ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​នាំ​ខ្លួន​អតីត​សកម្មជន​បក្ស​ប្រឆាំង​សង្ស័យ​បទ​ញុះញង់ និង​ប្រមាថ​សម្តេច​តេ​ជោ​មក​សាកសួរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ឈ្មោះ គង់ ម៉ាស់ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ម៉ុង មុនី​សោភា នៅ​ព្រឹក​ថ្ងៃ​ទី​១…

រាជធានី​ភ្នំពេញ ៖ អតីត​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ឈ្មោះ គង់ ម៉ាស់ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ម៉ុង មុនី​សោភា នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែកុម្ភៈ ​ឆ្នាំ​២០១៩​នេះ បាន​ចេញ​ដីកា​ឲ្យ​មន្ត្រី​ពន្ធនាគារ​ព្រៃ​ស (​ម​១) នាំ​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​មក​សាកសួរ​បន្ថែម ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៩ លោក​ចៅក្រម​ស៊ើបសួរ ម៉ុង មុនី​សោភា បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនជាប់ចោទ គង់ ម៉ាស់ សកម្មជន​បក្ស​ប្រឆាំង ក្រោម​ការ​ចោទប្រកាន់​របស់​លោក អ៊ុ សុភ​ក្តី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​២​បទល្មើស គឺ​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជា​អាទិ៍ និង​បទ​ប្រមាថ ។

យោង​តាម​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា ជនជាប់ចោទ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​«​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​បទ​ប្រមាថ​«​តាម​មាត្រា​៤៩៥ និង​មាត្រា​៥០២​នៃ​ក្រមព្រហ្មទណ្ឌ ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩ កន្លង​ទៅ​លោក កែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​បុគ្គល​គង់ ម៉ាស់ បង្ហាញខ្លួន​នៅ​នាយកដ្ឋាន​សន្ដិសុខ​ផ្ទៃក្នុង នៃ​ក្រសួងមហាផ្ទៃ​ឲ្យ​បាន​មុន ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ដើម្បី​សាកសួរ​លើ​បណ្ដឹង​ព្រហ្មទណ្ឌ​ពី​បទ ធ្វើ​សកម្មភាព​ប្រមាថ​ប្រមុខ​រាជរដ្ឋាភិបាល និង​ញុះញង់​ដោយ​ប្រើ​ខ្សែអាត់​វី​ដេ​អូ​ផ្សព្វផ្សាយ នា​ពេល​កន្លង​មក​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​ក្នុង​គោលបំណង​ឲ្យ​សាធារណជន និង​ប្រជាពលរដ្ឋ​ទូទៅ​មានការ​ស្អប់ខ្ពើម​បង្ក​ជា​ភាព​ចលាចល​អសន្ដិសុខ​ក្នុង​ប្រទេស ចំពោះ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ សម្ដេច​តេ​ជោ ហ៊ុន សែន ៕

កែសម្រួលដោយ