ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ​ផ្សារ​៣​ក្នុង​ខេត្ត​ពុំ​មាន​ដាក់​តាំង​លក់​ផាវ កាំជ្រួច និង​គ្រឿងផ្ទុះ​គ្រប់​ប្រភេទ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ពី​សំណាក់​លោក​ឧត្តម​សេនី​យ៍​ទោ​ទិ​ត្យ ណា​រ៉ុ​ង​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ថែរក្សា​ការពារ​ធានា​បាន​នូវ​សន្តិសុខ​សុវត្ថិភាព​និង​សណ្តាប់​សង្គម​បាន​ល្អ​ប្រសើរ ។ កាលពី​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៩ កំលាំង​នគរបាល​ការិយាល័យ​គ្រប់​គ្រង់​អាវុធ​គ្រឿងផ្ទុះ​និង​ជាតិពុល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សហការ​ជាមួយ​កំលាំង​ការិយាល័យ​សណ្តាប់ធ្នាប់​ក្រុង​និង​កំលាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម​ចំណុះ​អធិការ​ក្រុង​សៀមរាប​បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​អាជីវករ​ក្នុង​ការ​ដាក់​តាំង​លក់​នូវ​ផាវ…

ខេត្តសៀមរាប ៖ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ពី​សំណាក់​លោក​ឧត្តម​សេនី​យ៍​ទោ​ទិ​ត្យ ណា​រ៉ុ​ង​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ថែរក្សា​ការពារ​ធានា​បាន​នូវ​សន្តិសុខ​សុវត្ថិភាព​និង​សណ្តាប់​សង្គម​បាន​ល្អ​ប្រសើរ ។

កាលពី​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៩ កំលាំង​នគរបាល​ការិយាល័យ​គ្រប់​គ្រង់​អាវុធ​គ្រឿងផ្ទុះ​និង​ជាតិពុល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សហការ​ជាមួយ​កំលាំង​ការិយាល័យ​សណ្តាប់ធ្នាប់​ក្រុង​និង​កំលាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម​ចំណុះ​អធិការ​ក្រុង​សៀមរាប​បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​អាជីវករ​ក្នុង​ការ​ដាក់​តាំង​លក់​នូវ​ផាវ កាំជ្រួច និង​គ្រឿងផ្ទុះ​គ្រប់​ប្រភេទ​ចំនួន​៣​ផ្សារ ក្នុង​នោះ​រួម​មាន​ផ្សា​រលើ​ធំ​ថ្មី ផ្សារ​សាមគ្គី និង​ផ្សារ​ពោធិ​លង្ការ ស្ថិត​ក្នុង​ក្រុង​សៀមរាប នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​។

ក្នុង​ការ​ចុះ​ផ្សព្វផ្សាយ​អប់រំ​នា​ឱកាស​នោះ កំលាំង​ជំនាញ​បាន​ធ្វើការ​ណែនាំ​បន្ថែម​ដល់​អាជីវករ​អោយ​គាត់​បាន​យល់​ដឹង​កាន់តែ​ច្បាស់​ថែម​ទៀត​អំពី​ផល​ប៉ះពាល់ និង​គ្រោះថ្នាក់​ដែល​បណ្តាល​មក​ពី​រំសេវ ផាវ កាំជ្រួច និង​គ្រឿងផ្ទុះ​គ្រប់​ប្រភេទ និង​ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ក្នុង​នោះ​ក៏​អាច​បណ្តាល​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​ផង​ដែរ​។

ក្នុង​នោះ​ដែរ កំលាំង​ជំនាញ​សង្កេត​ឃើញ​ថា​អាជីវករ​មានការ​យល់​ដឹង​ច្រើន និង​បាន​សហការ​ល្អ​ជាមួយ​សមត្ថកិច្ច ហើយ​ពុំ​មាន​ដាក់​តាំង​លក់​នូវ​ផាវ កាំជ្រួច និង​គ្រឿងផ្ទុះ​គ្រប់​ប្រភេទ​ដូច​ពេល​ឆ្នាំ​មុន​ៗ​ឡើយ ព្រោះ​ដោយហេតុ​ថា​ឆ្នាំ​កន្លង​មក​កំលាំង​នគរបាល​ជំនាញ​តែងតែបាន​ចុះ​ធ្វើ​កិច្ចសន្យា និង​អប់រំ​ផ្សព្វផ្សាយ​ណែនាំ​ពួក​គាត់​ជា​រៀង​រាល់​ឆ្នាំ​រួច​មក​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ