ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតក.ម្ម​សម្លា.ប់​​បុរសម្នាក់​​ក្នុង​ព្រៃ​​ជ្រៅ​មួយកន្លែង

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាមសេចក្តីរាយការណ៍​ព័ត៌​បឋមបាន​ឱ្យ​ដឹង​ថា មាន​ករណី​ឃាតកម្ម​សម្លាប់​បុរស​ម្នាក់​ដោយ​ជន​មិន​ស្គាល់​មុខ​ កាលពី​វេលា​ម៉ោង​៨និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ ២០១៩ នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង…

ខេត្តកំពត ៖ តាមសេចក្តីរាយការណ៍​ព័ត៌​បឋមបាន​ឱ្យ​ដឹង​ថា មាន​ករណី​ឃាតកម្ម​សម្លាប់​បុរស​ម្នាក់​ដោយ​ជន​មិន​ស្គាល់​មុខ​ កាលពី​វេលា​ម៉ោង​៨និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ ២០១៩ នៅ​ភូមិ​ព្រៃ​ពាយ
ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ត្រង់​ចំណុច​ស្រែ​ព្រៃ ។

ក្រោយ​ពី​បាន​ទទួល​ព័​ត៌​មាន​ខាងលើ លោក​ឧត្តមសេនីយទោ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ឋ ស្នងការ​ខេត្ត​បាន​បញ្ជា
ក​លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បច្ចេកទេស​និង​កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឈូក បាន​ចុះ​ដល់​កន្លែង​កើតហេតុ​នៅ​វេលា​ម៉ោង​១០និង​៣០​នាទី​យប់​ថ្ងៃ​ដ​ដែល ហើយ​បាន​ធ្វើការ​ស្រាវ​និង​ពិនិត្យ​រក​ឃើញ​ថា​ ករណី​ឃាតកម្ម​លើ​ជន​រង​គ្រោះ​ឈ្មោះ អ៊ួ​ន វ​ណ្ណា ភេទ​ប្រុស អាយុ​៤៨ ឆ្នាំ នៅ​ចំណុច​​កើតហេតុ​ខាងលើ​ ដោយ​សមត្ថកិច្ច​ពុំ​បាន​បញ្ជាក់​ពី​ទីលំនៅ​ពិតប្រាកដ​របស់​ជន​រង​គ្រោះ​ថា​រស់នៅ​ភូមិ​ ឃុំ ឬស្រុក​ណា​នោះ​ទេ គ្រាន់តែ​បញ្ជាក់​ថា​ជន​រង​គ្រោះ​ស្នាក់​នៅ​កន្លែង​កើត​ហេតុតែ​ប៉ុណ្ណោះ​។

សមត្ថកិច្ច​ជំនាញ​បច្ចេកទេស​ឲ្យ​ដឹង​ទៀត​ថា​ នៅ​លើ​កសពជនរងគ្រោះ​​មាន​ស្នាម​របួស​បែកក្បាល​ពីក្រោយ​ជា​ច្រើន​កន្លែង ​និង​រហែក​មាត់​ខាងឆ្វេង សមត្ថកិច្ច​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​អាច​ស្លាប់​មុន​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​ប្រមាណ​ជាង​១០​ម៉ោង​មុន គឺ​​ជនរងគ្រោះ​​អាច​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ មករា​ ២០១​៩​ មក​ម្ល៉េះ​។

សមត្ថកិច្ច​បាន​បញ្ជា​ក់ថា ​ជន​រង​គ្រោះ​បាន​ទៅ​ធ្វើ​ចំការ​នៅ​ដី​ខាងលើ​ (​ជា​កន្លែង​កើតហេតុ​) ​គឺ​ក្នុង​ព្រៃ​ជ្រៅ ​ហើយ​តំបន់​នោះ​ក៏​​ធ្លាប់​មាន​ទំនាស់​រឿង​ដីធ្លី​ជា​យូរ​មក​ហើយ​ផង​ដែរ ដែល​កន្លង​មក​ពុំ​ទាន់​មាន​ដំណោះស្រាយ​បាន​ចប់​សព្វគ្រប់​នៅឡើយ​ទេ​។ ជុំវិញ​ករណី​ឃាតកម្ម​ខាងលើ​ សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​ដើម្បី​វែកមុខ​រក​ឃាតករ ដើម្បី​ចាប់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ​។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើ​ទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ