ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស៊ីក្អាកក្អាយសប្បាយសុខៗ…គ្រាន់​ទាស់​​​បន្តិច លើកកាំភ្លើងបា.ញ់ប៉ង​ផ្តាច់​ជីវិត​

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ករណី​ផ្ទុះអាវុធ​មួយយ៉ាង​ញាក់សាច់​​ក្នុង​​វង់​ផឹក​ស៊ីមួយ ​ដែល​ជន​ដៃដល់​ គឺ​ជា​មន្ត្រី​យោធាម្នាក់ ​​ដោយ​​​មាន​ចេតនា​​បាញ់​​សម្លាប់​​​ទៅ​លើ​មន្ត្រី​យោធា​ដូច​គ្នាម្នាក់​ ក្រោយ​កើត​មាន​​ទំនាស់ត្រឹម​​ពាក្យ​សម្តីគ្នាតិចតួច ។ ក្រោយបង្កហេតុ…

ខេត្តក្រចេះ​ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ករណី​ផ្ទុះអាវុធ​មួយយ៉ាង​ញាក់សាច់​​ក្នុង​​វង់​ផឹក​ស៊ីមួយ ​ដែល​ជន​ដៃដល់​ គឺ​ជា​មន្ត្រី​យោធាម្នាក់ ​​ដោយ​​​មាន​ចេតនា​​បាញ់​​សម្លាប់​​​ទៅ​លើ​មន្ត្រី​យោធា​ដូច​គ្នាម្នាក់​ ក្រោយ​កើត​មាន​​ទំនាស់ត្រឹម​​ពាក្យ​សម្តីគ្នាតិចតួច ។ ក្រោយបង្កហេតុ ​ជន​ដៃដល់ក៏បាន​​​គេចខ្លួន​បាត់ស្រមោល ​កើត​ឡើង​​កាលពី​ល្ងាច​​ថ្ងៃ​ទី​៣១ មក​រា ស្ថិត​​ក្នុង​រោង​ចម្ការ​មួយ​កន្លែង​ ភូមិ​អូរ​គគី ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ​។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើ​ត្រូវគេ​​​​ស្គាល់ ​ឈ្មោះ សៀង សុ​ណាត ជា​មន្ត្រី​យោធា​ស្រុក​សំបូរ ។ រីឯ​​ជន​រង​គ្រោះ ​ឈ្មោះសាន សា​មាន ​​ជា​មន្ត្រី​យោធា​ខេត្តក្រចេះ ហើយ​​ទំនាស់​ពាក្យ​សម្តី​រវាង​ពួកគេគឺជា​រឿង​​ដែល​មិន​នឹក​ស្មាន​​ដល់​ ។

បើតាម​លោក​​អធិការ​​នគរបាល​ស្រុក​សំបូរ លោក​វរសេនីយ៍ឯក ប៊ុ​ន ឈឿ​ន បាន​ប្រាប់​កោះសន្តិភាព​​ថា ជនបង្ក​ពេលនេះ​​បាន​គេចខ្លួន​បាត់ ​ជាមួយ​​កាំភ្លើង​អាកា​១​ដើម ។ បើ​តាមការ​ពិនិត្យ​នៅ​​​កន្លែង​កើតហេតុ ​​ដឹង​​ពី​មូលហេតុ​បឋម ដែល​​ឈាន​ឱ្យ​​មានការ​​​បាញ់ប្រហារ​នេះ គឺ​មិន​មាន​អ្វី​ជា​ដុំ​កំភួន​នោះ​ទេ គឺ​ផ្តើម​ដោយ​សារ​ទំនាស់​ពាក្យ​សម្តី​ផឹកស៊ី​តិចតួចប៉ុណ្ណោះ ។

លោកបន្ត​ថា ក្នុងដែល​​ស្រវឹងស្រាខ្លាំងក៏​​កើតជា​ទំនាស់​មួយ​ ហើយ​ជន​ដៃដល់​បាន​យក​កាំភ្លើង​អា​​កា​​មក​បាញ់​​​ជន​រង​គ្រោះ​មួយ​គ្រាប់​​ដួល​ផ្កាប់​មុខ​​នៅ​​លើ​តុ​ ។ បើមើល​លើ​ខ្លួន​ជន​រងគ្រោះ ឃើញ​គ្រាប់កាំភ្លើង​​បាញ់​ធ្លុះ​​ចេញ​មក​ក្រៅ ។ ពេលភ្លាមៗ ​​ជន​រង​គ្រោះ​ស្ថិត​ក្នុងអា​​កា​រៈរ​ងរ​បួស​ធ្ងន់​ ហើយ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាមហើយ ​។


អត្ថបទសរសេរ ដោយ