ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួ​ស វី​ហ្សា ទម្លាយ​អាថ៌​កំបាំង​លង់​ស្រលាញ់​គូស្នេហ៍​ដកចិត្ត​មិន​រួច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុងពេលដែលចំណងស្នេហ៍បើកចំហររវាងតារាចម្រៀង សួស វីហ្សា និងតារាសម្តែងលោក ថម មី កាន់តែចាក់ឬសរឹងមាំមានមូលហេតុដើមចមជាច្រើនដែលនាងសម្រួមចិត្តយក ថម…

រាជធានីភ្នំពេញ ៖ ក្នុងពេលដែលចំណងស្នេហ៍បើកចំហររវាងតារាចម្រៀង សួស វីហ្សា និងតារាសម្តែងលោក ថម មី កាន់តែចាក់ឬសរឹងមាំមានមូលហេតុដើមចមជាច្រើនដែលនាងសម្រួមចិត្តយក ថម មី មកចិត្តកាយ ។ ថម មី មានចំណុចពិសេសធ្វើឲ្យ សួស វីហ្សា ទោរចិត្តដោយមិនគិតរឿងទ្រព្យសម្បត្តិជាធំក្រៅពីទំហំចិត្ត ។

នៅពេលនេះកាន់តែមានភាពបើកកកាយខ្លាំងឡើងបន្ថែមទៀតជុំវិញចំណងស្នេហ៍រវាងគូស្នេហ៍មួយគូជាអ្នកសិល្បៈដែលបានឆាបឆេះឡើងហើយទំនងពួកគេក៏កាន់តែមានពន្លឺរស្មីឆ្ពោះទៅមុខដែលមិនមែនជារឿងលេងសើចបានឡើយ ។ អ្វីដែលពិសេសខាង សួស វីហ្សា ហាក់ដូចជាចូល​តួ​ឃើញពីទង្វើល្អរបស់ ថម មី មកលើនាង និងក្រុមគ្រួសារទើបរឹតតែបង្ហាញភាពស្និតស្នាលឡើងលើសលុបជាងមុន ។

ក្នុងជំនួបនាព្រលានយន្តហោះអន្តរជាតិកាលពីរាត្រីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ដែល សួស វីហ្សាដឹកដៃ ថម មី ចេញទៅសម្តែងនៅប្រទេសកូរ៉េសហការរួមដំណើរជាមួយតារាល្បីៗជាច្រើនទៀតនាងបានបើកចិត្តនិយាយយ៉ាងលម្អិតចំពោះ ថម មី ថា ៖«បើនិយាយពីគម្រោងរៀបការយើងហាក់​បីដូចជានៅវែងឆ្ងាយសម្រាប់ពួកយើងដោយសារតែយើងត្រូវតែប្រឹងប្រែងធ្វើការងារឲ្យ​ជោគ​​ជ័យសិននិយាយរួមសល់លុយឲច្រើនរឿងរៀបការពេលណាក៍បាន» ។

តារាដែលបានពិន្ទុស្នេហ៍ថែមឡើងតាមរយៈការទៅកូរ៉េ សួស វីហ្សា លើកឡើងទៀតថា លោក ថម មី ជាមនុស្សដែលចូលចិត្តលេងសើចច្រើន ឯនាងក៏ជាមនុស្សលេងសើចច្រើនដូចគ្នា ។ អ្វីដែលសំខាន់ពេលដែលនាងមានទុក្ខធុរៈបន្ទាន់ៗពាក់ព័ន្ធជាមួយគ្រួសារខ្ញុំ គាត់តែងតែនៅជា​មួយ​គ្រួសារនាងខ្ញុំរហូតចប់ចុងចប់ដើម ទាំងពេលប្អូននាងខ្ញុំសង្រ្គោះបន្ទាន់ ឬគ្រួសារនាងខ្ញុំមានបញ្ហាអ្វី លោក​ ថម មី ប្តូរផ្តាច់ស៊ូដាច់បាយដាច់ទឹកកំដរយើងចេញពីចិត្ត ។

ថម មី ដូចវីរៈបុរសជិះសេះសគាត់អត់លុយមកបោះឲ្យយើងទេ តែចិត្តវិញគឺមានចំណុចនេះហើយទើបគាត់ទាញចិត្តខ្លាំងឲ្យនាងស្រលាញ់លោក ។ លើសពីនេះក្រៅពីសម្តែងនៅកូរ៉េជាមួយសិល្បករជាច្រើននាង និងលោកក៏ត្រៀមថតបង្ហោះរូបថតស្អាតៗនៅកូរ៉េឲ្យច្រើនបង្ហោះលើសង្គមហ្វេសប៊ុកទុកឲ្យអ្នកគាំទ្រទស្សនារូបស្វីតៗយើងទាំង២នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ