ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ព្រះ​អើយ​មិនដឹង​មកពីណា​ពី​ណី ពាក់​ផ្លា​ក​លេខ ខ​.​ម បុក​រះ​គេឯង​គ្មាន​ត្រា​ប្រណី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ពាក់ផ្លាក​លេខ ខេមរភូមិន្ទ​ ១​គ្រឿង​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ជ្រុល​ទៅ​បុក​រះ​យានយន្ត​នៅ​ខាង​មុខ​បណ្ដាល​ឲ្យ​យានយន្ត​ខ្លះ​ក្រឡាប់​បះជើង​ចាក់​ទំនិញ​ចោល​ពេញ​ផ្លូវ និង​រង​ការ​ខូចខាត​ជា​ច្រើន​គ្រឿង ​។​ មិនតែប៉ុណ្ណោះ​បណ្ដាល​ឲ្យ​មនុស្ស​៤​នាក់​រង​របួសធ្ងន់ ​និង​ស្រាល​ផង​ដែរ…

រាជធានីភ្នំពេញ ៖ រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ពាក់ផ្លាក​លេខ ខេមរភូមិន្ទ​ ១​គ្រឿង​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ជ្រុល​ទៅ​បុក​រះ​យានយន្ត​នៅ​ខាង​មុខ​បណ្ដាល​ឲ្យ​យានយន្ត​ខ្លះ​ក្រឡាប់​បះជើង​ចាក់​ទំនិញ​ចោល​ពេញ​ផ្លូវ និង​រង​ការ​ខូចខាត​ជា​ច្រើន​គ្រឿង ​។​

មិនតែប៉ុណ្ណោះ​បណ្ដាល​ឲ្យ​មនុស្ស​៤​នាក់​រង​របួសធ្ងន់ ​និង​ស្រាល​ផង​ដែរ ចំណែក​រថយន្ត​បង្ក​បន្ទាប់​ពី​បុក​រះ​ជា​ហូរហែ​រួច​មក​ក៏​បានបែក​កង់​ទៅ​មុខ​លែង​រួចហើយ​ក៏​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ផង​ដែរ​ ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​នេះ​បានកើតឡើង កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុងភូមិ​ផ្សា​រកំ​បូល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​១​គ្រឿង​ខាងលើ ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ ពាក់​ផ្លាក​លេខ ខេមរភូមិន្ទ​09 2-9664 បើកបរ​ដោយ​បុរស​ម្នាក់ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ ​។

​នៅ​មុន​ពេល​កើតហេតុ​រថយន្ត​នេះ​បានបើកបរ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក​ដឹក​ទូ​ផ្តៅ ចាន ឆ្នាំង ដើរ​លក់ បណ្ដាល​ឲ្យ​ក្រឡាប់​បះជើង​ចាក់​សម្ភារខាងលើ​ចោល​រាយ​ប៉ាយ​ពេញ​ផ្លូវ​ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈនោះ​អ្នក​បើ​បរ​មិន​ព្រម​ឈប់​សម្របសម្រួល​គ្នា​សិន​ទេ ផ្ទុយ​ទៅ​វិញបាន​បន្ថែម​ល្បឿន​កាន់តែ​លឿន​ដើម្បី​រត់គេច​ខ្លួន ប៉ុន្តែ​បាន​ចម្ងាយ​ប្រមាណ​ជាង​១០០​ម៉ែត្រ​ប៉ុណ្ណោះ ក៏​ជ្រុល​ទៅ​បុក​រះម៉ូតូ​រ៉ឺ​ម៉ក​ដឹក​ប្រេង​១​គ្រឿង​ទៀតពេញទំហឹង​ ។

​ប៉ុណ្ណឹង​ហើយ​អ្នកបើកបរ​នៅ​តែ​មិន​ព្រម​ឈប់​ដដែល នៅ​តែ​ព្យាយាម​បន្ថែម​ល្បឿន រត់គេច​ខ្លួន​បន្ត​ទៀ​តមរួច​ក៏​បាន​ជ្រុល​ទៅ​បុករថយន្តម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស ពាក់​ផ្លាក​លេខ ភ្នំពេញ 2AK-7107 ១​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ ។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា អ្នកបើកបរ​រថយន្ត​ពាក់​ស្លាក​លេខ ​ខេមរភូមិន្ទ​ នេះ​មានចិត្ត​សាហាវ​​ណាស់ ទោះ​បុក​រះ​ជា​បន្តបន្ទាប់​បែប​នេះ​ក្ដី​ក៏​នៅ​តែ​ព្យាយាម​បើក​រត់​មិន​ព្រម​ឈប់​ទៀត ។​បន្ទាប់​មក​បាន​ជ្រុល​បន្ត​ទៅ​បុក​រះ​ម៉ូតូ​២​គ្រឿង​ជា​បន្តបន្ទាប់​ថែម​ទៀត ក្នុង​នោះ​មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ២០១៦ ពាក់ផ្លាក​លេខ ភ្នំពេញ 1DC- 2101 និង​ម៉ូតូ ១​គ្រឿង​ទៀត​ម៉ាក​ហុងដា​ MSX មួយ​គ្រឿង​ទៀតទើប​រថយន្ត​បែក​កង់​ទៅ​មុខ​លែង​រួច​ ។

ខណៈនោះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​នាក់​៣​នាក់​រង​របួសធ្ងន់ និង​ម្នាក់​ទៀត​រង របួសស្រាលពេញ​ផ្លូវ​ និង​ត្រូវ​បាន​រថយន្ត​ពេទ្យ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ ​។ ​ដោយឡែក​អ្នកបើកបរ​រថយន្ត​បង្ក​ខាងលើ​បាន​ចុះ​រត់គេច​ខ្លួន​ប៉ុន្តែ​ត្រូវ​បាន អ្នក​ភូមិ​ចាប់​បាន​ប្រគល់​ជូន​សមត្ថកិច្ច​ ។

ខណៈនោះ​បាន​ធ្វើ​ឲ្យ​មានការ​កកស្ទះ​យ៉ាង​ខ្លាំង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ​។ ​ចំណែក​នគរបាល​ប៉ុស្តិ៍​កំ​បូល​រួម​ជាមួយ​នគរបាល​ចរាចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​សម្រួល​ចរាចរ បន្ទាប់​មក​មក​បាន​ប្រគល់​ករណី​នេះ​ទៅ​ឲ្យ​ខាង​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ