ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ថា តិចតួចណាស់ ដែលយកបាន​ពី​ភ្លើង​​ឆេះនោះ​​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អគ្គិ​ភ័យ​ដែល​គេ​សង្ស័យ​ បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែ​ភ្លើង បាន​ឆាបឆេះ​លំនៅ​ឋានដ៏​ធំ​មួយកន្លែង​​អស់​គ្មាន​សល់ កើតឡើង​កាលពី​វេលា​ម៉ោង​៣ ​និង​៣០​នាទី​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ទី​០២ កុម្ភ​: នេះ​ នៅ​​ចំណុច​ភូមិ​កំពង់​ឆ្លង…

ខេត្តបាត់ដំបង ៖ អគ្គិ​ភ័យ​ដែល​គេ​សង្ស័យ​ បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែ​ភ្លើង បាន​ឆាបឆេះ​លំនៅ​ឋានដ៏​ធំ​មួយកន្លែង​​អស់​គ្មាន​សល់ កើតឡើង​កាលពី​វេលា​ម៉ោង​៣ ​និង​៣០​នាទី​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ទី​០២ កុម្ភ​: នេះ​
នៅ​​ចំណុច​ភូមិ​កំពង់​ឆ្លង ឃុំ​ឈើទាល ស្រុក​បាណ​ន់​ ។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​មូលដ្ឋាន​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អគ្គិ​​ភ័យនេះ ​បាន​ឆេះ​ផ្ទះ​​របស់ម្ចាស់​​ឈ្មោះ​ឆ​ន សុ​ខាន់ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​រស់នៅ​ក្រុម​ទី​4 ក្នុង​​ភូមិ​កំពង់​ឆ្លង ឃុំ​ឈើទាល​ ស្រុក​បាណ​ន់ ​។ លំនៅ​ឋាន​នោះ​ ធ្វើ​ពីថ្ម​ក្រោមឈើ​លើ និង​ដំបូល​ប្រក់ស​័ង្កសី ដែល​មាន​ទំហំ​៧ម៉ែត្រ​ គុណ​១០​ម៉ែត្រ​ ដោយ​ឆេះ​អស់ទាំង​ស្រុង​តែ​ម្ដង សល់​តែ​ថ្ម​ខាង​ក្រោមប៉ុណ្ណោះ ​។

បើ​តាម​ម្ចាស់ផ្ទះ​បាន​​និយាយ​ប្រាប់​សមត្ថកិច្ច​ថា អគ្គិ​ភ័យ​នេះ អាច​បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែភ្លើង​នៅ​ជាន់​ខាង​លើ ព្រោះ​​វា​ឆេះ​​ចេញ​ជាន់​​ខាងលើ​មកមុនគេ ​។ ជន​រង​គ្រោះ​​បាន​​បញ្ជាក់​ថា សម្ភារ ​និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ ដែល​អាច​ជួយ​រំដោះ​បាន ក្រៅពី​នេះ​ឆេះ​គ្មាន​សល់​​ឡើយ តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​​មនុស្ស​ទេ​ ។

បើ​តាម​សមត្ថកិច្ច​ដែល​បាន​ច​ជួយ​អន្តរា​គម​ន៍​​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ពេល​កើតហេតុ ម្ចាស់ផ្ទះ​មិន​ទាន់​អាច​​និយាយ​ឲ្យ​ដឹង​អំពី​ទំហំ​នៃ​ការ​ខូចខាត​នៅឡើយ​ទេ​ ។ ប៉ុន្តែ​ម្ចាស់ផ្ទះ​គ្រាន់តែ​បាន​ប្រាប់​ថា ទ្រព្យសម្បត្តិ​និង​សម្ភា​រ​ប្រើប្រាស​់ភាគច្រើន​បាន​ក្លាយជា​ផេះ​អស់ ។ ទោះ​យ៉ាងណា​ មន្ត្រី​ជំនាញ​កំពុង​សួរនាំ​អំពី​រឿង​នេះ​បន្ត ។

អត្ថបទសរសេរ ដោយ