ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​ផ្ទេ​ភារកិច្ច​តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរស័ក្តិ​ជូន​មន្ត្រី​នគរបាល​ជាតិ​ចំនួន​១២០​រូប

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ​ ៖ ថ្លែង​ក្នុង​ពិធី​ប្រជុំ​បូក​សរុប​សភាព​ការ​ណ៏​លទ្ធផល​កិច្ច​សហប្រតិបត្តិការ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ប្រចាំ​ខែមករា ឆ្នាំ​២០១៩ និង​ប្រកាស​ផ្ទេ​ភារកិច្ច​តែងតាំង​មុខ​តំណែង បំពាក់​ឋានន្តរស័ក្តិ​ជូន​មន្ត្រី​នគរបាល​ជាតិ​ចំនួន​១២០​រូប នា​ព្រឹក​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩…

ខេត្តតាកែវ​ ៖ ថ្លែង​ក្នុង​ពិធី​ប្រជុំ​បូក​សរុប​សភាព​ការ​ណ៏​លទ្ធផល​កិច្ច​សហប្រតិបត្តិការ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ប្រចាំ​ខែមករា ឆ្នាំ​២០១៩ និង​ប្រកាស​ផ្ទេ​ភារកិច្ច​តែងតាំង​មុខ​តំណែង បំពាក់​ឋានន្តរស័ក្តិ​ជូន​មន្ត្រី​នគរបាល​ជាតិ​ចំនួន​១២០​រូប នា​ព្រឹក​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ។

នៅក្នុង​ពិធិនោះដែរ លោក​ឧត្តម​សេនី​យ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត​បាន​លើក​ឡើង​ពី​សកម្មភាព​មួយ​ចំនួន ដែល​មាន​ក្រុម​ខិលខូច​មួយ​ចំនួន បាន​កំពុង​តែ​ធ្វើការ​ផ្សព្វផ្សាយ បំពុលសង្គម​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​សកម្មភាព​នេះ មន្ត្រី​ជំនាញ​របស់​យើង​ផែន​សន្តិសុខ​ផ្ទៃក្នុង​ត្រូវ​តែ​ធ្វើការ​ពិនិត្យ​អោយ​មែនទែន​លើ​បញ្ហា​នេះ និង​ត្រូវ​ឆ្លើយ​តប​វិញ​អោយ​បាន​រហ័ស ដើម្បី​មាន​វិធានការ​ទប់ស្កាត់​អោយ​បាន​ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ក្នុង​គោលបំណង​បំពុលសង្គម​នេះ ។

ទន្ទឹម​នឹង​ការ​លើក​ឡើង​របស់​លោកស្នងការ​នេះ លោក​ក៏​បាន​លើក​ឡើង​ពី​ចំណុច​អសកម្ម​ជា​ច្រើន ដែល​មាន​មន្ត្រី​នគរបាល​មួយ​ចំនួន​តូច​បាន និង​ធ្វើ​អោយ​បាត់បង់​នៅ​វិន័យ និង​មិន​យកចិត្ត​ទុកដ​លើ​កិច្ច​ការងារ​របស់​ខ្លួន ។

លោក​ឧត្តម​សេនី​ទោ​សុខ សំណាង ស្នងការ​បាន​សង្កត់ធ្ងន់​ថា ក្នុង​នាម​យើង​ជា​មន្ត្រី​នគរបាល​ជាតិ យើង​ត្រូវ​តែ​អនុវត្ត​អោយ​បាន​ម៉ឺងម៉ាត់ ពិសេស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ សង្កាត់​ត្រូវ​តែ​បង្ក្រាប​ល្បែងស៊ីសង​អោយ​អស់​នៅ​ក្នុង​មូលដ្ឋាន តែ​រាល់​លើក​នៅ​តែ​មាន​ប្រជាពលរដ្ឋ​ទូរស័ព្ទ​មក​ប្តឹង​លោក​រហូត បញ្ហា​នេះ​សូម​អស់លោក​គិត​ឡើង​វិញ​ផង​។

នៅ​ក្នុង​អង្គភាព​ត្រូវ​ធ្វើការ​អោយ​បាន​ម៉ត់ចត់ ដូច្នេះ​កងកំលាំង​គឺ​មិន​ត្រូវ​ដើរហើរ​អត់​ច្បាប់​នោះ​ទេ អ​ញ្ចឹ​ង​ដើម្បី​អោយ​អស់លោក​គោរព​ទៅ​តាម​វិន័យ​នេះ​ដែរ គឺ​តម្រូវ​អោយ​អស់លោក​ត្រូវ​យកចិត្តទុកដាក់​លើ​កាតព្វកិច្ច​របស់​ខ្លួន​អោយ​បាន​គ្រប់​ៗ​គ្នា ព្រោះ​នេះ​ជា​ការងារ​គោល​មួយ​ដែល​យើង​ត្រូវធ្វើ​អោយ​ជោគជ័យ ហើយ​ការងារ​នេះ​ទទួល​បាន​ជោគជ័យ​ទៅ​បាន​គឺ​កើតឡើង​ចេញពី​ការ​សាម្គី​គ្នា អ​ញ្ចឹ​ង​សង្ឃឹមថា​អស់លោក​និង​គោរព​តាម​បទបញ្ជា និង​ចេះ​សាម្គី​គ្នា ដើម្បី​សម្រេច​បាន​នូវ​គោល​ការ​ណ៏​របស់​ថ្នាក់ដឹកនាំ​ដែល​ដាក់​មក​អោយ​ថ្នាក់​ក្រោម ។

លោក​ឧត្តម​សេនី​យ៍ទោ សុខ សំណាង បាន​ជម្រុញ​អោយ​មន្ត្រី​នគរបាល​ប៉ុស្តិ៍រដ្ឋបាល ជា​ពិសេស​អធិការ និង​ស្នងការ​ទទួល​បន្ទុក​ផែន​អន្តោប្រវេសន៍​ត្រូវ​យកចិត្តទុកដាក់ និង​ក្តាប់​អោយ​បាន​ចំពោះ​ជនបរទេស ដែល​ចូល​មក​ស្នាក់​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ព្រោះថា​ជនបរទេស​មួយ​ចំនួន​បាន​ចូល​មក​រស់នៅ​ទាំង​គ្មាន​ច្បាប់ និង​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ផ្សេង​ៗ ។

ក្នុង​ពិធី​នេះ​ដែរ នៅ​ក្នុង​ពិធី​បំពាក់​ឋា​ន្ត​រ​ស័ក្តិ ប្រកាស​និង​ផ្ទេ​មុខ​តំណែង ជូន​មន្ត្រី​នគរបាល​ជាតិ​ចំនួន​១២០​រូប ចាប់ពី​ថ្នាក់​អនុ​សេនី​យ៏​ឯក​ចំនួន​៣១​រូប អនុ​សេនី​យ៏​ទោ​ចំនួន​២៥​រូប អនុ​សេនី​យ៏​ត្រី​ចំនួន​១១​រូប និង​ព្រិ​ន្ទ​បាល​ឯក​ចំនួន​២​រូប និង​ប្រកាស​ផ្ទេ​ភារកិច្ច​តែងតាំង​មុខ​តំណែង​ថ្មី​ចំនួន​៥១​រូប ។

លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជាក់​ថា​រាល់ពេល​មានការ​ប្រជុំ​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ម្តង​ៗ​ខាង​ការិយាល័យ​បុគ្គលិក​ត្រូវធ្វើ​បញ្ជី​ឈ្មោះ​អោយ​បាន​ត្រឹមត្រូវ បើសិន​ខ្ជិ​លម​ក​ទេ​អោយ​រង​គេ​ឡើង​ធ្វើ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ