ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាយ​-​តា​ស្រវឹង ចាប់​បោះ​ចៅ​ចូល​ក្នុង​ចង្ក្រាន

5 ឆ្នាំ មុន

តាម​ប្រភព​​ពី​ Metroបានឱ្យ​ដឹង​ថា ទារក​អាយុ​១១​ខែ ត្រូវ​បាន​ដុត​ទាំង​រស់នៅ​ក្នុង​ចង្ក្រាន​ក្នុងផ្ទះ​របស់​ខ្លួន ដោយសារ​តែ​យាយ​តា​បង្កើត​ ។ ទារក​មាន​ឈ្មោះ Maxim Sagalakov ត្រូវ​បាន​ម្តាយ​ឈ្មោះ…

តាម​ប្រភព​​ពី​ Metroបានឱ្យ​ដឹង​ថា ទារក​អាយុ​១១​ខែ ត្រូវ​បាន​ដុត​ទាំង​រស់នៅ​ក្នុង​ចង្ក្រាន​ក្នុងផ្ទះ​របស់​ខ្លួន ដោយសារ​តែ​យាយ​តា​បង្កើត​ ។ ទារក​មាន​ឈ្មោះ Maxim Sagalakov ត្រូវ​បាន​ម្តាយ​ឈ្មោះ Vikto​ria អាយុ​២០​ឆ្នាំ ទុក​ចោល​ឱ្យ​នៅ​ជាមួយនឹង​យាយ​តា​ក្នុងតំបន់ Khakassia ប្រទេស​រុ​ស្ស៊ី​។ នៅ​ពេល​នាង​ជា​ម្តាយ​ត្រឡប់​មក​វិញ ស្រាប់តែ​ឃើញ​សាកសព​របស់​កូន​ខ្លួន​ឱ្យ​ឆេះ​ខ្លោច នៅ​ក្នុង​ចង្ក្រាន​បាយ​ក្នុងផ្ទះ​របស់​ខ្លួន ដែល​ស្ថិត​នៅ​ក្នុងភូមិ​ត Kharoy​។

យោង​តាម​អ្នក​ជិតខាង​ឈ្មោះ Evgeniy Borgoyakov បានឱ្យ​ដឹង​ថា តា​របស់​ទារក​ម្នាក់​នោះ បាន​ចេញ​ក្រៅ​ផ្ទះ​ទៅ​ផឹក ហើយ​ត្រឡប់​មក​វិញ​យ៉ាង​ជោក​ជាំ មុន​ពេល​បោះ​ចៅ​ចូល​ទៅ​ក្នុង​ចង្ក្រាន​។ ខាង​
ប៉ូ​លិសបាន​ថ្លែង​ថា នេះ​គឺជា​បទឧក្រិដ្ឋ​យ៉ាងធ្ងន់ធ្ងរ ដែល​យាយ​តា​ស្រវឹងហើយ​សម្លាប់​ចៅ​របស់​ខ្លួន​។

មូលហេតុ​នៃ​ការ​ស្លាប់​ឱ្យ​ពិតប្រាកដ គឺ​កំពុង​តែ​ត្រូវ​ធ្វើការ​ស៊ើបអង្កេត​បន្ត តែ​គេ​ជឿជាក់​ថា ទារក​នេះ​ស្លាប់​ដោយ​សារ​តែ​ភ្លើង​ឆេះ​កាលពី​ថ្ងៃ​អង្គារ​។ យាយ​អាយុ​៤២​ឆ្នាំ និងតា​អាយុ​៤៧​ឆ្នាំ ដែល​មានត្រកូល Miya​gashev ត្រូវ​បាន​ចាប់ខ្លួន និងកំពុង​​ស៊ើបអង្កេត​​ ។ ម្តាយ​របស់​ទារក​នោះ បាន​សរសេរ​រៀបរាប់​ពី​ទុក្ខ​សោក​របស់​ខ្លួន​ នៅ​លើ​បណ្តាញ​សង្គម ដើម្បី​ឱ្យ​គ្រប់​គ្នា​បានដឹង​ ។

អត្ថបទសរសេរ ដោយ