ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលតៃកុង​ស្ទើរភ្លើង​​…បើកបុក​ផ្ទះ​គេ​ទាំង​កំរោល​

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ រថយន្តស៊េរី​ទំនើប​មួយ​គ្រឿងបាន​បើកបរ​លើ​ផ្លូវ​វាង​ក្រុង ហើយ​បាន​រេ​​​ចង្កូត​ធ្លាក់ពី​​ផ្លូវ​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​កំរោល ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើលទាំង​កណ្តាល​អ​ធ្រា​ត្រ​​វេលា​ម៉ោង​១២ និង៣០នាទី​​​ឈាន​ចូល​ថ្ងៃ​ទី០២ កុម្ភៈ ស្ថិតនៅ​ចំណុច​ផ្លូវបំបែក​អក្សT ដែល​រថយន្ត​បង្ក​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ដល់​ផ្លូវបំបែក​បត់ឆ្វេង​ចេញ​ទៅ​ផ្លូវ​កែប ​ក្នុងភូមិ​ជុំ​គ្រៀល…

ខេត្តកំពត ៖ រថយន្តស៊េរី​ទំនើប​មួយ​គ្រឿងបាន​បើកបរ​លើ​ផ្លូវ​វាង​ក្រុង ហើយ​បាន​រេ​​​ចង្កូត​ធ្លាក់ពី​​ផ្លូវ​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​កំរោល ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើលទាំង​កណ្តាល​អ​ធ្រា​ត្រ​​វេលា​ម៉ោង​១២ និង៣០នាទី​​​ឈាន​ចូល​ថ្ងៃ​ទី០២ កុម្ភៈ ស្ថិតនៅ​ចំណុច​ផ្លូវបំបែក​អក្សT ដែល​រថយន្ត​បង្ក​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ដល់​ផ្លូវបំបែក​បត់ឆ្វេង​ចេញ​ទៅ​ផ្លូវ​កែប ​ក្នុងភូមិ​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ។

ប្រភពពី​កន្លែង​កើតហេតុ​ថា រថយន្ត​បង្ក​ម៉ាក​ឡិច​​ស៊ី​ស ​ពណ៌.​​ស គ្មានស្លាក​​លេខ ​ហើយ​​អ្នកបើកបរ​ក្រោយ​ពី​កើតហេតុ​ បាន​ចុះ​ដោះ​ផ្លា​ក​លេខ​ទៅ​លាក់​ទុក​នៅគូ​ទ​​រថយន្ត រួច​រត់គេច​ខ្លួន​បាត់​ ។ ប្រភព​ដដែល​បន្ត​ ពេល​សមត្ថកិច្ច​ចរាចរ​ណ៍ ចុះ​មក​ពិនិត្យ​ទើប​រាវរក​ឃើញ​ផ្លា​ក​លេខ​ក្នុង​​គូទ​​រថយន្ត ប៉ុន្តែ​សមត្ថកិច្ច​ពេល​ឃើញ​ផ្លា​ក​ហើយ​ក៏​មិន​បាន​បង្ហាញ​ផ្លា​ក​លេខ​រថយន្ត​ខាងលើ​ជា​សាធារណៈ​ឱ្យ​អ្នកកា​សែត​បានដឹង​នោះ​ទេ សង្ស័យ​ទំនង​ជា​ម្ចាស់​រថយន្ត​បង្ក​ ជា​អ្នកមាន​ទួ​នាទី​ម្នាក់​នៅ​ក្នុង​ខេត្ត​ ឬ​ក៏អ្នក​ធ្លាប់​ស្គាល់គ្នា​ជិត​ស្និទ្ធិ​ជាមួយ​សមត្ថកិច្ច​ដែល​ចុះ​ទៅ​ត្រួតពិនិត្យ​នោះ​ទើប​ជួយលាក់កំបាំងដូច្នេះ​ ។

​​ទោះបី​ម្ចាស់​គេចខ្លួន ​ព្រមទាំង​លាក់​លេខ​រថយន្ត​យ៉ាងណា​ក្តី​ ក៏​លាក់​មិន​ជិត​ពី​ភ្នែក​ប្រជាពលរដ្ឋ​ល្អសហ​ការ​ជាមួយ​អ្នក​សារ​ព័​ត៌​មាន​ដែរ​ គឺ​រថយន្ត​នោះ​មាន​ផ្លា​ក​លេខ​ភ្នំពេញ AH-9134 ដែល​ផ្លា​ក​លេខ​នេះ​មុន​ពេល​ម្ចាស់​ចុះ​រត់គេច​ខ្លួន​បាន​ដោះ​ទៅ​លាក់​នៅ​ក្នុងគូទ​​រថយន្ត​ខាងក្រោយ ​ហើយ​ត្រូវ​សមត្ថកិច្ច​ឆែក​ឃើញ ។

ប្រភព​ដែល​បន្ត​ថា ម្ចាស់ផ្ទះ​ដែល​រថយន្ត​បុក​ផ្ទះ​នេះ​មានឈ្មោះ​​សៅ ​​ជា​គ្រូបង្រៀន រស់នៅភូមិ-​​​ឃុំ​កន្លែង​កើតហេតុ​ខាងលើ​។ នៅ​​ក្នុង​ហេតុ​ការណ៍​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ខាងលើ​ មិនបណ្តាល​ឲ្យ​មនុស្ស​ណា​ម្នាក់​ នៅ​ក្នុងផ្ទះ​រង​របួស​នោះ​ទេ គ្រាន់តែ​រង​ការ​ខូច​ផ្ទះ​ប៉ុណ្ណោះ ។


អត្ថបទសរសេរ ដោយ