ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​យុទ្ធ​ជន​ចំនួន​៣​គ្រួសារ​ទទួល​បាន​អំណោយ​ផ្ទះ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ មន្ត្រីរាជការ​ជា​សមាជិក​អតីត​យុទ្ធ​ជន​ក្នុង​ខេត្តបាត់ដំបង បាន​ចូលរួម​អមដំណើរ​លោក​ទេស​រដ្ឋមន្ត្រី គន់ គី​ម អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រគល់​ផ្ទះ​ជូន​ដល់​អតីត​យុទ្ធ​ជន​ទី​ទ័លក្រ​ចំនួន​៣​គ្រួសារ ស្ថិត​នៅ​ស្រុក​សង្កែ ខេត្តបាត់ដំបង…

ខេត្តបាត់ដំបង ៖ មន្ត្រីរាជការ​ជា​សមាជិក​អតីត​យុទ្ធ​ជន​ក្នុង​ខេត្តបាត់ដំបង បាន​ចូលរួម​អមដំណើរ​លោក​ទេស​រដ្ឋមន្ត្រី គន់ គី​ម អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រគល់​ផ្ទះ​ជូន​ដល់​អតីត​យុទ្ធ​ជន​ទី​ទ័លក្រ​ចំនួន​៣​គ្រួសារ ស្ថិត​នៅ​ស្រុក​សង្កែ ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី​៣១ ខែ មក​រា ឆ្នាំ​២០១៩ ។

ផ្ទះ​ចំនួន​៣​ខ្នង​បន្ថែម​ទៀត លើក​ទី​១០៥, ១០៦ និង​១០៧ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ផ្តល់​ជូន​អតីត​យុទ្ធ​ជន​ដែល​មាន​ជីវភាព​ទីទ័ល​ក្រ​ចំនួន ៣​គ្រួសារ តាម​រយៈ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត ហើយ​ផ្ទះ​ទាំង​៣​ខ្នង​នេះ​មាន​ទំហំ (៤​ម៉ែត្រគុណនឹង​៦​ម៉ែត្រ​) ត​សំ​យ៉ាប​ក្រោយ​ទំហំ (៣​ម៉ែត្រ​គុណនឹង​២,៥​ម៉ែត្រ​) ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី រៀប​ការ៉ូ​បាត និង​រៀប​ជញ្ជាំង​ឥដ្ឋ​កំពស់​១​ម៉ែត្រ​។

ក្នុង​ពិធី​នេះ​ដែរ ម្ចាស់ផ្ទះ​ទទួល​បាន​គ្រឿង​ឧបភោគបរិភោគ និង​សម្ភារៈ​រួម​មាន ថវិកា ៤០០០០០​រៀល គ្រែ​១ អង្ករ​ចំនួន ១០០​គីឡូក្រាម ទឹកត្រី​១​យួរ ទឹក​ស៊ី​អី​វ​១​យួរ ត្រីខ​១​យួរ ឆ្នាំង ចាន មុង​១ ភួយ​១ និង​កន្ទេល​១ ។

ដោយឡែក​អតីត​យុទ្ធ​ជន​ដែល​មាន​ជីវភាព​ទីទ័ល​មក​ចូលរួម​ចំនួន​១១​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​ចំនួន​៥០០០០​រៀល ជា​អំណោយ​របស់​សម្តេច​អគ្គ​មហា​សេ​បតី តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​សមាគម អតីត​យុទ្ធ​ជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ