ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ល្បី​២​គូ​លេចឮដំណឹង​រៀប​ការ​ក្នុង​ឆ្នាំ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មានការ​លេចឮ​ថា​តារាចម្រៀង​ឱ​ក សុ​គ​ន្ឋ​កញ្ញា ត្រៀម​រៀប​ការ​ជាមួយ​ប្អូនប្រុស​ថៅកែ​ផលិតកម្ម​ហង្ស​មាស ចំណែក​តារា​សម្តែង​កញ្ញា​ស៊ិ​ន យូ​ប៉ិ​ន និង​លោក​ខាត់ វៃ​ហាំ​ង ក៏​ដូច​គ្នា​ដែរ ។…

រាជធានី​ភ្នំពេញ​៖ មានការ​លេចឮ​ថា​តារាចម្រៀង​ឱ​ក សុ​គ​ន្ឋ​កញ្ញា ត្រៀម​រៀប​ការ​ជាមួយ​ប្អូនប្រុស​ថៅកែ​ផលិតកម្ម​ហង្ស​មាស ចំណែក​តារា​សម្តែង​កញ្ញា​ស៊ិ​ន យូ​ប៉ិ​ន និង​លោក​ខាត់ វៃ​ហាំ​ង ក៏​ដូច​គ្នា​ដែរ ។ មង្គល​ការ​តារា​ល្បី​ទាំង​២​គូ​នេះ​នៅ​អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០១៩​។

ក្រោយ​ពេល​ភ្ជាប់ពាក្យ​រួច​កាលពី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨​មក ឱ​ក សុគន្ធ​កញ្ញា ជាមួយ​គូ​ដណ្ដឹង​បាន​​​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា​ជា រឿយ​ៗ ធ្វើ​ឲ្យ​មហាជន​ដែល​ជា​អ្នកគាំទ្រ​តារាចម្រៀង​រូប​នេះ​រង់ចាំ​មើល​ដំណឹង​រៀប​ការ​របស់​នាង ។ ជាក់ស្តែង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ស​គន្ធ​កញ្ញា និង​គូ​ដណ្តឹង ទើបតែ​ត្រលប់​មក​ពី Pre-wedding ជាមួយ​គ្នា​ប្រកបដោយ​ភាព​សប្បាយ​រីករាយ ផ្អែមល្ហែម​។ អ្វី​ដែល​មហា​ជន និង​អ្នកគាំទ្រ​របស់​ឱ​ក សុគន្ធ​កញ្ញា ទន្ទឹង​ចង់​ដឹង​នោះ តើ​នាង និង​គូ​ដណ្តឹង នឹង​ចូល​រោងការ​នៅ​ពេល​ណា ?

បើ​តាម​អ្នកស្រី​អ៊ី ថា​ច ជា​ម្ដាយ​របស់​របស់​ឱ​ក សុគន្ធ​កញ្ញា ប្រាប់​ឲ្យ​អ្នក​សារព័ត៌មាន​ថា មង្គលការ​របស់​កូនស្រី​គាត់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩ ប៉ុន្ដែ​ពុំ​ទាន់​កំណត់​ថ្ងៃ​ជាក់លាក់​នៅឡើយ​ទេ ។ «ត្រឹម​តែ​ដឹង​ថា​កញ្ញា​នឹង​ចូល​រោង​ជ័យ​នៅ​ក្នុង​ខែឧសភា​នា​ពេល​ខាង​មុខ​នេះ​ហើយ​»​។

ចំពោះ​លោក​ខាត់ វៃ​ហាំ​ង ប្រាប់​ថា​ការ​លេចឮ​ថា​លោក​រៀប​ការ​ជាមួយ​ស៊ិ​ន យូ​ប៊ី​ន នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៩​នេះ​ដូច​តារាចម្រៀង​ឱ​ក សុគន្ធ​កញ្ញា មិនមែន​ជា​ការណ​៦​ពិត​ទេ ។ ដោយសារ​តែ​អំឡុង​ពេល​នោះ​លោក និង​នាង កំពុង​តែ​មើលចិត្ត​ថ្លើម​គ្នា​ទៅ​វិញ​ទៅ​មក ក្រោយ​ពី​បង្ហាញ​ចំណងស្នេហា​ជា​សាធា​រណៈ​​កាលពី​ចុងឆ្នាំ​២០១៨ កន្លង​ទៅ ។

ខាត់ វៃ​ហាំ​ង និយាយ​ថា «​ប្រសិនបើ​ខ្ញុំ និង​យូ​ប៊ី​ន មាន​គម្រោង​រៀប​ការ​ជាមួយ​គ្នា​ក្នុងឆ្នាំនេះ​មែន​នោះ គ្មាន​រឿង​អ្វី​ត្រូ​លាក់បាំង​ភ្នែក​មហាជន​នោះ​ទេ នឹង​បង្ហាញ​ឲ្យ​ដឹង​ជា​សាធារណៈ​ជាក់​ជា​ពុំខាន់ ។ ខ្ញុំ​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​មិន​ទាន់​បាន​ភ្ជាប់ពាក្យ​ជាមួយ​គ្នា​ផង ស្រាប់តែ​លឺដំណឹង​ខ្ញុំ​ចូល​រោងការ តែ​យ៉ាងណា​ខ្ញុំ​សូម​អរគុណ​ដល់​បង​សារព័ត៌មាន​ដែល​ចាប់អារម្មណ៍​លើ​រឿង​ខ្ញុំ​ទាំង​ពីរ​នាក់​»​។

ប្រិ​យ​មិត្ត​អ្នកគាំទ្រ​មួយ​ចំនួន​និយាយ​ថា​នឹង​តាមដាន​មើល​ជីវិត​ស្នេហា​របស់​តារា​ទាំង​២​គូ​នេះ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ