ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​កាន់តែ​ច្រើន​បើ​ក​​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

ប្រភព​ស្និ​ទ្ធ​​​នឹង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​​បានអោយ​ដឹង​ថា​ ជនជាតិ​ចិន​ច្រើន​ជាងគេ​បំផុត​ ​បាន​បើក​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ។ ប្រភព​នោះ​​បានអោយ​ដឹង​ថា​ ក្នុង​ចំណោម​អ្នក​វិនិយោគ​ថ្មី​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​ គឺ​មាន​ជនជាតិ​ចិន​ចំនួន​ប្រមាណ​ជា​៦០​ភាគរយ​។ បច្ចុប្បន្ន យើង​មាន​រោងចក្រ​ចំនួន​ប្រមាណ​៥៥០​​រោងចក្រ ​ដោយ​ក្នុង​នោះ…

ប្រភព​ស្និ​ទ្ធ​​​នឹង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​​បានអោយ​ដឹង​ថា​ ជនជាតិ​ចិន​ច្រើន​ជាងគេ​បំផុត​ ​បាន​បើក​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ។

ប្រភព​នោះ​​បានអោយ​ដឹង​ថា​ ក្នុង​ចំណោម​អ្នក​វិនិយោគ​ថ្មី​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​ គឺ​មាន​ជនជាតិ​ចិន​ចំនួន​ប្រមាណ​ជា​៦០​ភាគរយ​។ បច្ចុប្បន្ន យើង​មាន​រោងចក្រ​ចំនួន​ប្រមាណ​៥៥០​​រោងចក្រ ​ដោយ​ក្នុង​នោះ រោង​ចក្រ​ចិន​មាន​ចំនួន​២០០​រោងចក្រ ​ឬ​ក៏​ខ្ទង់​ប្រមាណ​៣០​ភាគរយ​នៃ​រោងចក្រ​ទាំងអស់​ ។ ដូច្នេះ​ ចិន​បើក រោង​ចក្រ​ច្រើន​ជាងគេ​នៅ​កម្ពុជា​ ។ បន្ទាប់​មក​ទៀត​គឺ​តៃវ៉ាន់​ប្រហែល​២០​ភាគរយ កូរ៉េ​ខាងត្បូង ប្រហែល​១៥​ភាគរយ ហុងកុង​១៥​ភាគរយ និង​ភាគរយ​ដែល​នៅ​សល់​គឺ​ជប៉ុន​ និង​ថៃ​ ។

និន្នាការ​ចិន​បើក​រោង​ច្រើន​នៅ​កម្ពុជា​ កើត​មាន​ចាប់តាំងពី​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង​កាន់តែ​ជិត​ស្និទ្ធិ​​នឹង​​គ្នា​ហើយ​តម្លៃ​ពលកម្ម​ការងារ​នៅ​ប្រទេស​ចិន ​មាន​តម្លៃ​ថ្លៃ​ដោយ​ធ្វើ​ឱ្យ​​រោងចក្រ​មួយ​ចំនួន​ងាក​ទៅ​រក​ការ​បើក​រោងចក្រ​នៅ​ក្រៅប្រទេស​ ៕

អត្ថបទសរសេរ ដោយ