ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ខុន​ដូ​លំដាប់​ខ្ពស់​ក្នុង​ប្រទេស​ថៃ​នៅ​នឹង​ចែស តែ​វេទនា​ក្នុង​ការ​លក់​ចេញ

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ លោកស្រី Suohin Mechuchep ដែល​ជានា​យក​គ្រប់គ្រង​របស់ JLL Thailand បាន​និយាយ​ប្រាប់​ដល់​ភ្នាក់ងារ​សារ​ព័​ត៌​មាន Bangkok…

ប្រទេស​ថៃ ៖ លោកស្រី Suohin Mechuchep ដែល​ជានា​យក​គ្រប់គ្រង​របស់ JLL Thailand បាន​និយាយ​ប្រាប់​ដល់​ភ្នាក់ងារ​សារ​ព័​ត៌​មាន Bangkok Post កាលពី​ថ្ងៃ​ទី​២៨ ខែមករា​កន្លង​មក​ថា តម្លៃ​ខុន​ដូ​ថ្នាក់ខ្ពស់​ក្នុង​ប្រទេស​ថៃ​ដែល​នឹង​ត្រូវ​បាន​ដាក់​លក់​ក្នុងឆ្នាំនេះ​នឹង​មិន​មានការ​ផ្លាស់​ប្តូរ​ពី​ឆ្នាំ​២០១៨ ទេ ។

អ្នកស្រី​បាន​បន្ត​ថា វា​អាច​នឹង​ពិបាក​ក្នុង​ការ​ដាក់​លក់​គម្រោង​ខុន​ដូ​ថ្មី​ៗ​ក្នុង​តម្លៃ​ខ្ពស់​ជាង​ឆ្នាំ​មុន ។ អ្នកស្រី​បាន​បន្ថែម​ថា ការ​ទិញ​ទុក​បាន​ធ្លាក់​ចុះ​កាលពី​ឆ្នាំ​មុន ខណៈ​ដែល​ទីផ្សារ​លក់​បន្ត​មិនសូវ​សកម្ម​ឡើយ និង​មាន​ខុន​ដូ​ថ្នាក់ខ្ពស់​ជា​ច្រើន​ទៀត​ដែល​លក់​មិន​ទាន់​ចេញ ។

ប៉ុន្តែ​ទីផ្សារ​នេះ​មិន​មានមុខ​សញ្ញា​បង្ហាញ​ថា តម្លៃ​អាច​នឹង​ធ្លាក់​ចុះ​លឿន​ទេ​ព្រោះ​ក្រុមហ៊ុន​អចលនទ្រព្យ​ភាគច្រើន​ជា​ក្រុមហ៊ុន​ដែល​មាន​លំនឹង​ភាព​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ភាគច្រើន​មិន​មានការ​លក់​បញ្ចុះតម្លៃ​ទេ​បើ​ទោះជា​ចង់​លក់​ខុន​ដូ​ដែល​មាន​លើ​ទីផ្សារ​ពិតមែន​ក្តី ។ យ៉ាងណា​ក្តី ពួក​គេ​អាច​នឹង​មានការ​លក់​បញ្ចុះតម្លៃ​ខុន​ដូ​ដែល​ពិបាក​នឹង​លក់​ចេញ​ដូច​ជា​ខុន​ដូ​ដែល​មិន​អាច​មើលឃើញ​ទេសភាព​ល្អជា​ដើម ។

អ្នកស្រី Suphin បាន​បន្ត​ទៀត​ថា «​ទីផ្សារ​ខុន​ដូ​ថ្នាក់ទាប​ដែល​កំពុង​ជួប​ប្រទះ​បញ្ហា​ផ្គត់ផ្គង់​លើសលប់​កំពុង​តែ​ជួប​កត្តា​អវិជ្ជមាន​ដទៃ​ទៀត​ដូច​ជា​កំណើន​អត្រា​ការ​ប្រាក់ និង​វិធានការ​កាត់​បន្ថយ​ការ​ផ្តល់​កម្ចី​ជាដើម​» ។

ខុន​ដូ​ដែល​មាន​តម្លៃ​រវាង​ពី​៣៨០០​ដុល្លារ​ទៅ ៤៨០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការេ​អាច​នឹង​ទទួល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ពី​វិធានកា​រដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​កម្ចី ។

យោង​ទៅ​តាម​ក្រុមហ៊ុន​ផ្តល់​សេវា​ប្រឹក្សា​យោបល់​ផ្នែក​អចលនទ្រព្យ JLL បាន​ឲ្យ​ដឹង​ថា នៅ​ចុងឆ្នាំ ២០១៨​នេះ ទីក្រុង​បាងកក​មាន​ខុន​ដូ​ដែល​សម្រេចការ​សាងសង់​ប្រា​ឲ​មា​ណ ៥៧៩,០០០ យូ​នី​ត ដែល​ក្នុង​នោះ​មាន ៨២% ជា​ខុន​ដូ​ដែល​មាន​តម្លៃ​ក្រោម​៣១៨០​ដុល្លារ​ក្នុង​មួយ​មែ​ត្រ​ការេ ។ ក្នុង​រយៈពេល​១០​ឆ្នាំ​មកនេះ តម្លៃ​ខុន​ដូ​ជា​មធ្យ​ន​ក្នុង​ទីក្រុង​បាងកក​បាន​កើនឡើង​ច្រើន​ជាង ៤០%​ទៅ​ទៀត ប៉ុន្តែ​ល្បឿន​នៃ​កំណើន​នេះ​មាន​ធ្លាក់​ចុះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ