ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​ស្រី​២​នាក់​នេះ​ចេះ​សម្ងំ​ធ្វើ​រឿង​បែប​ហ្នឹង​ក្នុង​បន្ទប់​ជួល​កើត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ខណ្ឌ​ពោធិ៍​សែន​ជ័យសហ​ការជាមួយកម្លាំង​នគរបាល​ផ្នែក​អន្តរាគមន៍​ខណ្ឌ​បានចុះ​បង្ក្រាបការ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿង​ញៀន​មួយ​ករណី ​។ ​ដោយ​បាន​ធ្វើការ​ចាប់ខ្លួន​ស្ត្រី​ដែល​ជា​អ្នក​ជួញដូរ​ម្នាក់​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​១១​កញ្ចប់​រួម​ជាមួយ​ជនសង្ស័យ​ដែល​ជា​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​ម្នាក់​ទៀត​ផង​ដែរ​ ។ ការ​ចាប់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី០១ ខែ​កុ​ម្ភៈ…

រាជធានីភ្នំពេញ ៖ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ខណ្ឌ​ពោធិ៍​សែន​ជ័យសហ​ការជាមួយកម្លាំង​នគរបាល​ផ្នែក​អន្តរាគមន៍​ខណ្ឌ​បានចុះ​បង្ក្រាបការ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿង​ញៀន​មួយ​ករណី ​។ ​ដោយ​បាន​ធ្វើការ​ចាប់ខ្លួន​ស្ត្រី​ដែល​ជា​អ្នក​ជួញដូរ​ម្នាក់​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​១១​កញ្ចប់​រួម​ជាមួយ​ជនសង្ស័យ​ដែល​ជា​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​ម្នាក់​ទៀត​ផង​ដែរ​ ។ ការ​ចាប់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី០១ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​បន្ទប់​ជួល លេខ​៩៥ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ឈ្មោះ អេ​ង ស្រី​ណែ​ត ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ សា្ន​ក់​នៅ​បន្ទប់​ជួល​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​នគរ​បាន​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​១១​កញ្ចប់ និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក​ស្កា​យ​វី​យូ ព្រមទាំង​ថង់​សម្រាប់​ច្រកថ្នាំ​ញៀន​មួយ​ចំនួន​ទៀត ។

ស្ត្រី​រូប​នេះ​គឺជា​អ្នក​ជួញដូរ​គ្រឿងញៀន​និង​ជា​អ្នក​ផ្តល់​ទីតាំង​សម្រាប់​អ្នក​ទៅ​ទិញ​គ្រឿងញៀន​ប្រើប្រាស់​នៅ​ក្នុង​បន្ទប់​របស់​ខ្លួន ​។​ ចំណែក​អ្នក​ប្រើប្រាស់​ឈ្មោះ ​ម៉ាង ចាន់​ឌី ភេទ​ប្រុស​អាយុ​២៣ ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីន មាន​ទីលំនៅ​ភូមិ ព្រៃ​សំរោង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ឈាន ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នោះ​បាន គឺ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​ពី​សកម្មភាព​របស់​ក្រុម​ជនសង្ស័យ​ខាងលើ​ជូន​ដល់​កម្លាំង​នគរបាល​បានដឹង​ ។ ​ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នេះ​ភ្លាម​កម្លាំង នគរបាល​ខាងលើ​បាន​ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​រួច​បាន​នាំ​ទៅ​ធ្វើការ​សាកសួរ​ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ