ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លុប​ស្ថាប័ន​និង​នីតិវិធី​មួយ​ចំនួន ធ្វើ​ឱ្យ​ឯកជន​ចំណេញ​ជាង​50​លាន​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អះអាង​ថា ការ​កាត់​បន្ថយ​ស្ថាប័ន និង​នីតិវិធី​ផ្សេង​ៗ​មួយ​ចំនួន​របស់​រាជរដ្ឋាភិបាល ជា​ពិសេស​ការ​លុប​ចោល​អង្គភាព​ធំ​ៗ​ចំនួន​៣​របស់​រដ្ឋ នឹង​ធ្វើ​ឲ្យ​វិស័យ​ឯកជន​ទទួល​នូវ​ប្រាក់​ចំណេញ​ជាង​៥០​លាន​ដុល្លារ តែ​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អះអាង​ថា ការ​កាត់​បន្ថយ​ស្ថាប័ន និង​នីតិវិធី​ផ្សេង​ៗ​មួយ​ចំនួន​របស់​រាជរដ្ឋាភិបាល ជា​ពិសេស​ការ​លុប​ចោល​អង្គភាព​ធំ​ៗ​ចំនួន​៣​របស់​រដ្ឋ នឹង​ធ្វើ​ឲ្យ​វិស័យ​ឯកជន​ទទួល​នូវ​ប្រាក់​ចំណេញ​ជាង​៥០​លាន​ដុល្លារ តែ​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល នឹង​បាត់បង់​ចំណូល​ក្នុង​ទំហំ​ដ៏​ធំ​ផង​ដែរ ។

លោក​បណ្ឌិត អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ ផ្នែក​នីតិកម្ម ពន្ធដារ និង​អភិបាលកិច្ច នៃ​វេទិកា​រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន កាលពី​ថ្ងៃ​ទី​៣០ ខែមករា កន្លង​មក​ថា ចំពោះ​ការ​លុប​ចោល​ស្ថាប័ន​ធំ​ៗ​ទាំង​៣ រួម​មាន ការ​លុប​ចោលការ​ចេញ​C.O​សម្រាប់​ប្រទេស​, ការ​បញ្ចប់​តួនាទី​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​ការ​លុប​ចោល​អង្គភាព​កាំសាប ក្នុង​នោះ​ចំពោះ​ការ​លុប​ចោលការ​ចេញ​C.O​សម្រាប់​ប្រទេស រួម​មាន កម្រៃ​ផ្សេង​ៗ​ទៀត តាម​ការ​ប៉ានស្មាន​ជាបឋម​នៅ​ក្នុង​វិស័យ​កាត់ដេរ សម្លៀក​បំពាក់ និង​ស្បែកជើង នឹង​អាច​ទទួល​បាន​ប្រាក់​ចំណេញ​ជា​ទឹកប្រាក់ ក្នុង​ទំហំ​ប្រមាណ​ប្រហែល​ជាង​១៣​លាន​ដុល្លា​អា​មេ​រិ​ក ។

រីឯ​ការ​បញ្ចប់​តួនាទី​អគ្គនាយកដ្ឋាន​កាំកុងត្រូល ពី​មាត់ច្រក​អន្តរជាតិ​ព្រំដែន​គោក អាកាសយានដ្ឋាន និង​កំពង់​ផែ រួម​ជាមួយ​ការ​ត្រួតពិនិត្យ​ទំនិញ​នាំ​ចេញ តាម​ការ​ប៉ានស្មាន វិស័យ​ឯកជន​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ប្រមាណ​ជាង​៤០​លាន​ដុល្លា​ផង​ដែរ ។ ដោយឡែក​ការ​លុប​ចោល​អង្គភាព​កាំសាប នឹង​ចូលរួម​ចំណែក​កាត់​បន្ថយថ្លៃ​នៃ​សេវា​មួយ​ចំណែក​ទៀត ដែល​ធ្វើ​ឲ្យ​ក្រុម​នាវាចរ​នឹង​មាន​លទ្ធភាព ពិនិត្យ​ពិចារណា បញ្ចុះ​ថ្លៃ​នូវ​សេវា​ដឹក​ជញ្ជូន​របស់​ខ្លួន​ផង​ដែរ ។

លោក​បណ្ឌិត អូន ព័ន្ធ​មុនី​រ័​ត្ន បាន​បន្ត​ថា វិធានការ​ចង្អុលបង្ហាញ​របស់​សម្តេច​តេ​ជោ​ដ៏​ខ្ពង់ខ្ពស់​រួម​មាន ការ​កាត់​បន្ថយថ្លៃ​អគ្គិសនី ការ​លុប​ចោលការ​ចេញ​C.O​សម្រាប់​ប្រទេស ការ​បញ្ចប់​តួនាទី​អគ្គនាយកដ្ឋាន​កាំកុងត្រូល ការ​លុប​ចោល​អង្គភាព​កាំសាប និង​ការ​ដោះស្រាយ​កង្វល់​វិស័យ​ឯកជន ក្នុង​នោះ មាន​អង្គភាព​ធំ​ៗ​ចំនួន​៣ នឹង​បាន​ជួយ​ដល់​វិស័យ​ឯកជន​ក្នុង​ការ​រកស៊ី​ទទួលទាន​កាន់តែ​ប្រសើរ​ឡើង ។ ជាមួយ​គ្នា​នេះ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់​ថុ​ល ក៏​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​កំពង់​ផែ និង​ក្រុមហ៊ុន​កប៉ាល់​ដឹក​ជញ្ជូន ដើម្បី​សុំ​ឲ្យ​មានចិត្ត ជួយ​បញ្ចុះតម្លៃ​លើ​ការ​ដឹក​ជញ្ជូន​ផង​ដែរ កាលពី​ថ្ងៃ​ទី​៣០ មក​រា កន្លង​មកនេះ ។

លោក វ៉ា​ស៊ឹ​ម សូ​រិ​យា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​៣១ មក​រា នេះ​ថា កាលពី​ថ្ងៃ​ម្សិលមិញ (៣០-​មក​រា ) លោក​ទេស​រដ្ឋមន្ត្រី​ពិតជា​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​កំពង់​ផែ និង​ក្រុមហ៊ុន​កប៉ាល់ ហើយ​ជា​លទ្ធផល ពួក​គេ​សន្យា​បញ្ចុះតម្លៃ​ជូន​កម្ពុជា ប៉ុន្តែ​ការ​បញ្ចុះតម្លៃ​ក្នុង​កម្រិត​ណា លោក​មិន​ទាន់​ដឹង​នៅឡើយ​ទេ ។

លោក​បន្ត​ថា ៖« ខាង​ក្រុមហ៊ុន​ដឹក​ជញ្ជូន ពិបាក​ក្នុង​ការ​បញ្ចុះតម្លៃ ដោយសារ​ទំហំ​នៃ​ការ​ដឹក​ជញ្ជូន​របស់​យើង ប៉ុន្តែ​ពួក​គេ​សន្យា​សិក្សា​ និង​ដាក់​ឯកសារ​ជូន​ក្រសួង មុន​ពេល​បញ្ជូន​ទៅ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី »​។ លើស​ពី​នេះលោក​ថា ៖«ក្រសួង​នឹង​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​រៀបចំ​សវន​កម្ម​កំពង់​ផែ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ប្រតិបត្តិការ​របស់​ផែ​មាន​ប្រសិទ្ធភាព​ខ្ពស់ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ