ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​មិន​បាន​ប្រទះ​ភ្លាម​ចាត់ការ​ស្ត្រី​ម្នាក់​ភ្លែត​តែ​ត្រូវ​អស់លក្ខណ៍​ក្រោម​ថ្វីដៃ​អ្នក​បើក​កង់​បី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ជនសង្ស័យ​ពីរ​នាក់ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​ទំពូង​ទី​២ចាប់​ឃាត់ខ្លួនក្រោយ​ពី​ពួក​គេ​នាំ​គ្នា​ជិះ​ម៉ូតូ​មួយគ្រឿង​ធ្វើ​សកម្មភាព​ឆក់​ទូ​រស័​ព្ទ​ដៃ​ម៉ាកសាំ​ស៊ុ​ងមួយ​គ្រឿង​ពី​ស្ត្រី​ម្នាក់ដែល​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ឡាំ​ប្រឺ​តា​ឥណ្ឌា​បានហើយ​ព្យាយាម​ជិះ​រត់គេច​ខ្លួន​ក៏​ត្រូវ​បាន​អ្នកបើកបរ​បើក​គៀរ​គៀប​ជាប់​និង​រថយន្ត​មួយ​គ្រឿង​ទៀត​ធ្វើ​អោយ​ដួល​នោះ ​។ ​ករណី​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤ និង ០០​នាទី​ល្ងាច ថ្ងៃ​ទី០១ ខែកុម្ភៈ…

រាជធានីភ្នំពេញ ៖ បុរស​ជនសង្ស័យ​ពីរ​នាក់ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​ទំពូង​ទី​២ចាប់​ឃាត់ខ្លួនក្រោយ​ពី​ពួក​គេ​នាំ​គ្នា​ជិះ​ម៉ូតូ​មួយគ្រឿង​ធ្វើ​សកម្មភាព​ឆក់​ទូ​រស័​ព្ទ​ដៃ​ម៉ាកសាំ​ស៊ុ​ងមួយ​គ្រឿង​ពី​ស្ត្រី​ម្នាក់ដែល​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ឡាំ​ប្រឺ​តា​ឥណ្ឌា​បានហើយ​ព្យាយាម​ជិះ​រត់គេច​ខ្លួន​ក៏​ត្រូវ​បាន​អ្នកបើកបរ​បើក​គៀរ​គៀប​ជាប់​និង​រថយន្ត​មួយ​គ្រឿង​ទៀត​ធ្វើ​អោយ​ដួល​នោះ ​។ ​ករណី​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤ និង ០០​នាទី​ល្ងាច ថ្ងៃ​ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ​ចំណុច​មុខ​ផ្ទះ​លេខ១៣៤DEo ផ្លូវ​លេខ៤៣០ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​ទាំង២​នាក់​ដែល​បាន​ចាប់​ឃាត់ខ្លួន​មាន​ទី​១-​ឈ្មោះ ជុំ វាសនា អាយុ១៩​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ផ្សារ​សឡា ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ និងទី​២-​ឈ្មោះ ចេ​វ ស៊ី​ហ្វុ​ង អាយុ ១៦​ឆ្នាំ មុខរបរ​ដឹក​ឥ​វ៉ា​ន់​តាម​អន​ឡាញ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ផ្សារ​សឡា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​ ។

​មុន​ពេល​កើតហេតុស្ត្រី​វ័យ​ចំណាស់​ជា​ជន​រង​គ្រោះ​ម្នាក់​បាន​ធ្វើ​តំណើរ​តាម​ឡាំ​ប្រឺ​តា​ឥណ្ឌា​មួយ​គ្រឿង​ដោយ​កាន់​ទូរស័ព្ទ​ដៃ​ម៉ាកសាំ​ស៊ុ​ង​មួយ​គ្រឿងក្នុង​ដៃក៏​ស្រាប់តែ​ក្រុម​ជនសង្ស័យ​ទាំង២​នាក់​បា​នជិះ​ម៉ូតូ​ម៉ាក Let’s ព​ណ៌​ស ​ពាក់ផ្លាក​លេខ ​ភ្នំពេញ ​១FR-១២៩៦ មួយ​គ្រឿង​មក​ក្បែរ​ និង​ធ្វើ​សកម្មភាព​ឆក់​យក​តែ​ម្តង ​។

​តាម​ប្រភព​ដដែល បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​ក្រុម​ជនសង្ស័យ​ខាងលើ​នាំ​គ្នា​ធ្វើ​សកម្ម​ភាព​​ឆក់​យក​ទូរស័ព្ទ​ដៃ​ម៉ាកសាំ​ស៊ុ​ងមួយ​គ្រឿងពី​ដៃ​រួច​ហើយស្ត្រី​វ័យ​ចំណាស់​រង​គ្រោះ​ក៏​បាន​ស្រែក​ឆោឡោ​ថា «​ចោរ​ៗ» ​ឡើង ភ្លាម​នោះ​បុរស​ជា​អ្នកបើកបរ​ឡាំ​ប្រឺ​តាក៏​បាន​បួង​ចង្កូត​គៀរ​ម៉ូតូ​របស់​ជនសង្ស័យ​ទាំង២​នាក់​ទៅ​គៀប​ជាប់​នឹង​រថយន្ត​មួយ​គ្រឿង​ទៀតបណ្តាល​អោយ​ដួល​ហើយ កម្លាំង​​ល្បាត​ក៏​បាន​មក​ដល់​និង​ជួយ​អន្តរាគមន៍​ចាប់​បាន​ភ្លាម​តែ​ម្តង ដោយ​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​នោះ​បែក​អេ​ក្រង់​ខ្ទេច​រង​ការខូចខាត​ផង​ដែរ​ ។

ក្រោយ​ពេល​កើតហេតុ ទូរស័ព្ទ​ដៃ​ម៉ាកសាំ​ស៊ុ​ង​មួយ​គ្រឿង​នោះ​ត្រូវ​បាន​ធ្វើការ​ប្រគល់​ទៅ​អោយ​ស្ត្រី​វ័យ​ចំណាស់​ជា​ជន​រងគ្រោះ​វិញ ចំណែកឯ​ក្រុម​ជនសង្ស័យ​ទាំង២​នាក់ និងម៉ូតូ​ម៉ាក Let’s ដែល​ជិះ​ធ្វើ​សកម្មភាពក៏​បាន​នាំ​មក​កាន់​នគរបាល​ប៉ុស្តិ៍ទួល​ទំពូង​ទី​២ដើម្បី​ធ្វើ​កំណត់ហេតុ និង បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌចំការមន​ចាត់់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្តទៀត​ផងដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ