ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក់មី៖«សម្តែង​​ឱ្យ​បងប្អូន​ និង​ជា​មុខ​របរ​​​ស្រប​ច្បាប់ តើ​ពូជ​របស់​​ខ្ញុំ​​ខុស​អី?​»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ តារា​កំប្លែង​នាយពាក់​មី ត្រូវ​បាន​បុរស​ម្នាក់ធ្វើការ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ ​រហូត​ដៀល​ដល់​ពូជ ហៅ​​ជា​សត្វ​ក្រពើ​ភ្លេច​កំណើត​ដើម ។ តាមរយៈ​សារ​អេ​ឡិច​ត្រូ​និក​ ​​ត្រូវ​បាន​តារា​រូប​នេះ​ ធ្វើការ​លាត​ត្រដាង​ជា​សា​ធារ​ណៈ​…

រាជធានីភ្នំពេញ​ ៖ តារា​កំប្លែង​នាយពាក់​មី ត្រូវ​បាន​បុរស​ម្នាក់ធ្វើការ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ ​រហូត​ដៀល​ដល់​ពូជ ហៅ​​ជា​សត្វ​ក្រពើ​ភ្លេច​កំណើត​ដើម ។ តាមរយៈ​សារ​អេ​ឡិច​ត្រូ​និក​ ​​ត្រូវ​បាន​តារា​រូប​នេះ​ ធ្វើការ​លាត​ត្រដាង​ជា​សា​ធារ​ណៈ​ តាម​បណ្តាញ​សង្គម​ហ្វេ​ស​​ប៊ុ​ក ​នៅ​ថ្ងៃ​ទី​១ ​កុម្ភៈ ​នេះផងដែរ ​។

គេ​នៅ​មិន​ទាន់​ដឹង​​ថា បុរស​ដែល​បាន​​ជេរ​ប្រមាថ​​​មិនសំចៃ​មាត់​ មក​លើ​តារា​កំប្លែង​ខាងលើ​នេះ​ តើ​មាន​ទំនាក់​ទំនង​ឬ​គំនុំ​គុំ​គួ​ន​ច្រណែន​មក​លើរូប​​លោក​យ៉ាងណា​នោះទេ ។ ក្នុង​ពេល​ដែល​សម្តី​ឆ្លើយ​ឆ្លើយ ​ហាក់​ប្រើ​​ភាសា​យ៉ាង​អសុរោះ​ជាទី​បំផុត ​។ យ៉ាងណា​ក៏​ដោយ​ តារា​កំប្លែង​ប្រចាំ​ស្ថានីយទូរទស្សន៍​CTN រូប​នេះ​បាន​សម្តែង​ការ​ងឿងឆ្ងល់ ​ពី​ការ​តិះ​តៀល​បែប​នេះ និង​​បាន​ប្រកាស​រកមុខ​អ្នក​ណា​ ដែល​ស្គាល់​បុរស​ខាង​លើ​​នេះ​​​ដែរ​ ។

យោង​តាម​សារ​អេ​ឡិក​​ត្រូ​និ​ច​ដែល​បាន​ឆ្លើយឆ្លង​គ្នា​ រវាង​នាយពាក់ មី និង​បុរស​ខាងលើ​នោះ ដែល​ត្រូវ​បាន​បញ្ចេញ​ដោយ​តារា​កំប្លែង​រូប​នេះ​បញ្ជាក់​​ទៀត​ថា បុរស​ខាងលើ​នេះ ​បាន​ប្រើប្រាស់​ភាសា​ជេរ​ដៀល​​តារា​កំប្លែង​នាយ ពាក់មី ជា​ពូជ​ថោកទាប និង​សត្វ​ក្រពើ​ភ្លេច​កំណើត​ ។ ជាមួយ​ការ​ឆ្លើយ​តប ​ដោយ​លោក ពាក់​មីថា ហេតុ​អ្វី​ចោទ​លោក​ជា​សត្វ​ក្រពើ​នោះ បុរស​រូប​នោះ​ បាន​លើ​ហេតុផល​ជា​រួម​​មក​វិញ​ថា «តារា​កំប្លែង​រូប​នេះ​ បាន​ឆក់​យក​អាជីព​សិ​ល្បៈ​សម្តែង និង​ពិធីករស្ទើរតែ​ទាំងអស់ ក្នុង​នោះ​ក៏​មានកូន​ប្រុស-ស្រី​របស់​លោក​ ក៏​អាច​មាន​វត្តមាន​សម្តែង​ផង​ដែរ ​។

ជា​ការ​ឆ្លើយ​តប នាយពាក់​មីបាន​​បញ្ជាក់ទៀត​​ថា «សម្តែង​​ឱ្យ​បងប្អូន​​បាន​​ស្តាប់ទេ និង​ជា​មុខរបរ​​ស្រប​ច្បាប់ ទៀត តើ​ពូជ​របស់​​ខ្ញុំ​ខុស​អី?​»

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ​ កោះសន្តិភាព​មិន​អាច​សុំ​ការ​បកស្រាយ​ណាមួយ​ពី​តារា​កំប្លែង​នា​យ​ពាក់
មីបាន​ទេ ​គិត​ត្រឹម​ថ្ងៃ​ទី​០១ កុម្ភ ឆ្នាំ​២០១៩ នេះ ក្នុង​ពេល​ដែល​ការ​សាកសួរ ​តាម​សារ​អេ​ឡិច​ត្រូ​និក ​ក៏​មិន​មានការ​ឆ្លើយ​តប​​ពី​តារា​កំប្លែង​រូប​នេះ​ឡើយ​ ។

ព័ត៌​មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​បន្ត ។


អត្ថបទសរសេរ ដោយ