ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮថា ពេល​មនុស្ស​ខឹង​ខាំ​រហែកស្បែក អាច​មាន​​គ្រោះ​ថ្នាក់​ជាង​សត្វ​ទៅទៀត គួរ​ប្រយ័ត្ន!!!

5 ឆ្នាំ មុន

មនុស្ស​ខាំ​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ឬ​អាច​មាន​គ្រោះថ្នាក់​ខ្លាំង​ជាង​សត្វ​ទៅ​ទៀត ដោយសារ​តែ​ប្រភេទ​នៃ​បាក់តេរី និង​វីរុស​ដែល​មាននៅ​ក្នុង​មាត់​របស់​មនុស្ស ។ ប្រសិនបើ​អ្នក​ត្រូវ​បាន​ខាំ​ដោយ​មនុស្ស​ណា​ម្នាក់​ហើយ​មាន​ដាច់​រហែក​ស្បែក សូម​អនុវត្ត​ដូច​ខាងក្រោម​នេះ​៖ ១-បញ្ឈប់​ការ​ហូរ​ឈាម​ដោយ​សង្កត់​ជាមួយនឹង​ក្រណាត់​ស្ងួត ហើយ​ស្អាត ។…

មនុស្ស​ខាំ​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ឬ​អាច​មាន​គ្រោះថ្នាក់​ខ្លាំង​ជាង​សត្វ​ទៅ​ទៀត ដោយសារ​តែ​ប្រភេទ​នៃ​បាក់តេរី និង​វីរុស​ដែល​មាននៅ​ក្នុង​មាត់​របស់​មនុស្ស ។ ប្រសិនបើ​អ្នក​ត្រូវ​បាន​ខាំ​ដោយ​មនុស្ស​ណា​ម្នាក់​ហើយ​មាន​ដាច់​រហែក​ស្បែក សូម​អនុវត្ត​ដូច​ខាងក្រោម​នេះ​៖

១-បញ្ឈប់​ការ​ហូរ​ឈាម​ដោយ​សង្កត់​ជាមួយនឹង​ក្រណាត់​ស្ងួត ហើយ​ស្អាត ។

២-លាងមុខ​របួស​ឲ្យ​បាន​ម៉ត់ចត់​ជាមួយ​សាប៊ូ និង​ទឹក ។

៣-លាប​ក្រែ​ម​ដែល​មាន​ថ្នាំ​ផ្សះ​ដើម្បី​បង្ការ​ការ​ឆ្លង​រោគ ។

៤-រុំ​ដោយ​បង់​រុំ​ស្អាត គ្រប​កន្លែង​ដែល​រង​ផល​ប៉ះពាល់​ជាមួយនឹង​ការ​បង់​រុំ ។

៥-ចូរ​ស្វែងរក​ការ​ព្យាបាល​បន្ទាន់ ។

ប្រសិនបើ​អ្នក​មិន​បាន​ចាក់​ថ្នាំ​បង្ការ​ជំងឺ​តេ​តា​ណុ​ស​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​មុន​ទេ​នោះ គ្រូពេទ្យ​អាច​នឹង​ណែនាំ​ឲ្យ​ចាក់​រំឭក​ថ្នាំ​បង្កា​ជំងឺ​តេ​តា​ណុ​ស​។ ក្នុង​ករណី​នេះ​អ្នក​គួរតែ​មានការ​ចាក់​រំឭក​ថ្នាំ​បង្កា​ក្នុង​រយៈ​ពេល​​៤៨​ម៉ោង​បន្ទាប់​ពីរ​ងរ​បួស (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ