ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​ហុងកុង​គ្រវីក្បាល​ដូច​គោ​ស្រាំងទិច​ពី​អចលនទ្រព្យ​ជប៉ុន

5 ឆ្នាំ មុន

យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន South China Morning Post ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ២៧ ខែមករា ឆ្នាំ​២០១៩ កន្លង​មក​បាន​ឲ្យ​ដឹង​ថា…

យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន South China Morning Post ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ២៧ ខែមករា ឆ្នាំ​២០១៩ កន្លង​មក​បាន​ឲ្យ​ដឹង​ថា ការ​រឹត​បន្តឹង​ក្នុង​វិស័យ​ផ្តល់​សេវា​ចែក​រំលែក​​កន្លែង​ស្នាក់​នៅ​បាន​ប៉ះពាល់​ដល់​ការ​លក់​ផ្ទះ​ក្នុង​ប្រទេស​ជប៉ុន ។

លោក Michael Cheung ដែល​ជា​អ្នកគ្រប់គ្រង​សាខា​មួយ​ប្រចាំ Trusty Japan Realty បាន​និយាយ​ថា «​ឥលូវ​ពួក​យើង​ប្រាប់​ដល់​អតិថិជន​មិន​ឲ្យ​គិតគូ​ពី​ការ​ទិញ​ផ្ទះ​ដើម្បី​ផ្តល់​សេវា​ចែក​រំលែក​កន្លែង​ស្នាក់​នៅ​ក្នុង​ប្រទេស​ជប៉ុន ។ ការ​ជួល​រយៈពេល​យូរ​ជា​ជម្រើស​ល្អ​ជាងគេ​វិញ​» ។

ច្បាប់​ថ្មី​បាន​បង្ខំ​ឲ្យ​កម្មវិធី​ចែករំលែក​កន្លែង​ស្នាក់​នៅ​ប្រចាំ​ប្រទេស Airbnb ឲ្យ​លុប​ការ​លក់​រាប់​ពាន់​ក្នុង​ប្រទេស ។ ច្បាប់​ថ្មី​នេះ​មាន​គោលដៅ​គ្រប់គ្រង និង​រក្សា​គុណភាព​សេវាកម្ម​ផ្តល់​កន្លែង​ស្នាក់​នៅ​ព្រោះតែ​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ទៅ​កាន់​ប្រទេស​ជប៉ុន​កើនឡើង​ពី ១៩% មក​ស្មើ ២៨.៧​លាន​នាក់​កាលពី​ឆ្នាំ ២០១៧ ។

អ្នក​ដែល​ផ្តល់​សេវាកម្ម​ចែករំលែក​កន្លែង​ស្នាក់​នៅ​ត្រូវ​ទទួល​បានការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ក្នុង​តំបន់ ហើយ​ពួក​គេ​អាច​ចែករំលែក​កន្លែង​ស្នាក់​នៅ​របស់​ពួក​គេ​បាន​តែ​១៨០​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ ពួក​គេ​ជួបនឹង​ឧបសគ្គ​ដទៃ​ទៀត​ដូច​ជា​ផ្ទះ​នៅ Kyoto អាច​ផ្តល់​សេវាកម្ម​នេះ​ក្នុង​កំឡុង​តែ​ពាក់កណ្តាល​ខែមករា​ដល់​ពាក់​កណ្តាលខែ​មិ​នា​ប៉ុណ្ណោះ ។

យោង​ទៅ​តាម​ភ្នាក់ងារ​វិស័យ​ទេសចរណ៍​ជប៉ុន​បាន​ឲ្យ​ដឹង​ថា កន្លង​មកនេះ​មាន​អ្នក​ដាក់​ពាក្យសុំ​ការ​អនុញ្ញាត​ផ្តល់​សេវាកម្ម​ចែករំលែក​ន្លែ​ង​ស្នាក់​នៅ​ប្រមាណ ២,៧០៧ ក្រោម​ច្បាប់​ថ្មី និង​ក្នុង​នោះ​មាន ១,១៣៤ ដែល​ទទួល​បានការ​អនុញ្ញាត ។

គួរ​បញ្ជាក់​ដែរ​ថា ការ​ទិញ​ផ្ទះ និង​ជួល​ចេញ​ជា​ការ​ចែករំលែក​កន្លែង​ស្នាក់​នៅ​រយៈពេល​ខ្លី​ក្នុង​ប្រទេស​ជប៉ុន​អាច​រក​ប្រាក់​ចំណេញ​ប្រមាណ​ដល់​ទៅ ១០%​ឯណោះ ដែល​ធ្វើ​ឲ្យ​ទាក់ទាញ​វិនិយោគិន​ហុងកុង​ជា​ច្រើន ។

ប៉ុន្តែ​ភ្នាក់ងារ TY-Property របស់​ហុងកុង​បាន​និយាយ​ថា ចំណាប់អារម្មណ៍​រយៈពេល​វែង​របស់​វិនិយោគិន​ហុងកុង​លើ​អចលនទ្រព្យ​ជប៉ុន​មិន​ទទួល​រង​ការ​ប៉ះពាល់​ទេ ព្រោះ​ពួក​គេ​នៅ​តែ​អាច​រក​ប្រាក់​ចំណេញ​បាន​ខ្ពស់​ជាង​ក្នុង​ទីក្រុង​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ