ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តឈ្នួល​ឈប់​ចាប់​ម៉ូយ​បើកទ្វារ​មិន​មើល​ក្រោយ​ប៉ះ​ចំ​បុរស​ម្នាក់​បាក់ដៃ​ម្ខាង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្តឈ្នួល​១​គ្រឿង​បាន​ឈប់​ចាប់​ម៉ូយ​នៅ​លើ​ដងផ្លូវ ហើយ​អ្នកបើកបរ​បើកទ្វារ​ចុះ​អត់​មើល​ក្រោយ ស្រប​ពេល​នោះ​មាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ទៅ​ដល់ បណ្ដាល​ឲ្យ​ប៉ះ​ដួល​ធ្វើ​ឲ្យ​រង​របួសធ្ងន់​បាក់ដៃ​ម្ខាង បន្ទាប់​មក​ត្រូវ​បាន​រថយន្ត​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ ។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​០១…

រាជធានី​ភ្នំពេញ ៖ រថយន្តឈ្នួល​១​គ្រឿង​បាន​ឈប់​ចាប់​ម៉ូយ​នៅ​លើ​ដងផ្លូវ ហើយ​អ្នកបើកបរ​បើកទ្វារ​ចុះ​អត់​មើល​ក្រោយ ស្រប​ពេល​នោះ​មាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ទៅ​ដល់ បណ្ដាល​ឲ្យ​ប៉ះ​ដួល​ធ្វើ​ឲ្យ​រង​របួសធ្ងន់​បាក់ដៃ​ម្ខាង បន្ទាប់​មក​ត្រូវ​បាន​រថយន្ត​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​ហាង​នំ​បុ័ង​ភ្នំពេញ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

យុវជន​រង​គ្រោះ​ឈ្មោះ ឃុ​ត សំ​នី​ន អាយុ​២២​ឆ្នាំ មុខរបរ​ចុងភៅ មាន​ទីលំនៅ​ភូមិ​ស្វាយ​អ​ន្ទ​រ ឃុំ​ព​ពឹ​ស ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង រង​របួស​បាក់ដៃ​ស្តាំ ។ ជន​រង​គ្រោះ​រូប​នេះ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ZOOMER -X ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1DG-9277 ។ ចំណែក​រថយន្ត​បង្ក​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ខៀវ ពាក់​ស្លាក​លេខ​កំពុងស្ពឺ 2A – 2795 ជា​រថយន្ត​ឈ្មួ​ល​បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់ ។

ចំណែក​អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​បង្ក​បាន​បើក​ទៅ​ឈប់​ចាប់​ម៉ូតូ​នៅ​មុខ​ហាង​លក់​នំ​បុ័ង​ភ្នំពេញ បន្ទាប់​មក​អ្នកបើកបរ​បាន​បើកទ្វារ​ចុះ ហើយ​មិន​បាន​មើល​ក្រោយ​នោះ​ទេ ។ ស្រប​ពេល​នោះ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បាន​ទៅ​ដល់​ល្មម ហើយ​បាន​វាស​គេច​មិន​ទាន់ ក៏​ប៉ះ​ដៃចង្កូត​បណ្ដាល​ឲ្យ​ដួល​រង​របួស​បាក់ដៃ​ម្ខាង​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​ក្រុម​សង្គ្រោះ​របស់​អង្គភាព​៧១១ បាន​ដឹក​យក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ។ បន្ទាប់​មក​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ធ្វើការ​វាស់វែង និង​នាំ​យក​រថយន្ត​បង្ក និង​ម៉ូតូ​រង​គ្រោះ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ