ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្នងការ​​ខេត្ត​ប្រគល់​ថវិកា​ជូន​ក្រុម​គ្រួសារ​សព​មន្ត្រី​នគរបាល​ទទួលមរណភាព

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ដោយ​អនុវត្ត​តាម​អនុ​សាស្ត្រ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធានកិត្តិយស​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា និង​អនុវត្ត​តាម​ការ​ណែនាំ​ពី​សំណាក់​លោកនាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត​អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​។ នា​ព្រឹក​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩…

ខេត្តសៀមរាប ៖ ដោយ​អនុវត្ត​តាម​អនុ​សាស្ត្រ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធានកិត្តិយស​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា និង​អនុវត្ត​តាម​ការ​ណែនាំ​ពី​សំណាក់​លោកនាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត​អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​។

នា​ព្រឹក​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក​ឧត្តមសេនីយ៍ទោ​ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​មូលដ្ឋាន​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​អមដំណើរ​ដោយ​លោកស្នងការ​រង និង​អស់លោក​នាយ​នាយ​រង​ការិយាល័យ​ក្រុមការងារ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ និង​នាំ​យក​ថវិកា​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ចំនួន​៦​លាន​រៀល និង​ថវិកា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ទោ​ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្ត ចំនួន​១​លាន​រៀល និង​សប្បុរសជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មួយ​ចំនួន​ទៀត​រួម​ទាំង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ជូន​ដល់​ក្រុម​គ្រួសារ​សព​លោក​វរៈ​សេនី​យ៍ទោ ទេស ឫ​ទ្ធី​យ៉ា នាយ​រង​ការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដែល​បាន​ទទួលមរណៈភាព​កាល​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៩ ក្នុង​ជន្មាយុ​៥០​ឆ្នាំ ដោយ​រោគាពាធ (​ជម្ងឺ​គាំងបេះដូង​) នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​។

ក្នុង​ពិធី​នោះ​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​បាន​មាន​មតិ​សំណេះសំណាល​ជាមួយ​ក្រុម​គ្រួសារ​សព​និង​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​និង​ការ​ចូលរួម​រំលែក​ទុក្ខ​ពី​សំណាក់​សម្តេច​ក្រឡាហោម និង​លោកនាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត​អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ផង​ដែរ​។

លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​លោក និង​កងកម្លាំង​នគរបាល​ទាំងអស់​សូម​សំដែង​នូវ​ការ​សោកស្តាយ​អាឡោះអាល័យ​ជាទី​បំផុត រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន និង​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ យើងខ្ញុំ​ទាំងអស់​គ្នា​ចង​ចាំ​មិន​ភ្លេច​នូវ​វីរៈភាព និង​ស្នាដៃ​របស់​លោក​កន្លង​មក​ក្នុង​ការ​ចូលរួម​ចំណែក​បំពេញ​តួនាទី​ភារកិច្ច​ការពារ​ថែរក្សា​សន្តិសុខ​សុវត្ថិភាព​និង​សណ្តាប់ ធ្នាប់​សង្គម​ជូន​ប្រជា ពលរដ្ឋ​និង​ជូន​ជាតិ​មាតុភូមិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ