រក​ទ្វា​តំបន់​ព្រំដែន​ព្រៃ​តា​អី​ចំនួន​២​គ្រឿង​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​ ​ហើយ​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១ ​កុម្ភៈ​ ២០១៩ ​មន្ត្រី​ពេទ្យសត្វ​ខេត្តព្រៃវែង​ពិនិត្យ ​និង​បាញ់ថ្នាំ​លើ​យានយន្ត​ដឹក​សត្វ​ជ្រូក​មាន់​ទា​នៅ​លើ​កាំ​ណាត់​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច ឃុំ​កំពង់​សឹង​ស្រុក​ព្រះស្តេច​ខេត្តព្រៃវែង ពិនិត្យ​លើ​ជ្រូក​២០០​ក្បាល​សរសេរ​វិក្ក័យ​ប​ត្រ​រាយការណ៍​តែ​៨០​ក្បាល​ទេ​ធ្វើ​ឲ្យ​លោក​ប្រធាន​ការិយាល័យ​ផលិតកម្ម​សត្ វ​និង​បសុព្យាបាល​ខេត្តព្រៃវែង​ប្រតិកម្ម​ស្តីបន្ទោស​ឲ្យ​មន្ត្រី​ខ្លួន​បែកធ្លាយ​ដល់​មហាជន​នាំ​គ្នា​ក្រ​វី​ក្បាល​ហួសចិត្ត​តើ​សង្ឃឹម​អី​ទាន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ