ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​ស់​! ជន្លេន​មាន​ប្រយោជន៍​យ៉ាងនេះ ចំណី​ដ៏​ល្អ ថែម​ទាំង​…

5 ឆ្នាំ មុន
  • ភ្នំពេញ

ជន្លេន​ក្រហម​គឺ​ធនធាន​សំខាន់​មួយ​ប្រភេទ​សម្រាប់​កសិករ​ដែល​មាន​ប្រយោជន៍​ច្រើន ព្រោះ​វា​សំបូរ​ទៅ​ដោយ​ប្រូ​តេ​អ៊ី​ខ្ពស់ និង​ជា​សត្វ​អត់​ឆ្អឹង ដែល​អាច​ធ្វើ​ចំណី​ល្អ​ក្នុង​ការ​ចិញ្ចឹមសត្វ​ដូច​ជា មាន់ ទា ជ្រូក ត្រី និង​កង្កែប​ជាដើម​ឱ្យ​លូតលាស់​ធំធាត់​បាន​ល្អ និង​ជួយ​ដល់​ការ​ដាំ​ដុះ​របស់​កសិករ​។…

ជន្លេន​ក្រហម​គឺ​ធនធាន​សំខាន់​មួយ​ប្រភេទ​សម្រាប់​កសិករ​ដែល​មាន​ប្រយោជន៍​ច្រើន ព្រោះ​វា​សំបូរ​ទៅ​ដោយ​ប្រូ​តេ​អ៊ី​ខ្ពស់ និង​ជា​សត្វ​អត់​ឆ្អឹង ដែល​អាច​ធ្វើ​ចំណី​ល្អ​ក្នុង​ការ​ចិញ្ចឹមសត្វ​ដូច​ជា មាន់ ទា ជ្រូក ត្រី និង​កង្កែប​ជាដើម​ឱ្យ​លូតលាស់​ធំធាត់​បាន​ល្អ និង​ជួយ​ដល់​ការ​ដាំ​ដុះ​របស់​កសិករ​។ នេះ​បើ​យោង​តាម​គេហទំព័រ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។

បើ​តាម​លោក នូវ កា​ស៊ី អ្នកនយោបាយ​ដែល​ក្លាយជា​កសិករ​ពេញទី ធ្លាប់​បាន​ប្រាប់​ថា «​មាន់​យើង​កាន់​តែ​ច្រើន ខ្លាច​ចំណី​យើង​មិន​វា​មិន​គ្រប់ យើង​អាច​ចិញ្ចឹម​ជន្លេន​ក្រហម ព្រោះ​ជន្លេន​នេះ បើ​ទិញ​ពី​គេ​១​គីឡូ​៤​ពាន់​រៀល យក​ដាក់​ក្នុង​រយៈពេល​តែ​២​ខែ វា​នឹង​ឡើង​១០​គីឡូ ដូច្នេះ​វា​ចំណេញ​១​ជា​១០ គឺ​អស់​តែ​ពី​៣​ទៅ​៤​រៀល​ទេ​» ។

លោក នូវ កា​ស៊ី បញ្ជាក់​ថា កូន​មាន់​ដែល​កើតមក​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ហ្នឹង បើសិន​យើង​យក​ជន្លេន​នោះ​ទៅ​ចិញ្ច្រាំ​តូច​ៗ យើង​យក​មក​លាយ​ជាមួយ​កន្ទក់​ដាក់​ឱ្យ​វា​ស៊ី​ជា​ចំណី​មួយ​ពិតជា​ពិសេស​ល្អ ហើយ​ធ្វើ​ឱ្យ​មាន់​មាន​លទ្ធភាព​ឆាប់​ធំ ព្រោះ​វា​ជា​សាច់​សុទ្ធ​» ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​លាមក​របស់​ជន្លេន​ក្រហម​វិញ អាចយ​កមក​ធ្វើ​ជា​ជីធម្មជាតិ​គ្មាន​គីមី​សំរាប់​ការ​ដាំ​ដំណាំ​​ដ៏​ល្អ​បំផុត នេះ​ជា​ហេតុ​ធ្វើ​ឱ្យ​ដំណាំ​របស់​កសិករ​យើង​លូតលាស់​បាន​ល្អ និង​បង្កើន​ទិន្នផល​ខ្ពស់​ឱ្យ​កសិករ​យើង​ទៀត​ផង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ