ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​6​យ៉ាង​អាច​កែប្រែ​ភាព​ភ័យ​ខ្លាច​ទៅ​ជា​​ភាព​ជោគជ័យ

5 ឆ្នាំ មុន

មនុស្ស​គ្រប់​រូប​តែងតែ​មានបទពិសោធន៍​នូវ​ភាព​ភ័យ​ខ្លាច ហើយ​ក៏​បានដឹង​ពី​ផល​ប៉ះពាល់​នៃ​ភាព​ភ័យ​ខ្លាច​ចំពោះ​ខ្លួនឯង​ដែរ ។ ភាព​ភ័យ​ខ្លាច​អាច​រារាំង​ការ​ចាប់​យកក្តី​សុបិន​របស់​យើង មិន​ថា​ក្តី​សុបិន​នោះ​គឺជា​ការ​ចាប់ផ្តើម​អាជីវកម្ម ឬ​ការ​ចាប់ផ្តើម​ទំនាក់ទំនង​អ្វីមួយ​នោះ​ទេ វា​ធ្វើ​ឲ្យ​យើង​ជាប់​គាំង ។ បើសិន​ភាព​ភ័យ​ខ្លាច​ធ្វើ​ឲ្យ​អ្នក​មិន​អាច​ក្លាយជា​មនុស្ស​ដែល​អ្នក​ចង់​ធ្វើ ឬអ្វី​ដែល​អ្នក​ចង់​សម្រេច​បាន…

មនុស្ស​គ្រប់​រូប​តែងតែ​មានបទពិសោធន៍​នូវ​ភាព​ភ័យ​ខ្លាច ហើយ​ក៏​បានដឹង​ពី​ផល​ប៉ះពាល់​នៃ​ភាព​ភ័យ​ខ្លាច​ចំពោះ​ខ្លួនឯង​ដែរ ។ ភាព​ភ័យ​ខ្លាច​អាច​រារាំង​ការ​ចាប់​យកក្តី​សុបិន​របស់​យើង មិន​ថា​ក្តី​សុបិន​នោះ​គឺជា​ការ​ចាប់ផ្តើម​អាជីវកម្ម ឬ​ការ​ចាប់ផ្តើម​ទំនាក់ទំនង​អ្វីមួយ​នោះ​ទេ វា​ធ្វើ​ឲ្យ​យើង​ជាប់​គាំង ។

បើសិន​ភាព​ភ័យ​ខ្លាច​ធ្វើ​ឲ្យ​អ្នក​មិន​អាច​ក្លាយជា​មនុស្ស​ដែល​អ្នក​ចង់​ធ្វើ ឬអ្វី​ដែល​អ្នក​ចង់​សម្រេច​បាន អ្នក​គួរតែ​ចាប់ផ្តើម​យល់​ពី​អ្វី​ដែល​ជា​ភាព​ភ័យ​ខ្លាច​ពិតប្រាកដ​របស់​អ្នក​សិន ។ ខាងក្រោម​នេះ ជា​គន្លឹះ​សាមញ្ញ​ទាំង​៦​យ៉ាង​ដែល​នាំ​ឲ្យ​អ្នក​ជម្នះ​ភាព​ភ័យ​ខ្លាច និង​គ្រប់គ្រង​ស្ថានភាព​បាន ៖

១-​អ្នក​មានការ​ប្រុង​ប្រយ័ត្ន​ពេក ៖ ការ​ភ័យ​ខ្លាច​មិនមែន​សុទ្ធតែ​អាក្រក់​ទាំង​អស់នោះ​ទេ ។ ជាក់ស្តែង វា​ជួយ​យើង​ឲ្យ​ចេញ​ឆ្ងាយ​ពី​ការ​ធ្វើ​រឿង​ជា​ច្រើន​ដែល​មិន​គួរ​ធ្វើ​និង​មាន​គ្រោះថ្នាក់ ។ ប៉ុន្តែ​ជា​ញឹកញាប់ ការ​ភ័យ​ខ្លាច​ដែល​នៅ​រាំងស្ទះ​រវាង​អ្នក និង​អ្វី​ដែល​អ្នក​ចង់បាន តែង​បង្កប់ខ្លួន​វា​ដូច​ជា ការ​ប្រុង​ប្រយ័ត្ន​ដ៏​សម​ហេតុផល​មួយ ។ ដើម្បី​យល់​ពី​ភាព​ខុស​គ្នា​នេះ ចូរ​សួរ​ខ្លួនឯង​ថា តើ​អ្វី​ដែល​នៅ​ពីក្រោយ​ការ​ភ័យ​ខ្លាច​របស់​អ្នក ។

ប្រសិនបើ​វា​ជា​អ្វីមួយ​ដែល​ផ្តល់​លទ្ធផល​តិចតួច តែ​មាន​ហានិភ័យ​ច្រើន វា​ទំនងជា​ត្រឹមត្រូវ​ក្នុង​ការ​ស្តាប់​តាម​ការ​ភ័យ​ខ្លាច​របស់​អ្នក ។ ប៉ុន្តែ ប្រសិនបើ​ភាព​ភ័យ​ខ្លាច​នេះ​ព្យាយាម​ទាញ​អ្នក​ចេញពី​អ្វី​ដែល​សំខាន់​សម្រាប់​អ្នក ជា​ពិសេស ប្រសិនបើ​វា​ជា​ការ​ផ្លាស់​ប្តូរ​យ៉ាង​សំខាន់​ក្នុង​ជីវិត​របស់​អ្នក វា​ជា​ពេលវេលា​ដែល​អ្នក​គួរតែ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ភ័យ​ខ្លាច​នេះ ។

២-​អ្នក​ព្យាយាម​យល់​ដឹង​ដោយ​ខ្លួនឯង​ច្រើន​ពេក ៖ ការ​ភ័យ​ខ្លាច​ជា​រឿយ​ៗ​លេចឡើង​នៅ​ពេល​ដែល​យើង​ចាប់ផ្តើម​កាន់តែ​យល់​ដឹង​អំពី​ជីវិត​រស់នៅ​របស់​យើង ។ ការ​ងើបឡើង​វិញ​ពី​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​កន្លង​មក ឬ​ជា​ឧបសគ្គ​នា​ពេល​បច្ចុប្បន្ន គឺជា​រង្វាន់​ក៏​អស្ចារ្យ​បំផុត​ដែល​អ្នក​អាច​ផ្តល់​ឱ្យ​ខ្លួនឯង ។ ប្រសិនបើ​អ្នក​កំពុង​គិត​ពី​អ្វីមួយ​ដែល​មាន​ភាព​ធ្ងន់ធ្ងរ​នៅ​ក្នុង​ជីវិត​របស់​អ្នក និង​អ្វី​គ្រប់យ៉ាង​គ្មាន​ភាព​រីក​ចម្រើន​នោះ បញ្ជាក់​ឲ្យ​ឃើញច្បាស់​ណាស់​ថា ភាព​ភ័យ​ខ្លាច​បាន​កំពុង​ចូល​ទៅ​គ្រប់គ្រង​លើ​រឿង​ទាំងនោះ​ហើយ ។

៣-​អ្នក​កំពុង​ព្យាយាម​អ្វី​ដែល​ថ្មី ៖ នៅ​ពេល​ដែល​យើង​ព្យាយាម​អ្វី​ដែល​ថ្មី​ស្ទើរតែ​គ្រប់ពេល​យើង​តែង​មាន​ភាព​មិន​ប្រាកដប្រជា និង​ភាព​មិន​សុខ​ស្រួល ។ វា​ជា​ការ​ពិត​ដែល​បង្ហាញ​ថា ការ​ភ័យ​ខ្លាច​បាន​ជំរុញ​ឱ្យ​យើង​ត្រឡប់​មក កន្លែង​សុវត្ថិភាព​វិញ ។ ប្រសិនបើ​លំនាំ​នេះ​មានការ​អភិវឌ្ឍ​យូរ​គួរសម នៅ​ទីបំផុត យើង​នឹង​មិន​ពិចារណា​លើ​ការ​ផ្លាស់​ប្តូរ​ទេ តែ​ឆ្ពោះទៅ​កាន់​មូលហេតុ​ដែល​ធ្វើ​ឲ្យ​វា​នឹង​មិន​ដំណើរការ​។ វា​ជា​ជម្រើស​របស់​អ្នក អ្នក​អាច​អនុញ្ញាត​ឱ្យ​ពិភពលោក​របស់​អ្នក​ធ្លាក់​ចុះ ដោយសារ​តែ​អ្នក​ត្រូវ​បាន​បន្លាច​ដោយ​ការ​ភ័យ​ខ្លាច និង​ភាព​អវិជ្ជមាន ឬ​គ្រាន់តែ​ប្តេជ្ញា​ចិត្ត​ទទួលយក​ជំហាន​បន្ទាប់ និង​រង់ចាំ​មើល​ពិភពលោក​ចាប់ផ្តើម​ការ​ផ្លាស់​ប្តូរ ។

៤-​អ្នក​កំពុង​ព្យាយាម​គេចវេះ​ពី​ការ​ពិត ៖ ការ​ភ័យ​ខ្លាច​នាំ​យើង​ឲ្យ​ចេញ​ឆ្ងាយ​ពី​អ្វី​ដែល​យើង​ដឹង ហើយ​វា​ព្យាយាម​ទាញ​យើង​ចូល​ទៅ​ក្នុង​ប្រភេទ​ការ​ពិត​ដែល​បាន​ក្លែងបន្លំ ដែល​ផ្តល់​រង្វាន់​ដល់​យើង​សម្រាប់​ភាព​ខ្មាស​អៀន ចំពោះ​ការ​ស្ងាត់ស្ងៀម និង​ការ​គេច​ចេញពី​ដំណោះស្រាយ ។ ជា​ការ​ពិត​ណាស់ យើង​ដឹង​ថា រឿង​ទាំងនោះ គឺ​មិន​ពិត​ទេ ។ រង្វាន់​តែង​ផ្តល់​ដល់​អ្នក​ដែល​ចាប់់​យក​ឱកាស ពេល​ខ្លះ​អ្នក​ត្រូវ​តែ​ដក​យក​ភាព​ភ័យ​ខ្លាច​ទុក​មួយ​ឡែក ដើម្បី​បាន​ចូល​ទៅ​ក្នុង​ពិភព​ពិត​វិញ ។

៥-​អ្នក​កំពុង​ចិញ្ចឹម​ក្តី​បារម្ភ ៖ គ្រោះថ្នាក់ គឺជា​ការ​ពិត ! ផ្ទុយ​ទៅ​វិញ ការ​ភ័យ​ខ្លាច គឺជា​លទ្ធផល​នៃ​ការ​គិត​របស់​យើង​។ យើង​បង្កើត​វា ហើយ​ទីបំផុត យើង​បាន​ផ្តល់ ឬ​បដិសេធ​អំណាច​របស់​វា ។ អ្នក​អាច​មាន​អារម្មណ៍​ថា ការ​ភ័យ​ខ្លាច​អាច​ដូច​ជា​ការ​ពិត​។ អ្នក​យកឈ្នះ​លើ​វា​បាន នៅ​ពេល​ដែល​អ្នក​ខ្លាំង ព្រោះ​អ្នកដឹង​ថា ភាព​ខ្សោយ​របស់​ខ្លួនឯង អ្នកមាន​អំណាច ដោយសារ​តែ​អ្នកដឹង​ពី​ចំណុច​អវិជ្ជមាន​របស់​អ្នក ហើយ​អ្នក​ត្រូវ​បាន​កំណត់ ដោយសារ​តែ​អ្នកដឹង​ការ​ពិត​ពី​ការ​កុហក​នៃ​ភាព​ភ័យ​ខ្លាច ។

៦-​អ្នក​រត់គេច​ងាយស្រួល​ពេក ៖ ពិតជា​ពិបាក​បដិសេធ​ណាស់ ពេល​ដែល​អ្នក​ជួប​រឿង​លំបាក វិធី​ងាយ​ស្រួល​បំផុត គឺ​ការ​រត់គេច​ពី​បញ្ហា ។ ប៉ុន្តែ​នោះ​មិនមែន​ជា​ផ្លូវ​ទៅ​កាន់ការ​សម្រេច​បាន​ជោគជ័យ​ឡើយ ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​អាច​រក​ឃើញ​ភាព​ក្លាហាន ដើម្បី​តតាំង​នឹង​បញ្ហា​ទាំងនោះ អំណាច​នឹង​ក្លាយជា​របស់​អ្នក ។

ជា​រួម ភាព​ភ័យ​ខ្លាច​បាន​បង្ហាញ​ឡើង​ក្នុង​ទម្រង់​ផ្សេង​ៗ​គ្នា ប៉ុន្តែ​វិធី​តែ​មួយ​គត់​ដើម្បី​យកឈ្នះ​វា​បាន គឺ​ត្រូវ​ប្រឈម​នឹង​បញ្ហា ហើយ​ប្តេជ្ញា​ចិត្ត​ទៅ​នឹង​អ្វី​ដែល​អ្នក​ចង់​ឲ្យ​វា​បាន​សម្រេច ។ វា​គឺជា​ជីវិត​របស់​អ្នក​ដែល​អ្នក​ត្រូវ​តែ​តតាំង ។ ចូរ​គិត​ថា វា​ជា​ការ​ផ្សងព្រេង​មួយ​យល់​ពី​ភាព​ភ័យ​ខ្លាច និង​ធ្វើ​វា​ឲ្យ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ