ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​ងោក​មួយភាំង​ពន្លះ​ខឿន​រង្វង់​មូល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជោក​បាន​បើកបរ​រថយន្ត​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​រេ​ចង្កូត​បុក​ខឿន​រង្វង់​មូល បណ្តាល​អោយ​ហោះ​ផ្លោះ​រង​ការ​ខូចខាត​យ៉ាងដំណំ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៣១ ខែកុម្ភៈ ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​បេតុង​នៅ​ចំណុច​រង្វង់​មូល ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជោក​បាន​បើកបរ​រថយន្ត​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​រេ​ចង្កូត​បុក​ខឿន​រង្វង់​មូល បណ្តាល​អោយ​ហោះ​ផ្លោះ​រង​ការ​ខូចខាត​យ៉ាងដំណំ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៣១ ខែកុម្ភៈ ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​បេតុង​នៅ​ចំណុច​រង្វង់​មូល ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ខៀវចាស់ ពាក់​ស្លាក​លេខ ភ្នំពេញ ២D-២២០៩ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ ដោយសារ​តែ​អ្នកបើកបរ​រថយន្ត​ស្រវឹង​ជោក បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​មិន​បាន​ប្រយ័ត្ន ងោក​មួយភាំង​ក៏​រេ​ចង្កូត​ទៅ​បុក​ខឿន​រង្វង់​មូល​ពេញទំហឹង​បណ្តាល​អោយ​រថយន្ត​ហោះ​រំលង​ទៅ​ផ្លូវ​ម្ខាង​ទៀត​រង​ការ​ខូចខាត​បែក​កង់​ខាង​មុខ​ផ្នែក​ខាងឆ្វេង​ផ្ទុះ​ពោង​ទាំង​សងខាង រួម​ថែម​ទាំង​បែក​កញ្ចក់​ខាង​មុខ ភ្លាម​ៗ​នោះ​ដែល​អ្នកបើកបរ​រថយន្ត​បាន​ទុក​រថយន្ត​ចោល ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ