ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ខុស​គ្នា​រវាង​ផ្តាសាយ និង​គ្រុន​ផ្តាសាយ

5 ឆ្នាំ មុន

ជំងឺ​គ្រុនផ្តាសាយ និង​ជំងឺ​ផ្តាសាយ​ទូទៅ គឺជា​ជំងឺ​ផ្លូវដង្ហើម​ទាំង​ពីរ ប៉ុន្តែ​វា​បណ្តាល​មក​ពី​វីរុស ផ្សេង​ៗ ។ ដោយសារ​ជំងឺ​ទាំង​ពីរ​នេះ​មាន​រោគ​សញ្ញា​ស្រ​ដៀង​គ្នា នេះ​វា​អាច​ពិបាក​ក្នុង​ការ​ប្រាប់​ពី​ភាព​ខុស​គ្នា​រវាង​ពួក​វា ដោយ​ផ្អែក​លើ​រោគ​សញ្ញា​តែឯង ។…

ជំងឺ​គ្រុនផ្តាសាយ និង​ជំងឺ​ផ្តាសាយ​ទូទៅ គឺជា​ជំងឺ​ផ្លូវដង្ហើម​ទាំង​ពីរ ប៉ុន្តែ​វា​បណ្តាល​មក​ពី​វីរុស ផ្សេង​ៗ ។ ដោយសារ​ជំងឺ​ទាំង​ពីរ​នេះ​មាន​រោគ​សញ្ញា​ស្រ​ដៀង​គ្នា នេះ​វា​អាច​ពិបាក​ក្នុង​ការ​ប្រាប់​ពី​ភាព​ខុស​គ្នា​រវាង​ពួក​វា ដោយ​ផ្អែក​លើ​រោគ​សញ្ញា​តែឯង ។

ជា​ទូទៅ​ជំងឺ​គ្រុនផ្តាសាយ គឺ​អាក្រក់​ជាង​ជំងឺ​ផ្តាសាយ​ធម្មតា ហើយ​រោគ​សញ្ញា​ជា​ទូទៅ​ខ្លាំង​និង​ធ្ងន់ ។ ជា​ទូទៅ​ជំងឺ​ផ្តាសាយ ជា​ជំងឺ​គ្រុនផ្តាសាយ​។ អ្នក​ដែល​មាន​ជំងឺ​ផ្តាសាយ​ហាក់ដូចជា​មានការ​ហៀរ​សំបោរ ឬ​តឹង​ច្រមុះ ។ ជំងឺ​ផ្តាសាយ​ជា​ទូទៅ​មិន​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់​ដូច​ជា​ជំងឺ​រលាក​សួត ការ​បង្ក​រោគ​ដោយ​បាក់តេរី ឬ​ការ​សម្រាក​នៅ​មន្ទីរពេទ្យ​ទេ ។ ជំងឺ​គ្រុនផ្តាសាយ អាច​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ណាស់ ។

អ្នក​អាច​ប្រាប់​ភាព​ខុស​គ្នា​រវាង​ផ្តាសាយ និង​ជំងឺ​គ្រុនផ្តាសាយ​បាន​យ៉ាងដូចម្តេច ?

ដោយសារ​ផ្តាសាយ និង​ជំងឺ​គ្រុនផ្តាសាយ​មាន​រោគ​សញ្ញា​ច្រើន វា​អាច​ពិបាក (​ឬ​មិន​អាច​ធ្វើ​ទៅ​បាន​) ដើម្បី​ប្រាប់​ពី​ភាព​ខុស​គ្នា​រវាង​ពួក​វា​ដោយ​ផ្អែក​លើ​រោគ​សញ្ញា​តែឯង ។ ការ​ធ្វើតេស្ត​ពិសេស​ដែល​ជា​ធម្មតា​ត្រូវធ្វើ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូង​នៃ​ជំងឺ​អាច​ប្រាប់​ថា​តើ​មនុស្ស​ម្នាក់​មាន​ជំងឺ​គ្រុនផ្តាសាយ​ដែរ ឬទេ ។

សូម​ណែនាំ​អ្នក​នូវ​ពួក​ថ្នាំ​ដ៏​ល្អ​បំផុត ដើម្បី​ជួយ​ទប់ស្កាត់ និង​ព្យាបាល​ជំងឺ​ទាំង​ពីរ​នេះ នោះ​គឺ Rhinex​។
Rhinex ជា​ប្រភេទ​ថ្នាំ​បំបាត់​អាការ​ផ្តាសាយ និង​គ្រុនក្តៅ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ព្រមទាំង​មិន​ធ្វើ​ឲ្យ​ងងុយគេង​ទៀត​ផង ។ Rhinix មាន​លក់​តាម​បណ្តា​ឱសថស្ថាន​ស្របច្បាប់​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ