ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​-​វៀតណាម

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ គិត​មក​ដល់​ថ្ងៃ​ទី​៣១ មក​រា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​ដែល​មាន​ជាប់សែស្រឡាយ​កាត់​ចិន​នាំ​គ្នា​មក​ទិញ​គ្រឿង​សែន​និង​ម្ហូប​សម្រាប់​សែន​ដក​ជើងធូប ដើម្បី​ត្រៀម​ក្នុង​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​ខាង​មុខ​នេះ​ឃើញ​ថា ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ ទាំង​ការ​ដាក់​លក់ទំនិញ និង​ផ្កា​ភ្ញី​ជាដើម…

ខេត្តស្វាយរៀង ៖ គិត​មក​ដល់​ថ្ងៃ​ទី​៣១ មក​រា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​ដែល​មាន​ជាប់សែស្រឡាយ​កាត់​ចិន​នាំ​គ្នា​មក​ទិញ​គ្រឿង​សែន​និង​ម្ហូប​សម្រាប់​សែន​ដក​ជើងធូប ដើម្បី​ត្រៀម​ក្នុង​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​ខាង​មុខ​នេះ​ឃើញ​ថា ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ ទាំង​ការ​ដាក់​លក់ទំនិញ និង​ផ្កា​ភ្ញី​ជាដើម ។

មិន​ដល់​មួ​យស​ប្តា​ហ៍​ទៀត​ទេ ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិចិន​-​វៀតណាម​នឹង​ចូល​មក​ដល់​ហើយ បើ​យើង​សង្កេត​មើល​តាម​បណ្តា​ផ្សារ​ទីប្រជុំជន​ក្រុង​-​ស្រុក​នានា​នៃ​ខេត្តស្វាយរៀង​មានការ​ដាក់​តាំង​លក់​គោម ក្រដាសសែន និង​បណ្តា​ពាក្យស្លោក​ដែល​យក​បិទ​តាំង​លម្អរ​តាម​គេហដ្ឋាន និង​គ្រឿង​ឧបភោគបរិភោគ​ចម្រុះ​ជា​ច្រើន​មុខ​ទៀត​ដាក់​លក់​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​-​វៀតណាម​។

លោក​ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ជាប់សែស្រឡាយ​ចិន​-​វៀតណាម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​អគ្គី​ភ័យ​នា​ឱកាស​សែនព្រេន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​-​វៀតណាម​ដែល​មាន​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៤-៥-៦-៧ ខែកុម្ភៈ ឆ្នាំ​២០១៩​ខាង​មុខ​នេះ​។

ក្នុង​នាម​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត លោក ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង​បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​អគ្គី​ភ័យ​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ជា​ពិសេស​ភ្លើង​ធូប ភ្លើងទៀន ភ្លើងចង្ក្រាន ភ្លើង​អគ្គី​ស​នី និង​ការ​ដុត​ក្រដាស​សែនព្រេន​ជាដើម និង​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក រាល់ពេល​ធ្វើ​ដំណើរ​ត្រូវ​ពាក់មួក​សុវត្ថិភាព បើកបរ​រថយន្ត​ត្រូវ​ដាក់​ខ្សែក្រវាត់ និង​រាល់ពេល​បើកបរ​កុំ​ពិសារ​គ្រឿង​ស្រវឹង នឹង​ត្រូវ​ចៀសវាង​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ