ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ប្រជុំ​រឹត​បន្តឹង​​សន្តិសុខ​សុវត្ថិភាព​​ថ្ងៃ​បុណ្យ​​ចូលឆ្នាំ​ចិន​-​វៀតណាម​​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឆ្លើយ​តប​តាម​ការ​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចការ​ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សា​ធា​រ​ណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ ក្រោម​ការ​ដឹកនាំ​ដោយ ​លោកចេ​ង…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឆ្លើយ​តប​តាម​ការ​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចការ​ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សា​ធា​រ​ណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ ក្រោម​ការ​ដឹកនាំ​ដោយ ​លោកចេ​ង មុនី​រ៉ា ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌ នា​រសៀល​ថ្ងៃ​ទី​០១ ​កុម្ភៈ ​បាន​បើក​កិច្ច​ប្រជុំ​ដាក់​ផែនការ និង​វិធានការ​រក្សា​ការពារ​សុវត្ថិភាព​សន្តិសុខ​សណ្តាប់​ធា្ល​ប់ ​និង​របៀបរៀបរយ​នៅ​មូល​ដ្ឋាននៅ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រៃ​ណីចិន-វៀតណាម ដែល​ខិត​ជិត​ចូ​មក​ដល់​​នេះ​ ។

ក្នុង​ស្មារតី​នៃ​អង្គប្រជុំ​គណ​:​បញ្ជាការ​ឯកភាព លោក ចេ​ង មុនី​រ៉ា បាន​មាន​ប្រសាសន៍ដាក់​ផែនការ​ក្តៅ​ទៅ​លើ​មន្ត្រី​ក្រោម​ឱវាទ​ឲ្យ​យកចិត្តទុកដាក់​ហាមឃាត់​ដាច់ខាត​មិន​ឲ្យ​មានការ​ដុត​ផាវ​លេង​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​វៀតណាម​ខាង​មុខ​នេះ និង​ជំរុញ​ដល់​មន្ត្រី​ក្នុង​មូលដ្ឋាន​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ អំពី​គ្រោះ​អគ្គិភ័យ ដែល​តែងតែ​ផ្តើម​ចេញពី​ការ​ធ្វេសប្រហែស​ភ្លើងទៀន​ធូប និង​ត្រូវ​ចូលរួម​ទប់ស្កាត់ ដាច់ខាត​មិន​ឲ្យ​មាន​ល្បែង​សី​ុ​សង​នៅ​តាម​មូលដ្ឋាន​។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ លោក ចេ​ង មុនី​រ៉ា បាន​មាន​ប្រសាសន៍​រំលឹក​ដល់​មន្ត្រី​ក្រោម​ឱវាទ​ឲ្យ​យកចិត្ត ទុកដាក់​រៀបចំ​សណ្តាប់ធ្នាប់ តាម​មូលដ្ឋាន​ឲ្យ​បាន​ល្អ ។ លោក​អភិបាល​ខណ្ឌ ក៏​បាន មាន​ប្រសាសន៍​ជំរុញ​ដល់​អស់លោក លោកស្រី ដែល​មាន​ភារកិច្ច​ជា​អាជ្ញាធរ​តាម​មូល ដ្ឋា​ន​ត្រូវ​ចូលរួម​សម្រួល ចរាចរ​ដល់​អ្នកដំណើរ និង​ត្រូវ​ថែរក្សា​ការពារ សន្តិសុខ ជុំវិញ​លំនៅ​ឋាន ប្រជាពលរដ្ឋ កុំ​ឲ្យ​មាន​បទ ល្មើស​ចោរកម្ម គាស់​ផ្ទះ​លួច ទ្រព្យសម្បត្តិ​របស់​បងប្អូន ប្រជាពលរដ្ឋ​។

សូម​រំលឹក​ថា មួយ​រយៈ​កន្លង​មកនេះ ខណ្ឌ​ច្បារ​អំពៅ ក្រោម​ការ​ដឹកនាំ​របស់​លោក លោក ចេ​ង មុនី​រ៉ា ក្នុង​នាម​គណ​: បញ្ជាការ​ឯកភាព​ខណ្ឌ បាន​យកចិត្តទុកដាក់​បង្ក្រាប​បទ មុខសញ្ញា​ដែល​ធ្វើ​សកម្ម ភាព​បង្ក​បទល្មើស​ក្នុង​មូលដ្ឋាន​បានជា​បន្តបន្ទាប់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គោលនយោបាយ​ភូមិ សង្កាត់​មាន​សុវត្ថិភាព​។

ក្នុង​ឱកាស​ខាងលើ​នេះ លោក ក៏​បាន​មាន ប្រសាសន៍ ក្រើនរំលឹក ដល់ មន្ត្រី​ក្រោម​ឱវាទ​ត្រូវ​យក​ចិត្តទុក​ដាក់​អនុវត្ត​ឲ្យ​បាន​ច្បាស់លាស់ ក្នុង​ការ​កំណត់​រថយន្តធុន​​ធំ​ចេញនិង​ចូល​រាជធានីភ្នំពេញ តាម​គោល​ការណ៍ ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

អត្ថបទសរសេរ ដោយ