ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទភ្នំបាខែង កំពុងទាក់​​ទាញខ្លាំង​​បំផុត​

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ប្រាសាទភ្នំ​បាខែង កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស សម្រាប់​ការ​ចូល​មកទស្សនា​នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រនៃ​ខេត្តសៀមរាប នា​ពេល​ថ្ងៃរះ និងថ្ងៃ​លិច ដែល​​ភ្នំ​បាខែង មាន​ទីតាំងស្ថិត​នៅ​ក្នុង​ភូមិ​​ត្រពាំង​សេះ សង្កាត់​គោក​ចក…

ខេត្តសៀមរាប ​៖ ប្រាសាទភ្នំ​បាខែង កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស សម្រាប់​ការ​ចូល​មកទស្សនា​នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រនៃ​ខេត្តសៀមរាប នា​ពេល​ថ្ងៃរះ និងថ្ងៃ​លិច ដែល​​ភ្នំ​បាខែង មាន​ទីតាំងស្ថិត​នៅ​ក្នុង​ភូមិ​​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប តាម​បណ្តោយ​ផ្លូវ​ទៅ​ប្រាសាទអង្គរវត្តនៃ​ពាក់កណ្តាលផ្លូវ ទៅ​ប្រាសាទបាយ​័ន ហើយ​យើង​ក្រឡេកមើល​ខាងឆ្វេង​ដៃឃើញភ្នំ​បាខែង​ ​។

លោក ឡុ​ង កុសល អ្នកនាំពាក្យ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ​ៗមាន​ភ្ញៀវ​ទេសចរ​ជា​ច្រើន​បាន​នាំ​គ្នា​ឡើង​មក​លើ​ភ្នំ​បាខែង​នេះ ក្នុង​គោលបំណង​មើល​ថ្ងៃ​លិច​ផង និង​មក​មើល​ប្រាសាទ​ផង ប៉ុន្តែ​សម្រាប់​ការ​ឡើង​ទៅ​លើប្រាសាទទស្សនា​ថ្ងៃ​លិច បច្ចុប្បន្ន​អាជ្ញាធរ​អប្សរា​បាន​កំណត់​ឱ្យ​ភ្ញៀវ​ទេសចរ​ចំនួន​​តែ​៣០០​នាក់​ទេ ដែល​ឡើង​ទៅ​លើ​កំពូល​ប្រាសាទភ្នំបាខែង ។

ក្នុង​ពេល​ទស្សនា​ម្ដង​ៗ ខណៈ​ដែល​ភ្ញៀវ​ទេសចរ​ដទៃ​ទៀត ដែល​ចង់​ឡើង​ទៅ​ទស្សនា​នៅ​កំពូល​ប្រាសាទ​ភ្នំបាខែង​ដែរ​នោះ គឺ​ត្រូវ​រង់ចាំ​ដល់​ពេល​ដែល​អ្នក​ឡើង​មុន​ៗ​​ចុះ​មក​វិញ ទើប​អាច​អនុញ្ញាត​ឱ្យ​អ្នក​ថ្មី​ឡើង​បន្ត​ទៀត​បាន ឬ​អាច​មើល​ថ្ងៃ​លិច​ត្រឹម​កំពូលភ្នំបាន ដោយ​អាជ្ញាធរ​អប្សរា​បានរៀបចំ​ឱ្យ​មាន​កន្លែង​មើល​ថ្ងៃ​លិច បាន​ដោយ​មិនបាច់​ឡើង​ទៅ​ដល់​លើប្រាសាទក៏​បាន​។

លោកឡុ​ង កុសល បាន​បញ្ជាក់ទៀត​ថា ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង៣​រសៀល រហូត​ទៅ​ដល់​ម៉ោង​៥​ល្ងាច ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍ តែង​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូលភ្នំ​បាខែង ហើយ​កម្លាំង​របស់​អាជ្ញាធរ​អប្សរា​បាន​រាយ​បណ្ដាក់​គ្នា​ពិនិត្យ​សំបុត្រ និង​រាប់​ចំនួន​ភ្ញៀវ​ទេសចរ ដែល​ឡើង​ទៅ​លើ​កំពូលភ្នំបាខែង ចាប់​តាំង​តែ​ពី​ជើងភ្នំ រហូត​ទៅ​ដល់​ជើង​ជណ្ដើរ​នៃប្រាសាទបុរាណ ។

រីឯ​នៅ​ជើង​ជណ្ដើរ​នៃ​ប្រាសាទភ្នំបាខែង គឺ​មាន​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ជិត​១​ពាន់​នាក់ ដែល​ឈរ​តម្រង់​​ជួរ ​ដើម្បី​រង់ចាំ​ឡើង​ទៅ​ទស្សនា​នៅ​លើ​កំពូលភ្នំ ហើយ​មាន​មូលហេតុ​ជា​ច្រើន ដែល​អាជ្ញាធរ​អប្សរា​បាន​កំណត់​ចំនួន​ភ្ញៀវ​ឱ្យ​ឡើង​ទៅ​ទស្សនា​ប្រាសាទភ្នំបាខែង​នេះ ជា​ពិសេស គឺ​ប៉ះពាល់​ដល់​ប្រាសាទ​និង​ការ​អភិរក្ស ។

អត្ថបទសរសេរ ដោយ