ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វិល​ត្រឡប់​របស់​សម រ​ង្ស៊ី​ និង​ផល​ប៉ះ​ពាល់​នយោបាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

ដោយ ប្រេ វី​ន ដំណើរ​វិល​ត្រឡប់​មក​វិញ​របស់​លោក​សម រ​ង្ស៊ី​ បាន​ក្លាយជា​ប្រធានបទ​នយោបាយ​ដ៏​ក្តៅ​មួយ​​នៅ​ប្រទេស​កម្ពុជា​ ។ វា​មាន​ហេតុផល​គ្រប់គ្រាន់​ សម្រាប់​មនុស្ស​ទាំងអស់​គ្នា​នៅ​ក្នុង​ការ​តាម​ដាន​ទៅ​លើ​គម្រោង​ផែន ការ​​មួយ​នេះ​របស់​អ្នកនយោបាយ​ប្រឆាំង​ដោយ​ពិចារណា​ទៅ​លើ​ផល​ប៉ះពាល់​របស់​វា​មក​លើ​នយោបាយ​កម្ពុជា​និង​ស្ថិរភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​។…

ដោយ ប្រេ វី​ន

ដំណើរ​វិល​ត្រឡប់​មក​វិញ​របស់​លោក​សម រ​ង្ស៊ី​ បាន​ក្លាយជា​ប្រធានបទ​នយោបាយ​ដ៏​ក្តៅ​មួយ​​នៅ​ប្រទេស​កម្ពុជា​ ។ វា​មាន​ហេតុផល​គ្រប់គ្រាន់​ សម្រាប់​មនុស្ស​ទាំងអស់​គ្នា​នៅ​ក្នុង​ការ​តាម​ដាន​ទៅ​លើ​គម្រោង​ផែន ការ​​មួយ​នេះ​របស់​អ្នកនយោបាយ​ប្រឆាំង​ដោយ​ពិចារណា​ទៅ​លើ​ផល​ប៉ះពាល់​របស់​វា​មក​លើ​នយោបាយ​កម្ពុជា​និង​ស្ថិរភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

សំណួរ​ដំបូង​ដែល​គេ​នឹង​ចោទសួរ​នោះ​ ​តើ​លោក​សម រ​ង្ស៊ី​នឹង​ពិតជា​វិល​ត្រឡប់​មក​វិញ​ ដោយ​គ្មាន​ដំណោះស្រាយ​នយោបាយ​ដែរ​ឬទេ? ពីព្រោះ​លោក​បាន​ធ្លាប់​មាន​ប្រវត្តិ​ច្រើន​ដង​ដែលនិយាយ​អំពី​ការ​
វិល​ត្រឡប់មក​វិញ ​ដើម្បី​ប្រឈម​មុខ​នឹង​ទោសទណ្ឌ ប៉ុន្តែ​ក្រោយមក ​លោក​មិន​បាន​វិល​ត្រឡប់​ឡើយ​ដោយ​រង់ចាំ​រហូតដល់​ពេលដែល​មានការ​លើកលែងទោស​ពី​ព្រះ​មហា​​ក្សត្រ ​។ ប្រឈម​នឹង​ការ​បាត់បង់​ជំនឿ​បែប​នេះ លោក​សម រ​ង្ស៊ី​ តាម​រយ​:​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ បាន​ព្យាយាម​ពន្យល់​ពី​ហេតុផល​កន្លង​មក​ដែល​លោកមិន​បាន​វិល​ត្រឡប់​ចូល​ស្រុក ​តាម​ការ​សន្យា​ដើម្បី​អោយ​មានការ​ជឿជាក់​ថា ​លើក​នេះ​លោក​នឹង​វិល​ត្រឡប់​មក​វិញ បើ​ទោះបីជា​មិន​មាន​ដំណោះស្រាយ​នយោបាយ​ក្តី​ ។

ប៉ុន្តែ ដោយ​ពិចារណា​ទៅ​​លើ​បទ​ពិសោធន៍​កាលពី​អតីតកាល មនុស្ស​ជា​ច្រើន​នៅ​តែ​គិត​ថា​ លោក​សម រ​ង្ស៊ី ប្រហែលជា​មិនហ៊ាន​វិល​ចូល​ប្រទេស​វិញ​ឡើយ ដរាបណា​មិន​មាន​ដំណោះស្រាយ​នយោបាយ ដែល​ធានា​ដល់សុវត្ថិភាព​របស់​លោក​។

ឥឡូវ​ឈាន​ចូល​ដល់​សំណួរ​​ទី​ពីរ​ថា​ តើ​នឹង​មាន​អ្វី​កើតឡើង បើសិនជា​លោក​សម រ​ង្ស៊ី ​ប្រាកដជាស​ម្រេច ចិត្ត​ម៉ឺងម៉ាត់​នឹង​វិល​ត្រឡប់​មក ​ដោយ​មិន​ខ្លាច​នឹង​ការ​ចាប់​ដាក់​ពន្ធ​​នាគារ​តាម​ដីកា​តុលាការ?

នៅ​ក្នុង​ស្ថានភាព​បែប​នេះ គេ​ត្រូវ​ពិចារណា​ដំបូង​ទៅ​លើ​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ ។ កន្លង​មក រដ្ឋាភិបាល​កម្ពុជា​ ធ្លាប់​ហាមឃាត់​ដល់​យន្តហោះ​មិន​អោយ​ដឹកនាំ​លោក​សមរ​ង្ស៊ី​ ចូល​ក្នុង​ប្រទេស​វិញ​ឡើយ ​។ ការ​សម្រេចចិត្ត​មួយ​នេះ​ អាច​ន​នឹង​កើត​មាន​ដែរ​នៅ​ក្នុង​ពេល​នេះ​ ។

ការ​សម្រេចចិត្ត​មួយទៀត ​គឺ​រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​ហាមឃាត់​ដល់​ក្រុមហ៊ុន​យន្តហោះ​បរទេស​ ដើម្បី​ដឹក​លោក​សម រ​ង្ស៊ី​ចូល​ប្រទេស​ឡើយ​។ ប៉ុន្តែ​រដ្ឋាភិបាល​នឹង​អនុវត្ត​ទៅ​តាម​ច្បាប់​ គឺការ​ចាប់​លោក​សមរ​ង្ស៊ី​ដាក់ ព​ន្ធានា​គារ​តាម​ដីកា​​តុលាការ​ ។ នេះ​គឺជា​វិធានការ​ដែល​នឹង​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​នយោបាយ​កម្ពុជា​ ។

ក្រុម​ប​ស្ចឹ​ម​ប្រទេស​ខ្លះ ​ដែល​គាំទ្រ​លោក សម រ​ង្ស៊ី ពិសេស​អាម​រិ​ក​នឹង​បន្ត​ស្រែក​អំពីដំណើរ​ថយក្រោយ នៃ​ល​ទ្ធិ​ប្រជា​ធិ​ប​តេ​យ្យ​នៅ​ប្រទេស​កម្ពុជា ​ហើយ​ប្រទេស​កម្ពុជា​នឹង​កាន់តែ​ខូច​ឈ្មោះ​ នៅ​ក្នុង​នាមជា​ប្រទេស​ប្រជាធិបតេយ្យ​ ។ វា​ក៏​នឹង​ផ្តល់​ហេតុផល​កាន់តែ​ច្រើន​ដល់​ប្រទេស​ទាំងនោះ​ ដើម្បី​ធ្វើការ​ដាក់ ទណ្ឌកម្ម
សេ​ដ្ឋ​​កិច្ច​មក​លើ​ប្រទេស​ម្ពុ​ជា ​។ ទាំងនេះ ​គឺជា​ផល​ប៉ះពាល់​ចេញពី​ខាងក្រៅ​។ ចំណែកផល​ប៉ះពាល់​ចេញពី ខាងក្នុង​នោះ​ គឺ​កម្ពុជា​នឹង​កាន់តែ​មានការ​បែកបាក់​រវាង​ក្រុមអ្នកគាំទ្រគណបក្ស កាន់​អំណាច​ និង​ក្រុមគាំទ្រ​ខាង​ប្រឆាំង​ ។ ក្រុមគាំទ្រ​ខាង​ប្រឆាំង​នឹង​អាច​ធ្វើការ​តវ៉ា ខណៈ​​ដែលរដ្ឋាភិបាល​នឹង​អាច​ធ្វើការ​បង្ក្រាប​ដើម្បី​ការពារ​សន្តិភាព ​និង​សន្តិសុខ​ជាតិ​។

នៅ​ក្នុង​ដំណើរ​ផ្លូវ​នយោបាយ​បែប​នេះ ការ​ប៉ះទង្គិច​គ្នា​និង​អំពើ​ហិង្សា​អាច​នឹង​កើត​មាន​ ។ ចំណែក​ផល ប៉ះ​ពាល់​របស់​វា​មក​លើ​នយោបាយ​ និង​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ​មាន​ទំហំ​ធ្ងន់ធ្ងរ​ឬ​ស្រាល វា​នឹង​អាស្រ័យ​ទៅ លើ​​ទំហំ​នៃ​ការ​តវ៉ា​និង​អំពើ​ហិង្សា​ព្រមទាំង​ប្រតិកម្ម​ពី​សហគមន៍​អន្តរជាតិ​។

ដោយ​វិភាគ​ទៅ​លើ​ផល​ប៉ះពាល់​នៃ​ការ​វិល​ត្រឡប់​របស់​លោក​សមរ​ង្ស៊ី​ ដោយ​គ្មាន​ដំណោះស្រាយ​នយោ​បាយ គ្មាន​ភាគី​ណាមួយ​ បាន​ចំណេញ​ពី​ការ​វិល​ត្រឡប់​ដែល​គ្មាន​សុវត្ថិភាព​នោះ​ឡើយ​។ លោក សម រ​ង្ស៊ី​នឹង​ត្រូវ​ជាប់​ព​ន្ធ​​នាគារ រដ្ឋាភិបាល​កម្ពុជា​នឹង​ត្រូវ​បរទេស​ធ្វើការ​រិះគន់​ និង​អាច​ឈាន​ដល់ការ​ដាក់​ទណ្ឌ​កម្មសេដ្ឋកិច្ច ស្ថិរភាព​នយោបាយ​កម្ពុជា ​នឹ​ិ​ង​ប៉ះពាល់​ដោយ​ធ្វើឱ្យ​​ប៉ះពាល់ វិនិយោគិន បរទេស ​នៅ​ប្រទេស​ក​ម្ពុជា​ ។ ធ្ងន់ធ្ងរ​ជាង​នេះ ឈាម​របស់​ប្រជាពលរដ្ឋ​ខ្មែរ អាច​នឹង​ហូរ​ដោយ​សារ​តែ​ការ​ប៉ះទង្គិច
គ្នា ​និង​ហិង្សា​ដែល​អាច​កើត​មាន​ ។

ដោយ​​ពិចារណា​ទៅ​លើ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​ការ​វិល​ត្រឡប់​មក​វិញ​​របស់​លោក​សម រ​ង្ស៊ី ​នោះ គេ​ត្រូវ​ទប់ សភាព​ការ​មិន​អោយ​ទំ​ជោរ​​ដល់​ដំណាក់កាល​ដូ​ខាងលើ​។ ការ​វិល​ត្រឡប់​របស់​សម រ​ង្ស៊ី ​ត្រូវ​តែកើត​មាន​តែ​នៅ​ពេល​ណា​ដែល​មាន​ដំណោះស្រាយ​ដ៏​ជាក់លាក់​មូ​យ​ដែល​បញ្ចៀស​រាល់​ការ​ប្រឈម​មុខ​ដាក់​គ្នា​។

មាន​ន័យ​ថា ​ទាំង​រដ្ឋាភិបាល​និង​ក្រុមប្រឆាំង​ ត្រូវ​តាំងចិត្ត​ធ្វើការ​ចរចា​ ដើម្បី​រក​ដំណោះស្រាយ​កណ្តាល​មួយ​ដែល​ចំណេញ​ទាំងអស់​គ្នា​ ។ ដំណោះស្រាយ​នោះ ​ត្រូវ​ផ្អែក​ទៅ​លើ​គោលដៅ​ដើម្បី​សន្តិភាព ប្រជាធិបតេយ្យ និង​ផលប្រយោជន៍​ប្រជាជន​ជា​ធំ ​។ ដើម្បី​សម្រេច​គោលដៅ​បែប​នេះ វា​ទាមទារ​អោយ​ភាគី​ទាំង ពីរ​ធ្វើការ សម្របសម្រួល​មួយ ដោយហេតុ​ថា​នៅ​ក្នុង​ការ​ចរចា​គឺ​វា​នឹង​មិន អាច​ជោគជ័យ​ឡើយ​កាល បើ​ភាគី​ម្ខាង​ៗ មិន​ធ្វើ​សម្បទាន​ខ្លះ ​អំពី​គោល​ជំហរ​របស់​ខ្លួន​។

ផ្អែក​ទៅ​លើ​ប្រ​វិ​ត្តិ​សាស្ត្រ​ដែល​កម្ពុជា ​ធ្លាប់​ឆ្លងកាត់​វិបត្តិ​នយោបាយ​និង​ការ​ចរចា​ទម្លាយ​ភាព​ទាល់ច្រក​កន្លង​​មក​នោះ ដំណោះស្រាយ​នយោបាយ​នឹង​អាច​កើត​មាន​តាម​រយ​:​ការ​ចរចា នៅ​ពេល​អ្នកនយោបាយ​ធ្វើ ការ​ចរចា ​ដោយ​សម្លឹង​គោលដៅ​រួម​ គឺ​សន្តិភាព ប្រជាធិបតេយ្យ និងផលប្រយោជន៍​ប្រជាជន​ជា​ធំ ​។ ការ​សម្រេចចិត្ត​ណាមួយ​របស់​មេដឹកនាំ​នយោបាយ ​ត្រូវផ្អែក​លើ​គោលដៅ​នេះ ដើម្បី​ធានា​ថា​កម្ពុជា នឹង​មិន​ដើរ​ខុសផ្លូវ​ឡើ​យ​ ។

ស្ថានភាព​កម្ពុជា​បច្ចុប្បន្ន ​តម្រូវ​អោយ​មេដឹកនាំ​នយោបាយ​ធ្វើការ​សម្រេចចិត្ត​យ៉ាង​ប្រយ័ត្ន​ប្រ​យែង​​បំផុត​ដើម្បី​ចៀសវាង​ការ​ថ្លោះធ្លោយ​ ដែល​នឹង​អោយ​ប៉ះពាល់​ដល់​អនាគត​ប្រទេស​ជាតិ​ និង​ប្រជាជន ​៕

អត្ថបទសរសេរ ដោយ